រឿង៖ ផ្កាស្នេហ៍ក្នុងចម្ការ
ភាគទី១៥+១៦+១៧
«នេះមានរឿងអីមែនទេ?» លោកបុត្រក្រោយឃើញប្រពន្ធរបស់និងអុំសយកំពុងតែញញឹមដាក់គ្នាហាក់មានអ្វីលាក់បាំង។
«ក្រែងបងត្រូវការក្មួយមុន្នីធ្វើជាកូនប្រសារមិនចឹង អូននិងអុំស្រីគ្រាន់តែជួយប៉ុណ្ណោះ» ពេលលឺបែបនេះកាន់តែធ្វើអោយអ្នកដែលជាប្តីឆ្ងល់ជាខ្លាំង។
«ចង់មានន័យថាយ៉ាងម៉េច?»
«គឺយប់មិញនឹង.......»អ្នកដែលជាប្រពន្ធក៏បានរៀបរាប់រឿងកាលពីយប់មិញប្រាប់......
«អុំស្រីនេះកូនស្រីខ្ញុំត្រឡប់មកវិញពីផ្ទះកម្មករឬនៅ?» អ្នកស្រីក៏បានសួរទៅអុំសយដែលកំពុងតែដើរចេញពីផ្ទះបាយ។
«ចា៎....ខ្ញុំក៏មិនច្បាស់ដែរចាំមើលខ្ញុំដើរទៅមើលនៅបន្ទប់»
«ចា៎» អុំសយក៏បានដើរទៅមើលបន្ទប់នាងល្អិតក៏ស្រាប់តែត្រឡប់មកវិញហើយក៏ប្រាប់ទៅកាន់ចៅហ្វាយស្រីរបស់ខ្លួន។
«អ្នកនាងមុន្នីនិងអ្នកនាងតូចកំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា តែគេងលក់បាត់ហើយ» ដោយសារតែអ្នកទាំងពីរចូលមកមិនបានបិតទ្វារហើយនៅចំហរទ្វារទៀតទើបគាត់អាចមើលឃើញ។
«រួចរាល់ហើយ» ពីរនាក់ចៅហ្វាយនិងអ្នកបម្រើក៏បានញញឹមដាក់ក្នុងក្រោយពីដោះសម្លៀកបំពាក់អ្នកទាំងពីរហើយក៏បានទាញរាងស្តើងអោយគេងកើយលើទ្រូងគេព្រមទាំងទាញភួយមកដណ្តប់រាងកាយអោអ្នកទាំងពីរ។ ជាក់ស្តែងអ្នកទាំងពីរមិនបានធ្វើអីលើពីនោះឡើយ ព្រោះថាភាពស្រវឹងទើបធ្វើអោយអ្នកទាំងពីរគេងទាំងបែបនោះទៅ។
«អ៎.....អញ្ចឹងតើបានជាកូនស្រីរបស់យើងធ្វើរឹកពារប្លែក»
«ក៏ដោយសារតែបងប្រាប់ថាចង់អោយពួកគេទាំងពីរយល់ពីគ្នាចឹងមានតែវិធីសាស្រ្តនេះទើបឆាប់បានផល។
......................................................
«មកនេះ» នាងល្អិតក៏បានទាញដៃរបស់គេអោយដើរមតាមនាងរហូតដល់កសិដ្ឋានដែលគ្មានអ្នកណានៅទីនេះព្រោះនាងត្រូវការនិយាយជាមួយនឹងគេ។
«កើអី?» រាងមាំក៏សួរនាងល្អិតពេលដែលនាងល្អិតធ្វើមុខក្រញូវ
«នេះបងស្រីចង់ប្រាប់ប៉ាម៉ាក់ខ្ញុំពិតមែន?»
«ហើយ!មានអីត្រូវលាក់បើវាជាការពិត នេះខ្ញុំជាមនុស្សដែលមានការទទួលខុសត្រូវដូច្នេះហើយខ្ញុំត្រូវតែទទួលខុសត្រូវលើរឿងនេះ»
«តែ...........»
«មិនបាច់តែស្កអីទេ ខ្ញុំមានលុយដណ្តឹង» រាងស្តើងក៏បានដង្ហើមធំហើយក៏បានសម្លឹងមើលមុខរបស់នាងល្អិត។
«នេះជីវិតគូណា មិនមែននៅសុខៗគិតចង់ដើរទៅជាមួយគ្នាទាំងគ្មានអារម្មណ៍ស្រឡាញ់បែបនេះឡើយ»
«ចុះយើងមិនសាកបើកចិត្តសាកមើលទៅ សម្រាប់ខ្ញុំគឺមិនអីនោះទេ»
«តែ.....»
