រឿង៖ ផ្កាស្នេហ៍ក្នុងចម្ការ ភាគទី២៣

51 4 0
                                        

រឿង៖ ផ្កាស្នេហ៍ក្នុងចម្ការ
ភាគទី២៣
អ្ហឹក!
សំឡេងដែលក្រហមនៅដើមបំពង់កក៏បានបន្លឺឡើងព្រោះតែសឡេងសត្វបក្សាបក្សីដែលកំពុងតែហិចហើរនៅលើដើមឈើទើបធ្វើអោយមនុស្សស្រីម្នាក់ដែលកំពុងតែស្ថិតនៅក្នុងរង្វង់ដៃរបស់រាងមាំដែលមានឈ្មោះថាមុន្នី។ គេក៏បានអោបរាងកាយតូចជាប់មិនព្រមលែងតាំងពីយប់ម្លេះ។
«អ្ហឹក» នាងល្អិតក៏បានព្យាយាមបើកភ្នែកទាំងពិបាកព្រោះថាកាលពីយប់មិញ នាងប្រើប្រាស់កម្លាំងច្រើនគួរសម។
«អ្ហាស» គ្រាន់តែបើកភ្នែកមកភ្លាមអ្វីដែលនាងឃើញមុនគេគឺរូបសម្ផស្បដ៏ស្រស់ស្អាតរបស់មុន្នីធ្វើអោយនាងភ្ញាក់ព្រឺតតែក៏រក្សាភាពស្ងប់ស្ងាត់វិញព្រោះខ្លាចគេភ្ញាក់។
«.....» មើលមុខរបស់គេកាន់តែយូរទៅធ្វើអោយនាងនឹកឃើញដល់រឿងរ៉ាវដែលកើតឡើងកាលពីមិញ។
«បន្តទៅមួយជុំទៀតណា?» រាងមាំក៏សួរទៅកាន់នាងតូចដែលកំពុងតែបែកញើសរស្រាក់ពេញខ្លួន នាងហាក់ស្ទាក់ស្ទើរនឹងការស្នើរសុំរបស់គេ។
«អ៊ុប»មិនរងចាំចម្លើយពីមាត់របស់នាងសិនឡើយ គឺថាគេបានទម្លាក់បបូរមាត់ទៅបឺតជញ្ជក់មាត់របស់នាងម្តងទៀតទៅហើយ ដៃទាំងគូរបស់នាងក៏មិនបានរុញច្រានកាយគេចេញឡើយគឺមានតែទាញចូលមកវិញ។
«ហឹស....ហឹស....ភ្ញាក់ឡើង» នាងតូចក៏ស្រាប់តែទាញខ្លួនចេញមកវិញពីការស្រមើលស្រម៉ៃរឿងរ៉ាវកាលពីយប់មិញ។
«...........» នាងល្អិតក៏បានលើកដៃរបស់មុន្នីចេញពីចង្កេះនាងថ្នមៗព្រោះខ្លាចថាគេភ្ញាក់។
«...........» នាងប្រុងក្រោកចេញទៅហើយស្រាប់តែ ដៃរបស់រាងមាំស្រាប់តែទាញមកវិញ។
«អូនប្រញាប់ទៅណា?» មុន្នីក៏ចោទជាសំនួរទៅកាន់រាងស្តើងព្រមទាំងយកចង្ការទៅដល់លើស្មារបស់នាងល្អិត។
«គឺ.....ទៅ...ងូតទឹក»
«បងថាកុំទាន់អី នេះយើងមកបន្តម្តងទៀតល្អទេ?» គ្រាន់តែលឺប្រយោគនេះភ្លាមនាងតូចលេបទឹកមាត់ក្អឹកដើម្បីផ្សើមបំពង់កព្រោះថាយប់មិញនេះទម្រាំនាងបានគេងគឺឡើងទ្រោមខ្លួនទៅហើយ។
«បងចូលចិត្តនៅពេលដែលអូនហៅបងកាលពីយប់មិញ ដឹងទេពីរោះខ្លាំងណាស់» សម្លេងរបស់គេក៏បានខ្សឹបក្បែរត្រចៀកនាងតូចព្រមទាំងខាំទងត្រចៀកនាងធ្វើអោយនាងបិតភ្នែកទាំងស្រៀវខ្លួន។
«សឺត» មុន្នីក៏បានបន្តមកថើបកញ្ចឹងករបស់នាងតូចព្រោះថាសាមីខ្លួនគេមិនជំទាស់សោះ។
«ជុប....អ៊ុប» ដៃរបស់រាងមាំក៏បានសរសៀរចូលក្នុងភួយទៅបបោសអង្អែលរាងកាយរបស់និរតីចំណែកបបូរមាត់វិញក៏កំពុងតែគ្រប់គ្រងក្រេបជញ្ជក់បបូរមាត់នាងយ៉ាងផ្អែមល្ហែម។
