#ពិសស្នេហ៍ // ភាគទី៤
_______________
ព្រះអាទិត្យចាប់ផ្ដើមលេចម្ដងបន្ដិចៗរហូតដល់ពន្លឺត្រូវបានបាត់បង់ ភាពងងឹតចាប់ផ្តើមចូលមកគ្រប់ដណ្តប់ផ្ទៃមេឃជាថ្មី។ កែវភ្នែកពណ៍ត្នោតមុតស្រួចសម្លឹងស្ថានភាពជុំវិញមិនដាក់ពីយ៉រជាន់ទី១នៃវិមានដ៏ស្កឹមស្កៃ រាងក្រាស់ឈរយ៉ាងត្រង់ខ្លួនពត់ដៃមកក្រោយដោយអំណាចដែលខ្លួនកំពុងកាន់ ។ ជាយប់ចុងក្រោយហើយដែលនាយត្រូវរស់នៅទីនេះមុននឹងមានភារកិច្ចត្រូវបំពេញជាបន្ដបន្ទាប់។
តាមពិតលេអូនិកមិនបានរស់នៅវិមានមួយនេះជាមួយជីមីនគ្រប់ពេលនោះទេ នាយមានជំនួញត្រូវគ្រប់គ្រង មានភារកិច្ចត្រូវបំពេញជាប្រចាំ មានតួនាទីចុះឡើងប្រទេសជាច្រើនគ្មានពេលទំនេរតាមត្រមូវការ គ្មានពេលផ្ទាល់ខ្លួនសម្រាប់ខ្លួនឯង ជីវិតនាយរាល់ថ្ងៃដូចជាRobotដែលគ្មានជីវិត មិនចេះប្រកែកតវ៉ា ធ្វើតាមតែអ្វីដែលគេបញ្ជា មិនចេះហត់ មិនចេះសម្រាក ប្រសិនបើគ្មានអ្នកណាបញ្ឈប់។ នេះជាសំណាងដែលជីមីនជាមនុស្សសំខាន់ក្នុងជីវិតរបស់នាយទើបអាចឆ្លៀតពេលសម្រាកមកកំដរលេងជាមួយប្អូនបានខ្លះៗ ប្រសិនបើគ្មានវត្តមានជីមីន ប្រាកដណាស់ថាជីវិតលេអូនិកប្រៀបដូចជាRobotមិនខុស។
ភ្លាមៗសម្លេងសម្រឹបជើងស្រាលស្រាប់តែឮឡើងពីក្រោយខ្នងលេអូនិក ជាសម្រឹបជើងដ៏ស្រាលគ្មានទម្ងន់ដែលស្ដាប់សឹងតែមិនឮ ប៉ុន្តែលេអូនិកនៅតែអាចដឹងបានដោយមិនពិបាក រាងក្រាស់នៅតែឈរស្ងៀមគ្មានប្រតិកម្មអ្វី ដោយដៀងកន្ទុយភ្នែកមើល ត្បិតដឹងរួចទៅហើយថាជាអ្នកណាដែលហា៊នចូលមករកខ្លួន
«លោកប្រុស!»ជាអេមីល។លេអូនិកទាយមិនឲ្យខុស ព្រោះពេលនេះមិនត្រឹមតែជាសម្លេងដែលហៅនាយ ប៉ុន្តែរាងកាយតូចច្រឡឹងមួយនោះកំពុងមកឈរក្បែរនាយដោយញញឹមអឹបអៀនជាមួយកែវភ្នែកស្រទន់ទឹកមុខស្លូតបូត ថ្ពាល់ក្រពុំក្រហមព្រឿងៗដូចជាផ្កាកុលាប ក្លិនខ្លួនដូចជាផ្កាឡាវេនឌ័រដែលគេចូលចិត្ត។ លេអូនិកក្រលាស់ភ្នែកទៅមើលដោយញញឹមតិចៗតបទៅក្មេងបម្រើវិញ
«ជីមីននៅឯណា?»សម្លេងក្រល៎បោះចេញទៅជាអ្វីដែលអេមីលដឹងក្នុងចិត្តរួចទៅហើយ ព្រោះក្រៅពីរឿងជីមីន លេអូនិកមិនចូលចិត្តនិយាយអ្វីច្រើនជាមួយគេទេ ។
YOU ARE READING
LOVE ME NOT!(ពិសស្នេហ៍)
Romanceក្មេងប្រុសម្នាក់ដែលចចេសរឹងរូសតែងតែទទួលបាននូវអ្វីដែលខ្លួនចង់បានព្រោះតែភាពទំនើងចិត្តតាំងពីក្មេង រហូតដល់ថ្ងៃដែលគេលង់ស្រលាញ់មនុស្សប្រុសដែលមានមិត្តស្រីរួចទៅហើយ ប៉ុន្តែមិនមែនជាបញ្ហាសម្រាប់គេ ព្រោះដូចដែលដឹងគេតែងតែទទួលបានអ្វីដែលគេចង់បានជានិច្ច មិនថាការចង់បា...