«ឬក៏មានអ្នកដែលនិរតីស្រឡាញ់ហើយ នេះស្រឡាញ់ក្សត្រាមែនទេ?» នាងល្អិតក៏បានសម្លឹងមើលមុខគេពេលលឺសំនួរនេះមិននឹកស្មានសោះថាគេជួបក្សត្រាបានតែម្តងបែរជាចាំឈ្មោះរបស់គេយ៉ាងច្បាស់។
«គ្មានទេ ខ្ញុំមិនបានគិតអីលើក្សត្រាក្រៅពីមិត្តភក្តិឬក៏អ្នកជិតខាងឡើយ»
«បើអញ្ចឹងក៏ល្អក៏សាកស្វែងយល់ពីគ្នាទៅ ណាមួយពួកយើងក៏បានជ្រុលជ្រួសហើយ»
«តែវាលឿនពេក ខ្ញុំថាពួកយើងគិតថារឿងយប់មិញវាកើតឡើងដោយអចេតនាទៅចុះ»
«មិនបានទេ បើធ្វើបែបនេះវាមិនសមឡើយ បើប៉ាម៉ាក់របស់និរតីដឹងពួកគាត់នឹងខឹងមិនខាន»
«បើបងស្រីស្ងាត់ ខ្ញុំក៏ស្ងាត់ដូច្នេះគ្មានអ្នកណាដឹងឡើយ»
«និរតី» កំពុងតែជជែកគ្នាសុខៗភ្លាមនោះស្រាប់តែកម្លោះក្សត្រាក៏បានបង្ហាញវត្តមានមកទើបធ្វើអោយរាងស្តើងបែរទៅសម្លឹងមើលគេ។
«នេះមានការអីមែនទេ?បានជាមកទាំងព្រឹកបែបនេះ?»
«អ៎.....គឺ....មកលេងជាមួយនិរតីនឹងហើយ»
«នែ!! អាកម្លោះនៅចំការអត់ការងារធ្វើទេ?» រាងមាំក៏បង្ហាញអាការៈមិនពេញចិត្តភ្លាមពេលដែលវត្តមានរបស់នាយក្សត្រាមកបង្ហាញស្របពេលដែលគេព្យាយាមដោះស្រាយបញ្ហាជាមួយនឹងនាង ។
«មានមិនខ្វះទេ តែចង់មកលេងជាមួយនឹងនិរតីសិន»
«បងមុន្នី» សម្លេងក្មេងស្រីម្នាក់ទៀតក៏បានបន្លឺឡើងយ៉ាងស្រទន់ដោយហៅឈ្មោះរបស់រាងមាំយ៉ាងពីរោះ។
«អ៎...ភីម»
«នឹកបងស្រីណាស់» នាងល្អិតនេះក៏បានដើរមកអោបដៃរបស់រាងមាំហាក់ដូចជាមិនក្រែងចិត្តម្ចាស់គេសោះទាំងដែលនាងទើបតែជួបគេបានម្តងសោះ។
«នេះនិរតីមានអីអោយខ្ញុំជួយទេ?»
«អ៎...មិនអីទេណាក្សត្រាទៅធ្វើការងាររបស់ក្សត្រានៅចំការចុះ»
«មិនអីទេ ខ្ញុំជួយបាន»
«បងមុន្នី ថ្ងៃនេះបងមានការងារត្រូវធ្វើទេចាំភីមជួយណា»
«អ៎.....បងអត់មានអីត្រូវធ្វើច្រើនទេ ភីមទៅចំការភីមចុះណា»
«បើអត់មានអីទេ បងទៅលេងចំការខ្ញុំក៏បានណាចាំខ្ញុំធ្វើជាហ្គាយដើម្បីនាំបងមើលចំការ»
«អ៎....គឺបងមានការងារត្រូវជួយនិរតី
«អ៎....ចឹងចាំអូនជួយ»
«អួយកុំអីបងក្រែងចិត្ត»
«អូខេចឹងបងស្រីទៅជួយធ្វើការងារភីមទៅ ខ្ញុំនៅទីនេះជួយនិរតីក៏បាន» អាកម្លោះតូចនេះក៏ស្រាប់តែនឹកឃើញគំនិតចង់ផ្លាស់ប្តូរគ្នាអីណា
«អត់ទេ ខ្ញុំធ្វើការនៅទីនេះការងាររបស់ខ្ញុំគឺនៅចំការមួយនេះ គិតតែខ្លួនឯងទៅអាល្អិតការងារនៅចំការខ្លួនឯងមេត្តាទៅធ្វើចុះ»
«នេះនៅជជែកគ្នាយូរទេ ខ្ញុំទៅហើយ» រាងស្តើងហាក់ធុញទ្រាន់នឹងការជជែកវែកញ៉ែកនេះណាស់ នាងក៏បានដើរចេញទៅបាត់។
«អេ!!និរតីចាំខ្ញុំផង»
«អេ!!ត្រឡប់ទៅវិញភ្លាម នេះកុំគិតថាខ្ញុំមិនដឹងបំណងរបស់ឯងណាអាកម្លោះ»
«ចុះបងស្រីមកឃាត់ខ្ញុំធ្វើអី?» គេក៏សួរទៅកាន់មុន្នីដែរនៅសុខៗមកហាមគេមិនអោយទៅតាមនាងល្អិត
«ក៏ព្រោះតែមិនចង់អោយឯងទៅរំខាននាងនឹងហើយ ឈប់រញ៉េរញ៉ៃជាមួយនិរតីទៀត ហើយចំការរបស់ខ្លួនឯងមេត្តាទៅវិញ»
«តែ...»
