ផ្កាស្នេហ៍ក្នុងចម្ការ ១៨, ១៩,២០

57 5 0
                                        

រឿង៖ ផ្កាស្នេហ៍ក្នុងចម្ការ
ភាគទី១៨ ១៩ ២០
  «និរតី» រាងមាំក៏បានដាស់នាងល្អិតអោយក្រោកមកវិញព្រោះតែនាងល្អិតនេះគេងលក់ពិតមែន។
  «និរតី» គេក៏បានហៅនាងម្តងទៀត ប៉ុន្តែនៅតែគ្មានចម្លើយតបឡើយ ទើបគេត្រូវឈប់ឡានដើម្បីដាស់នាងល្អិត។ ប៉ុន្តែបែរជាប្តូរមកអង្គុយសម្លឹងមើលមុខនាងល្អិតនេះទៅវិញ។
  «សឺត» គេក៏បានខិតចូលទៅថើបថ្ងាស់របស់នាងតូចមួយខ្សឺតយ៉ាងយូរ។
  «និរតី» បន្ទាប់មកទើបគេដាច់ចិត្តអង្រួននាងតិចៗ
  «ហឹម» នាងក៏បានក្រោកមកទាំងមមីមមើព្រោះតែមិនទាន់ស្វាងងងុយ។
  «នេះមិនគិតប្រាប់ឈ្មោះហាងអោយបងបើកទៅដល់ណា?»
  «នេះដល់ហើយ?» នាងល្អិតក៏បើកភ្នែកសួរគេទាំងមមីមមើល
  «ដល់ទីក្រុងហើយចា៎»
  «អូខេ!!អញ្ចឹងបងបើកតាមអ្វីដែលខ្ញុំប្រាប់ទៅ» នាងល្អិតក៏បានរៀបរាប់ប្រាប់ផ្លូវដើម្បីអោយគេបើកទៅដល់ទីតាំង។ ក្រោយពីយកផ្លែឈើនិងផ្កាទៅដល់កន្លែងរួចរាល់ហើយ រាងមាំក៏បានបបួលនាងល្អិតទៅដើរលេងសិន។
  «នេះមិនគិតត្រឡប់ទៅវិញទេ»
  «មិនអីទេ ចាំបន្តិចទៀតក៏បាន» រាងមាំនិយាយទាំងញញឹមដាក់នាងល្អិត។
  «ចុះបើត្រឡប់ទៅវិញទាំងយប់នោះ»
  «កុំបារម្ភផ្ទះបងនៅទីនេះទេ គេងនៅទីនេះក៏បានឬក៏កក់សណ្ឋាគាគេងល្អទេ?»
  «បានហើយ នេះចង់ទៅណា?» នាងល្អិតក៏ប្រញាប់គេចចេញពីក្រសែភ្នែកមួយនេះភ្លាមព្រោះមិនហ៊ានសម្លឹងមើលគេពេលដែលគេសម្លឹងមើលនាងដោយកែវភ្នែកបែបនេះបានឡើយ។
  «តោះ» រាងមាំក៏បានរត់ទៅរកនាងក្រមុំរួចហើយក៏ក្រសោបចាប់ដៃរបស់នាងជាប់ធ្វើអោយនាងល្អិតនេះត្រូវតាមស្លឹងមើលដៃរបស់គេមិនឈប់។ នាងស្រាប់តែមានអារម្មណ៍ថាកក់ក្តៅ មានក្តីសុខនិងសុវត្ថិភាពទៅវិញនាពេលនេះ។
  «តោះទៅរកអីញ៉ាំទ្រាប់ពោះសិន»
  «ចា៎» ពួកគេក៏បានដណ្តើរគ្នានៅក្នុងផ្សារទំនើបដោយដើរទៅកន្លែងលក់ម្ហូបអាហារ។
  «ញ៉ាំអីទៅណ៎?»
  «អូនចង់ញ៉ាំអី?»
  «ស៊ុប និងសាច់អាំងល្អទេ?»
