#LOVEMENOT / Episode02
______________
នៅចំកណ្ដាលទីក្រុងម៉ូស្គូនៃប្រទេសរូស្សុីមានអាគារខ្ពស់ទាបជាច្រើនសង់ប្រឡាក់គ្នាតាំងពីស្ថាបត្យកម្មប្រណិតទសវត្សរ៍១៩រហូតដល់សម័យទំនើបនាពេលបច្ចុប្បន្ន ។ ក្នុងអគាររាប់រយក៏មានអគារមួយដែលមានកម្ពស់៥ជាន់បិទបាំងដោយជញ្ជាំងពណ៍ខ្មៅរលោង មានសភាពស្ងប់ស្ងាត់ដែលអាចបញ្ចាក់បានថាមិនមែនជាកន្លែងសាធារណៈដែលអាចឲ្យអ្នកណាចេញចូលបានតាមចិត្ត។ កន្លែងនេះជាទីស្នាក់ការធំនៃក្រុមហ៊ុន Obsidian Guard ដែលជាក្រុមហ៊ុនបម្រើសេវាកម្មអង្គរក្ស សម្រាប់មនុស្សមានអំណាចចង់ការពារសុវត្ថិភាពរបស់ខ្លួន ។ក្រុមហ៊ុនមួយនេះបង្កើតឡើងអស់រយៈពេល៣០ឆ្នាំមកហើយ អាចឈរជើងលើសេដ្ឋកិច្ចដោយគ្មានការរង្គោះរង្គើ ព្រោះតែសមត្ថភាពរបស់អង្គរក្សសុទ្ធតែខ្លាំងពូកែ ហ្មត់ចត់ អាចគ្រប់គ្រង ការពារបានគ្រប់ស្ថានភាពមិនឲ្យអតិថិជនមានការព្រួយបារម្ភ ដោយអង្គរក្សក៏មានច្រើនប្រភេទបែបចែកទៅតាមតម្រូវការអតិថិជន។
អគារខាងក្រៅស្ងប់ស្ងាត់ ឯសភាពខាងក្នុងក៏មិនខុសគ្នាប៉ុន្មានដែល ទាំងបុគ្គលិកធ្វើការខាងក្នុង និង អង្គរក្សខាងក្រៅ មមាញឹកក្នុងការបំពេញកិច្ចការរបស់ខ្លួនយ៉ាងហ្មត់ចត់ មិនអាចលេងសើចតាមអារម្មណ៍របស់ខ្លួនបាន នេះហើយជាទំនុកចិត្តដែលគ្រប់គ្នាជឿជាក់លើ
Obsidian Guard។
ក្រឡេកមកមើលក្នុងបន្ទប់មួយដែលមានមនុស្សប្រុសមាឌធំរាងខ្ពស់ស្រឡះចំនួន៤នាក់កំពុងអង្គុយជជែកគ្នាពីការងាររបស់ខ្លួន ដោយក្នុងបន្ទប់មានជញ្ជាំងពណ៍ខ្មៅ គ្មានពណ៍រំលេចណាមួយនៅក្នុងនេះឡើយ មានសភាពស្ងប់ស្ងាត់ពោរពេញដោយភាពមុឹងម៉ាត់។
«ផ្ទះមួយនោះឆ្ងាយពីទីក្រុង៣០គីឡូម៉ែត្រ ធ្វើដំណើរពី២០-៣០នាទី!»បុរសម្នាក់ស្រដីឡើងកាត់ភាពស្ងប់ស្ងាត់ខណៈចន្លោះបបូរមាត់របស់គេមានបារីមួយដើមដែលកំពុងឆេះនៅខាងចុង ពេលនិយាយចប់គេក៏ដកបារីចេញបង្ហុយផ្សែងចេញមក គេអង្គុយលើសាឡុងដោយលើកជើងទាំងសងខាងដាក់លើតុកញ្ចក់មុខខ្លួន ដោយយើងអាចស្គាល់គេបានថាជាហ៊្វេលអតីតអង្គរក្សរបស់់ជីមីន។
«ទីនោះមានគ្រប់យ៉ាងឯងមិនបាច់ភ័យខ្លាចភាពអផ្សុកទេ!»អ៊េលស្រដីបន្ដពីមិត្តរបស់ខ្លួន ដោយគេកំពុងឈរផ្អែកខ្នងនឹងតុវែងមួយជក់បារីបង្ហុយផ្សែងពេញបន្ទប់ ត្បិតខានប៉ះពាល់បារីយូរហើយព្រោះគ្រប់ពេលនៅក្បែរជីមីនគឺដាច់ខាតមិនត្រូវជក់បារីឡើយ។ ដូច្នេះពេលនេះមានសេរីភាពសុំជក់ជំនួសការញាំបាយតែម្ដង
YOU ARE READING
LOVE ME NOT!(ពិសស្នេហ៍)
Romanceក្មេងប្រុសម្នាក់ដែលចចេសរឹងរូសតែងតែទទួលបាននូវអ្វីដែលខ្លួនចង់បានព្រោះតែភាពទំនើងចិត្តតាំងពីក្មេង រហូតដល់ថ្ងៃដែលគេលង់ស្រលាញ់មនុស្សប្រុសដែលមានមិត្តស្រីរួចទៅហើយ ប៉ុន្តែមិនមែនជាបញ្ហាសម្រាប់គេ ព្រោះដូចដែលដឹងគេតែងតែទទួលបានអ្វីដែលគេចង់បានជានិច្ច មិនថាការចង់បា...