«ទៅឬក៏អត់?»រាងមាំក៏បានសម្លក់ក្មេងប្រុសម្នាក់នោះរហូតដល់គេដកក្រសែភ្នែកចេញ។
«បងមុន្នី ខ្ញុំសុំនៅទីនេះបានទេ?»
«អត់ទេ ភីមក៏ដូចគ្នាត្រឡប់ទៅវិញហើយជួយធ្វើការងារនៅចំការខ្លួនឯងចុះ»
«តែ.....»
«បងទៅធ្វើការសិនហើយ» មួយប្រយោគចុងក្រោយបានបញ្ចប់គេក៏បានដើរចេញទៅបាត់ទុកអោយបងប្អូនពីរនាក់នោះសម្លឹងមើលមុខគ្នាទាំងមុខក្រញ៉ូវហើយក៏បើកទ្វាររបងចេញត្រឡប់ទៅវិញបាត់។
«នេះទៅដល់ណាបាត់ហើយ?» ដើរមកដល់ចំការទំពាំងបាយជូរភ្លាមគេក៏ដើររកមើលនាងល្អិតតាមជួរដើមទំពាំងបាយជូរ តែដូចជាមិនឃើញ។
«នេះទៅណា?»ដើរបណ្តើរសម្លឹងមើលបណ្តើរ ស្រាប់តែឃើញនាងល្អិតកំពុងតែឈរដាក់ស្មៅអោយសត្វគោទៅវិញ។
«ចាក់អេ!»
«អ្ហាយ» នាងល្អិតក៏ភ្ញាក់ព្រឺតព្រោះតែនៅសុខៗគេមកស្ងាត់ៗហើយក៏ពញ្ញាក់នាងអីបែបនេះ។
«នែ!កំពុងតែគិតអីទើបបានជាព្រលឹងមិននៅក្នុងខ្លួនអីបែបនេះ?»
«អត់ទេ!! មិនៅភ្ញាក់វាចម្លែកពេកហើយព្រោះនៅសុខៗបងមកពញ្ញាក់អីបែបនេះ?»
«មិនជឿ កុំប្រាប់ណាថាកំពុងតែគិតរឿងកាលពីយប់មិញ»
«អត់ទេ មិនបានគិតទេ»
«ឬក៏គិតរឿងមុននឹង?» នេះមិនទាន់បានប៉ុន្មានផងគេក៏មកញ៉ោះនាងទៀតហើយ ។
«រឿងអ្វី?»
«ក៏ឃើញនាងតាមមើលខ្ញុំរហូតនៅពេលដែលភីមមកអោបដៃខ្ញុំ»
«គ្មានទេ?»
«កុហក»
«គឺគ្មានពិតមែន»
«ក្រសែភ្នែកនឹងទឹកមុខមិនគួរអោយជឿ» រាងមាំនិយាយទាំងដើរចូលទៅរកនាងល្អិត នាងល្អិតក៏ប្រញាប់ដើរថយក្រោយ។
«អ្ហឹក» គេក៏រហ័សក្រសោបចង្កេះនាងជាប់ជាមួយនឹងស្នាមញញឹមដ៏មានមន្តស្នេហ៍។
«ប្រច័ណ្ឌ?»
