ផ្កាស្នេហ៍ក្នុងចម្ការ ភាគទី៨

93 8 0
                                        

រឿង៖ ផ្កាស្នេហ៍ក្នុងចម្ការ
ភាគទី៨

«នេះធ្វើអី?» រាងមាំដើរទៅបញ្ជ្រៀតចូលទៅចន្លោះកណ្តាលដោយមិនខ្វល់ពីពួកគេឡើយ។

«អួយ....នេះកើតអីនឹងខ្ញុំអោយបងស្រីទៅសម្រាកហើយតើ»
«មោះ...មោះ.....នេះដាំផ្កាកុលាបនេះមែនទេ?» រាងមាំក៏សួរទាំងទាញផ្កាកុលាបនោះពីដៃរបស់នាងល្អិត។

«អេ....បងស្រីប្រយ័ត្ន» កម្លោះក្មេងក្រោយឃើញផ្កាដែលគេខំប្រឹងបង្កាត់ពូជដើម្បីជូននិរតីជាពិសេស ហើយក៏ប្រញាប់ទាញយកមកវិញយ៉ាងលឿន។

«ខ្ញុំទុកអោយនិរតីទេណា»

«នែ!អាល្អិតនេះមិនគិតសុំស្រួលបួលទេ?»

«ក៏ដោយសារតែបងនឹងហើយ នៅមិននៅមកទាញវាយកពីដៃរបស់និរតីធ្វើអី? នេះខ្ញុំខំថែរក្សាវាណាស់ណាដើម្បីនាង»

«នេះស្រឡាញ់និរតីមែនទេ?» រាងមាំក៏សួរទៅកាន់ត្រង់ៗទៅកាន់គេតែម្តងធ្វើអោយគេសម្លឹងមើលមុខនិរតីបន្តិចហើយក៏ប្រញាប់ដកក្រសែភ្នែកមកវិញព្រោះខា្លចនាងល្អិតនេះដឹងដោយសារតែគេពិតជាមានអារម្មណ៍បែបនេះលើនាងមែន។

«អឺ....គឺ...គ្មាន...ទេ»

«ចុះចាំបាច់ឆ្លើយទាំងស្ទាក់ស្ទើរ»រាងមាំនិយាយទាំងញញឹមសម្លឹងមើលគេ។

«តោះ....និរតីឆាប់យកវាំទៅដាំទៅ»

«ហឹម» នាងល្អិតក៏ដើរទៅជាមួយនឹងកម្លោះឃីនទាំងញញឹមដូចជាគ្មានវត្តមានរបស់អ្នកទាំងពីរសោះ។

«ហៃយ៉ា!! មោះ.....ដាំត្រង់នេះមែនទេ? មោះចាំខ្ញុំជួយ» គ្រាន់តែអ្នទាំងទម្លាក់ខ្លួនអង្គុយក្បែរគ្នាភ្លាម គេនេះណាស្ទុះចូលកណ្តាលតែម្តង។

«ខ្ញុំក៏ចង់ដឹងដូចគ្នា ថារបៀបគេដាំផ្កាកុលាបតើត្រូវធ្វើយ៉ាងណា? ក្រែងលោពេលទៅផ្ទះវិញទិញបានមួយឡានយកទៅដាំទុកអោយនាងល្អិតឯង»

«នេះស្អីមកដាំអោយខ្ញុំធ្វើអី? ក៏ដាំទុកមើលខ្លួនឯងទៅ»
«ក៏ដាំអោយមួយសួនច្បារតែម្តងដើម្បីជាការអគុណនោះដែរលបង្រៀនការងារនៅក្នុងចម្ការ» អ្នកទាំងពីរក៏គិតតែពីប្រកែកគ្នាមិនឈប់ធ្វើអោយក្សត្រាមើលមុខអ្នកទាំងដូចជាមានចម្ងល់។

ផ្កាស្នេហ៍ក្នុងចម្ការ Where stories live. Discover now