«អ៊ុប» បបូរមាត់របស់នាងល្អិតក៏បានបង្ហើបមកខាំទាញបបូរមាត់មុន្នីវិញជាមួយនឹងស្នាមញញឹម។
«តុ!តុ» ម្នាក់ៗកំពុងតែធ្វើដំណើរកាន់តែទៅមុខមិនអាចបញ្ឈប់បានហើយស្រាប់តែសំឡេងគោះទ្វារបានបន្លឺឡើងធ្វើអោយរាងមាំប្រឹងស្តាប់សំឡេងមួយនោះទាំងខឹង ប៉ុន្តែបបូរមាត់ក៏នៅតែក្រេបជញ្ជក់បបូរមាត់និរតីមិនឈប់ឡើយ។
«បងនិរតី» សម្លេងក្មេងប្រុសម្នាក់បានបន្លឺឡើងធ្វើអោយគេដឹងច្បាស់ណាស់ថាអាល្អិតស៊ីន ។
«ស៊ូ» នាងបម្រុងនឹងហារមាត់ឆ្លើយអាល្អិតទៅហើយស្រាប់តែរាងមាំក៏បានយកចង្អុលដៃទៅសង្កត់លើបបូរមាត់របស់នាងតូចដើម្បីកុំអោយនាងឆ្លើយនឹង។
«បងមិនទាន់ភ្ញាក់ទេដឹង» អាល្អិតក៏ចោទជាសំនួរសួរទៅកាន់ខ្លួនឯងហើយក៏បានសម្រេចចិត្តដើរទៅវិញបាត់ទៅ។
«ទៅបាត់ហើយយើងបន្តការងារយើងទៀត»
«អ្ហាយ.....អត់ទេ» នាងក្រហមក៏ស្រែកដើម្បីឃាត់គេភ្លាមព្រោះថាគេនិយាយមិនមែនលេងទេ គឺមែនទែន។
«នេះមិនគិតទៅធ្វើការងារទេ?»
«ការងារហ៎....នេះក៏ជាការងារដែលគឺការងារសំខាន់ទៀតផង»
«អ្ហាយ...លែង....មុន្នី» នាងល្អិតក៏ស្រែកចាចសុំអោយគេបញ្ឈប់តែគេបែរជាអោនចុះទៅថើបកញ្ចឹងករបស់នាងហើយក៏ទាញភួយមកបាំងបិតរាងកាយរបស់ពួកគេទាំងពីរ។
«ហឹស...ហឹស....» សំឡេងសើចកក្អឹករបស់នាងតូចក៏បានបន្លឺឡើងទាំងដែលរាងកាយទាំងពីរកំពុងតែនៅក្នុងភួយរើសចុះឡើងៗ។
.....................................................
«អាវ៎.....នេះថ្ងៃនេះកើតអីបានជាកូនស្រីប៉ាក្រោកយឺតម្លេះ?» លោកបុត្រក៏បានសួរទៅកាន់កូនស្រីរបស់ខ្លួននៅពេលដែលនាងដើរមករួមតុអាហារជាមួយនឹងពួកគាត់។
«ចា៎...គឺដោយសារយប់មិញកូនជាប់ពិនិត្យការងារទើបគេងយប់ជ្រៅហើយក៏ក្រោកយឺត»
«តែនេះ.....កូនស្រីម៉ាក់មិនដែលបែបនេះទេ?» កំពុងតែជជែកគ្នាសុខៗស្រាប់តែនារីដែលមានកម្ពស់ខ្ពស់ស្រឡះបានដើរចូលមកជាមួយនឹងស្នាមញញឹមមើលទៅគេដូចជាមានក្តីសុខខ្លាំងណាស់ថ្ងៃនេះ។
«ហៃយ៉ា...ក្មួយមុន្នីនេះថ្ងៃនេះក្រោកឡើងញញឹមញញែមសមណាស់មានរឿងអីមែនទេ? » អ្នកស្រីឆដាក៏សួរទៅកាន់រាងមាំ
«ចា៎....ដោយតែថ្ងៃនេះមានរឿងសប្បាយចិត្តច្រើន»
«អឺ....មោះ...បើមកជុំគ្នាហើយពួកយើងញ៉ាំអាហារពេលព្រឹកជាមួយគ្នាល្អទេ?»
«ចា៎» រាងមាំក៏ប្រញាប់ដើរទៅទាញកៅអីអោយនាងតូចអង្គុយភ្លែតធ្វើអោយអ្នកទាំងមានគុណទាំងពីរសម្លឹងមើលពួកគេតាំងឆ្ងល់។
«នេះបងធ្វើអីនឹង?»
