ផ្កាស្នេហ៍ក្នុងចម្ការ
ភាគទី២
ក្រោយពីបើកឡានតាមនាយដែនដែលជាកម្មករដែរនាងល្អិតក្បាលខូចបញ្ជូនមនុស្សអោយមកទទួលហើយគេក៏បានធ្វើដំណើរទៅដល់ចំការរបស់លោកបុត្រ។ អុំប្រុសចំណាស់ម្នាក់ក៏បានមកទទួលរូបគេជាមួយនឹងស្នាមញញឹមរាក់ទាក់គេ។
«ជម្រាបសួរលោកអ៊ុំ» រាងខ្ពស់ក៏បានលើកដៃសំពះមនុស្សដែលមានវ័យចំណាស់ជាងខ្លួនដើម្បីបង្ហាញការគួរសម។
«បាទ! សួស្តីអ្នកនាងមុន្នី»
«នាយដែន មកជួយវ៉ាលីអ្នកនាងមុន្នីទៅទុកផង»
«បាទអុំដន» នាយដនក៏ប្រញាប់ធ្វើតាមអ្វីដែលអ៊ុំប្រុសចំណាស់ម្នាក់បានបញ្ជាគេព្រោះថាលោកអ៊ុំចំណាស់ម្នាក់នេះប្រៀបបានជាចាស់ទុំមួយដែលធ្វើការនៅទីនេះយូរហើយ។
«លោកអ៊ុំ ពូបុត្រមិននៅទេ?» មុន្នីក៏បានបែរមកញញឹម
«បាទអ្នកនាង លោកប្រុសបានចេញទៅក្រៅបាត់ហើយ តែថាលោកប្រុសបានប្រាប់អោយអ្នកនាងតូចទៅទទួលអ្នកនាងដែរ នេះអ្នកនាងតូចមិនបានទៅទេ?»
«មិនដឹងទេ គ្រាន់តែបានជួបក្មេងស្រីម្នាក់បានប្រាប់ផ្លូវខ្ញុំតែប្រាប់ខុស»
«ហឺយ....ប្រហែលជាក្មេងៗក្នុងភូមិចង់លលេងជាមួយអ្នកនាងហើយ»
«ហឺស....កុំអោយខ្ញុំជួបមុខម្តងទៀតអោយសោះ» រាងមាំនិយាយទាំងទឹកមុខក្រញ៉ូវដៃក្តាប់យ៉ាងណែនដែលបញ្ជាក់ពីការខឹងក្នាញ់នឹងនាងល្អិតនោះ។
«នេះខ្ញុំក៏មិនដឹងថាជាកូនរបស់អ្នកណាដែរ នេះបើបានជួបប៉ាម៉ាក់គេណានឹងជម្រាបប្រាប់តែម្តង»
«ហឹស....ហឹស....មិនអីទេអ្នកនាងទៅសម្រាកសិនក៏បាន ផ្ទះមួយនោះសម្រាប់អ្នកនាង» អុំប្រុសចំណាស់នោះក៏ចង្អុលទៅផ្ទះដែលនៅក្បែរនឹងមាត់បឹងដែលជាប្រភេទផ្ទះលំហែរដែលមានសួនផ្កានៅមុខផ្ទះ មើលទៅគឺស្រស់ស្អាតណាស់។
«ចា៎» ដោយធ្វើដំណើរហត់រាងមាំក៏ដើរសំដៅទៅផ្ទះមួយនោះទាំងដៃមានកាន់កូនសោផងដែរ។
«ហឺយ.....នាងល្អិតកុំអោយខ្ញុំជួបនាងអោយសោះ» រាងមាំនិយាយទាំងខឹងសម្បារនឹងនាងហើយក៏ទម្លាក់ខ្លួនអង្គុយលើសាឡុងព្រមទាំងបើកម៉ាស៊ីនត្រជាក់ដើម្បីអោយក្នុងបន្ទប់មានសភាពត្រជាក់ព្រោះថាក្នុងចិត្តរបស់គេពេលនេះកំពុងតែក្តៅគគុកព្រោះនឹកខឹងនឹងនាងតូច។ នេះទោះបីជានៅស្រុកស្រែចំការពិតមែនតែមិនអោយចាញ់សម្ភារៈនិយមនៅទីក្រុងឡើយ។
YOU ARE READING
ផ្កាស្នេហ៍ក្នុងចម្ការ
Romanceដំណើរសាច់រឿងនឹងរៀបរាប់ពីស្នេហារបស់មុន្នីនិងនិរតីដែលបានកើតឡើថដោយសារតែការរៀបចំពីខាងគ្រួសារ។ ប៉ារបស់មុន្នីបានអោយគេទៅរស់នៅចម្ការរបស់នីរតី ដំបូងក៏ឈ្លោះគ្នាហើយក៏ប្រែក្លាយជាស្នេហា។
