ប្រវិត្តរូប

325 49 3
                                        

តួអង្គមួយចំនួននៅក្នុងរឿងLove me not
__________

+Lemeara Volkov (លេមៀរ៉ា វ៉ុលកូវ): មានឈ្មោះពីកំណើត ជីមីន ផាក សញ្ជាតិកូរ៉េ មានប៉ាម៉ាក់ជាជនជាតិកូរ៉េ  ប៉ុន្តែបន្ទាប់ពីប៉ាម៉ាក់បង្កើតស្លាប់ គេត្រូវបានជនជាតិរុស្ស៊ីដែលមានអំណាចម្នាក់យកគេមកចិញ្ចឹមតាំងតែពីអាយុ៥ឆ្នាំ ដូច្នេះគេផ្លាស់ទីលំនៅមករស់នៅរុស្សុីតាំ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

+Lemeara Volkov (លេមៀរ៉ា វ៉ុលកូវ): មានឈ្មោះពីកំណើត ជីមីន ផាក សញ្ជាតិកូរ៉េ មានប៉ាម៉ាក់ជាជនជាតិកូរ៉េ  ប៉ុន្តែបន្ទាប់ពីប៉ាម៉ាក់បង្កើតស្លាប់ គេត្រូវបានជនជាតិរុស្ស៊ីដែលមានអំណាចម្នាក់យកគេមកចិញ្ចឹមតាំងតែពីអាយុ៥ឆ្នាំ ដូច្នេះគេផ្លាស់ទីលំនៅមករស់នៅរុស្សុីតាំងពីតូច សូម្បីតែភាសាកំណើតរបស់គេក៏សឹងតែភ្លេចអស់ទៅហើយដែរ។ ជីមីននៅពេលបច្ចុប្បន្នមានអាយុ២១ឆ្នាំ គេមានបងប្អូនពីរនាក់ ធំធាត់ឡើងក្រោមការមើលថែរបស់លោកវ៉ុលកូវ ត្បិតជាកូនចិញ្ចឹមប៉ុន្តែគ្រប់យ៉ាងលោកវ៉ុលកូវផ្ដល់ឲ្យពួកគេគ្មានចន្លោះនោះទេ អ្វីដែលគេចង់បានគឺត្រូវតែបាន ទោះជារបស់នោះមានតែមួយលើលោកក៏ដោយ។ ការចិញ្ចឹមដោយទំនើងចិត្តរបស់លោកវ៉ុលកូវបានធ្វើឲ្យជីមីនក្លាយជាមនុស្សឆ្មើងឆ្មៃ អំណួតមិនខ្លាចអ្នកណា គេតែងតែគិតថាគ្រប់គ្នាមានឋានៈតូចទាបជាងខ្លួន ដូច្នេះគ្រប់គ្នាត្រូវតែគោរពនិងធ្វើអ្វីដែលខ្លួនចង់បានដោយគ្មានពាក្យប្រកែកតវ៉ា។ គ្រប់ចរិកលក្ខណៈមួយនេះធ្វើឲ្យមនុស្សមួយចំនួន ស្អប់ជីមីនដោយគ្មានលក្ខខណ្ឌ ប៉ុន្តែគេមិនបានដឹងទេថា ក្រោមចរិកឆ្មើងឆ្មៃមួយនេះបង្គប់ទៅដោយសម្ពាធឯកោរដែលគ្មានអ្នកណាយល់ ... ។
ជីមីនខុសពីបងប្រុសរបស់គេទាំងស្រុង ជីមីនគ្រាន់តែជាក្មេងប្រុសម្នាក់ដែលមានមាឌតូចស្ដើង មានដៃជើងតូចៗស្រលូន សាច់សខ្ចី សក់ពណ៌មាសស្រាល ងាយរងរបួស ងាយឈឺចាប់ដោយគ្រាន់តែអ្នកណាប្រើកម្លាំងដៃចាប់គេខ្លាំងៗ ដូច្នេះហើយទើបគេត្រូវនៅផ្ទះជំនួសឲ្យការទៅបំពេញកិច្ចការងារពិបាកៗ ប៉ុន្តែមិនមែនមានន័យថាគេគ្មានសមត្ថភាពក្នុងការ ការពារខ្លួនឯងនោះទេ គេធ្លាប់ហ្វឹកហាត់ពីរបៀបការពារខ្លួនតាំងតែពីតូច គ្រាន់តែគេជាមនុស្សទន់ខ្សោយ ងាយហត់ ងាយរងរបួសទើបត្រូវនៅផ្ទះមិនអាចចេញទៅណាបានតាមចិត្ត និងតែងមានអង្គរក្សដើម្បីការពារគេគ្រប់ពេលមិនថាចេញក្រៅឬនៅក្នុងផ្ទះ។

LOVE ME NOT!(ពិសស្នេហ៍)Where stories live. Discover now