«នែ!បងស្រី! អ្នកណាទៅប្រច័ណ្ឌមនុស្សដែលមិនត្រូវជាអ្វីនឹងគ្នានោះ»
«ថាមិនត្រូវពេលខ្លះនាងកំពុងតែមានចិត្តលើខ្ញុំក៏ថាបានគ្រាន់តែមិនចង់អោយខ្ញុំដឹង»
«ជឿជាក់ជ្រុល» រាងស្តើងនិយាយទាំងពេបមាត់ជ្រេញនឹងសម្តីរបស់គេ។
«ចុះបើគ្មានអីម៉េចក៏មិនហ៊ានសម្លឹងមើលមុខរបស់ខ្ញុំ»
«អ្នកណាថាមិនហ៊ាន» រាងស្តើងក៏បានតាំងស្មារតីមកវិញហើយក៏បានសម្លឹងមើលមុខរបស់គេវិញ។
«ច្បាស់ទេថាសម្លឹងមើលបានយូរ?» រាងមាំក៏សួរបញ្ជាក់ពេលឃើញនាងព្យាយាមបើកភ្នែកសម្លឹងមើលមុខរបស់គេ។
«អ្ហឹក» គេក៏ញញឹមហើយក៏ទាញចង្កេះនាងមកអោយកាន់តែជិតនឹងគេ។
«អេ! តែថានាងល្អិតភីមនោះដូចជាចាប់អារម្មណ៍នឹងបងណាស់ម៉េចក៏បងមិនសាកល្បងបើកចិត្តមើលនាងទៅ ក្រែងបងចូលចិត្តមនុស្សស្រីមិនអញ្ចឹង» សម្លឹងមើលមុខគេសុខៗនាងល្អិតនេះស្រាប់តែនឹកឃើញដល់រឿងនោះភ្លែត។
«អ្ហឹក»រាងមាំក៏បានប្រើដៃទាំងគូរបស់គេចាប់ចង្កេះនាងតូចជាប់ដោយលើកនាងអោយអង្គុយនៅលើតុក្បែរនោះ ។ពេលលឺបែបនេះធ្វើអោយនាងគេញញឹមចុងមាត់ព្រោះគេអាចទាយដឹងបានខ្លះថានាងក៏អាចនឹងមានចិត្តប្រច័ណ្ឌនឹងភាពស្និទ្ធិស្នាលរបស់ពួកគេមុននឹង។
«បើខ្ញុំបើកចិត្ត ចុះអ្នកណាទទួលខុសត្រូវរឿងរបស់ពួកយើងដែលកើតឡើងកាលពីយប់មិញ»
«ក៏ដូចដែលនិយាយអញ្ចឹងថាបំភ្លេចវាទៅ»
«ចុះបើខ្ញុំថាមិនបំភ្លេច ខ្ញុំនិយាយមាត់ណាគឺមាត់នឹង ខ្ញុំនឹងទទួលខុសត្រូវនូវអ្វីដែលបានកើតឡើងកាលពីយប់មិញ» សម្តីយ៉ាងទន់ភ្លន់បានបង្ហើបចេញពីបបូរមាត់របស់គេស្ទើរតែធ្វើអោយនាងល្អិតនេះភ្លេចខ្លួនម្តងម្កាលដែរ ។រាងមាំក៏បានអោនចុះទៅរកមុខរបស់នាងតូចយឺតៗក្រោយពីឃើញពីភាពស្ងាត់ស្ងៀមរបស់នាងតូច ។បបូរមាត់កំពុងតែខិតចូលទៅរកបបូរមាត់របស់នាងម្តងបន្តិចៗហើយក៏នឹកឃើញដល់យប់មិញគេបានថ្នាក់ថ្នមបបូរមាត់តូចនេះដោយភាពទន់ភ្លន់នឹងផ្អែមល្ហែមបំផុត។
«............»ចង្វាក់បេះដូងវិញស្ទើរតែលាន់ចេញមកក្រៅជាពិសេសនាងល្អិតតែម្តង ពេលនេះបបូរមាត់ក៏កំពុងតែប៉ះគ្នាស្រាលៗស្រាប់តែ..
«បងនិរតី» សំលេងរបស់ក្មេងប្រុសតូចម្នាក់បានបន្លឺឡើងធ្វើអោយនាងត្រូវភ្ញាក់ព្រឺតដើម្បីរកមើលម្ចាស់សំឡេង។
YOU ARE READING
ផ្កាស្នេហ៍ក្នុងចម្ការ
Romanceដំណើរសាច់រឿងនឹងរៀបរាប់ពីស្នេហារបស់មុន្នីនិងនិរតីដែលបានកើតឡើថដោយសារតែការរៀបចំពីខាងគ្រួសារ។ ប៉ារបស់មុន្នីបានអោយគេទៅរស់នៅចម្ការរបស់នីរតី ដំបូងក៏ឈ្លោះគ្នាហើយក៏ប្រែក្លាយជាស្នេហា។