«ក៏កំពុងតែយកចិត្តទុកដាក់ជាមួយនឹងប្រពន្ធនោះអី?» ការសន្ទនារបស់ពួកគេទាំងពីរមិនបានលឺដល់អ្នកនៅក្បែរនោះឡើយព្រោះថាពួកគេបានត្រឹមតែខ្សឹបខ្សៀវក្បែរគ្នាប៉ុណ្ណោះ។
«នេះពួកឯងទាំងពីរកំពុងតែទាក់ទងគ្នាមែនទេ?» លោកបុត្រក៏មិនបានសួញសាញច្រើនដែរគឺសួរត្រង់ៗតែម្តង។
«អ..អ»
«ចា៎» រាងមាំក៏តបទាំងញញឹមជាមួយនឹងភាពជឿជាក់។
«អូ....ឆាប់ញ៉ាំទៅអាហារត្រជាក់អស់ហើយ» រាងស្តើងក៏ប្រញាប់បង្វែលសាច់រឿងភ្លាមដើម្បីកុំអោយប៉ារបស់នាងសួរច្រើន។
«អូខេ....ចឹងឆាប់ញ៉ាំទៅ» កំពុងតែរៀបញ៉ាំសុខៗស្រាប់តែ
«អ៊ួក» នាងក៏ស្រាប់តែចង្អោររកក្អួតតែម្តង នាងក៏ប្រឹងក្រោកចេញពីកន្លែងញ៉ាំសំដៅទៅបន្ទប់ទឹកភ្លាមទើបធ្វើអោយរាងមាំបារម្ភពីនាងជាខ្លាំង។
«អូនកើតអី?»
«គ្មានអីទេ»
«គ្មានអីយ៉ាងម៉េច នេះ?»
«មិនអីទេបងទៅញ៉ាំបាយវិញទៅបន្តិចទៀតលែងអីហើយ»
«ទៅពេទ្យទៅចាំបងនាំទៅពេទ្យ» រាងមាំក៏សួរនាងល្អិតទាំងបារម្ភ
«អត់អីទេ»
«ច្បាស់ទេ?»
«ចា៎»  តែក៏មិនក៏ឈររឹតខ្នងអោយនាងរហូតដល់នាងលែងអីក៏ជួយទប់នាងដើម្បីដើរត្រឡប់ទៅវិញ។ចំណែកប៉ាម៉ាក់របស់នាងក៏បារម្ភពីនាងដូចគ្នា តែនាងប្រាប់ថាមិនអីទេនេះមកពីនាងមិនសូវបានញ៉ាំអាហារពេលព្រឹកទើបបែបនេះ។
.............................................
«បងថាអូនទៅសម្រាកទៅណា ចាំបងធ្វើក៏បាន» រាងមាំក៏ប្រាប់ទៅនាងល្អិតអោយទៅសម្រាក។
«មិនអីទេ លេបថ្នាំហើយវាលែងអីហើយ»
«នេះមិនមែនចាញ់កូនទេ?» រាងមាំក៏ស្រាប់តែនឹកឃើញញ៉ោះនាងលែង។
«ឆ្កួត....មកចាញ់អូនអី?»
«ក៏ចាញ់កូនរបស់បងនោះអី?»
«នេះបងគិតថាវានឹងបែបនេះឬ បងភ្លេចហើយថាបងជាមនុស្សស្រី»
«ហឹស...ហឹស.....បងរំភើបពេក» រាងមាំក៏បានញញឹមដាក់នាងល្អិត
«តែបើការពិតវិញក៏ល្អ ព្រោះបងចង់មានចំណងឈាមជាមួយនឹងអូននោះអី» មួយប្រយោគនេះធ្វើអោយនាងញញឹមទាំងអៀន។
«អ្ហឹក» គេក៏ស្រាប់តែលើកបីនាងតូចមិនអោយនាងដឹងខ្លួនឡើយ
«ដាក់ចុះ បងគិតចង់ធ្វើអី?»
«ក៏នាំអូនទៅសម្រាកនោះអី អូនទៅអង្គុយនៅក្នុងកញ្ចុះណាចាំបងអ្នកធ្វើវិញ»
«ខ្ញុំ...ដើរបាន»
«ជុប» គេក៏បានថើបមាត់នាងមួយខ្សឺត
«ម៉េចក៏មកថើបខ្ញុំ»
«ជុប» គេមិនឆ្លើយគឺថើបទៀតតែម្តង
«បងមុន្នី»
«បងនឹងថើបទាល់តែអូនឈប់ប្រើពាក្យខ្ញុំ»
«ក៏...»
«ជុប» លើកនេះនាងលែងហ៊ាននិយាយទៀតហើយគឺបិតមាត់យ៉ាងជិតតែម្តង។
«ឆ្លាតណាស់
«ដាក់អូនចុះ នេះប្រយ័ត្នគេមកឃើញ»
«គ្មានអ្នកណាមើលឃើញទេ ណាមួយបងខ្លាចអូនពិបាកដើរព្រោះថាយប់មិញបងរាងជ្រុលដៃ»
«បងនិយាយអី?» នាងល្អិតក៏ប្រៀមុខឡើងក្រហមភ្លាមពេលគេរំលឹករឿងយប់មិញ។

ផ្កាស្នេហ៍ក្នុងចម្ការ Donde viven las historias. Descúbrelo ahora