  «បាន» គេក៏បានទាញកៅអីដើម្បីអោយនាងចូលអង្គុយមុនគេ ។ មិនបាន១០នាទីផងអ្វីដែលគេបានកម្មងក៏បានមកដល់លើតុ។
  «ចាំបងជាអ្នកអាំងវិញ» ពេលនេះគេធ្វើតួនាទីជាអ្នកអាំងសាច់សម្រាប់នាង។
  «នេះរួចហើយ» ក្រោយពីអាំងឆ្អិនហើយគេថែមទាំងកាត់វាដាក់អោយនាងល្អិតទៀតផង ។
  «បានហើយ នេះឈប់អាំងហើយញ៉ាំជាមួយគ្នា»
  «អូខេ»
  «ហារមាត់មកបងបញ្ចុក» គេក៏បានផ្ទាប់ដាច់ជាមួយនឹងបន្លែឡើងទៅបញ្ចុកនាង។
  «ខ្ញុំញ៉ាំខ្លួនឯងបាន»
  «ឆាប់ឡើង»
  «....»នាងមើលឆ្វេងផងស្តាំផងទាំងស្ទាក់ស្ទើរ
  «អ្ហឹក» ចុងក្រោយនាងក៏បានហារមាត់អោយគេបញ្ចុកនាង។
  «នេះ!បងមិនញ៉ាំទេ?» នាងល្អិតក៏សួរពេលដែលឃើញគេអង្គុយមើលមុខរបស់នាងបែបនេះ។
  «បញ្ចុកមក»
  «អត់ទេមានដៃម៉េចមិនញ៉ាំខ្លួនឯង»
  «ចិត្តអាក្រក់ម្លេះ នេះខំបើកឡានអោយ អាំងសាច់អោយហើយថែមទាំងកាត់សាច់អោយទៀត»
  «អូខេ...អូខេ» នាងក៏បានបញ្ចុកគេ គេក៏បានហារមាត់អោយនាងបញ្ចុកយ៉ាងលឿន។
  «មួយមាត់ទៀត»
  «នេះ» នាងក៏បានបញ្ចុកគេមួយមាត់ហើយមួយមាត់ទៀត
  «ជុប» គិតទៅគេនេះពិតជារហ័សណាស់នៅឆ្លៀតថើបដៃរបស់នាងល្អិតបានមួយខ្សឺតទៀត។
  «ធ្វើអី?»
  «ក៏ថើបដៃអនាគតប្រពន្ធនោះអី» រាងមាំតបទាំងមិនខ្វល់ថាមនុស្សជុំវិញនោះកំពុងតែស្តាប់ហើយក៏មើលមកគេងដូចគ្នា៕
  «នេះបងជាសង្សានឹងគ្នាមែនទេ?» ក្មេងតូចម្នាក់ក៏រត់មកសួរ
  «គឺ....មិន...»
  «ចា៎...មែនហើយពួកយើងជាសង្សានឹងគ្នា សង្សារបស់បងស្អាតទេ» រាងមាំក៏បានតបយ៉ាងលឿន
  «វ៉ាវ! សមគ្នាណាស់»
  «នេះក្មួយមានក្រសែភ្នែកល្អណាស់» រាងមាំនិយាយទាំងច្បិចថ្ពាល់របស់នាងល្អិតទាំងក្នាញ់។
  «ខ្ញុំទៅវិញហើយ»ក្រោយពីមកសរសើរអ្នកទាំងពីរហើយនាងតូចក៏បានរត់ទៅវិញបាត់ទៅ។
  «ប្រលាក់មាត់ហើយ» រាងមាំក៏បានឈោងដៃទៅជូតបបូរមាត់របស់នាងតូចដែលប្រលាក់នៅគែមមាត់។
  «ជុប» គេក៏បានយកម្រាមដៃមកលិឍដោយសម្លឹងមើលបបូរមាត់របស់នាង។
  «បងធ្វើអី?» នាងតូចសម្លឹងមើលជុំវិញខ្លួនហើយក៏បានខិតចូលទៅខ្ទប់ដៃរបស់គេយ៉ាងលឿន។
  «ខ្មាស់អី អនាគតទៅបងនឹងថើបអូននៅទីសាធារណៈក៏ថាបាន»
  «អ៊ុប»
  «ញ៉ាំទៅកុំអោយនិយាយច្រើនពេក» និរតីក៏បានយកបន្ថែញាត់ចូលមាត់របស់គេតែម្តង។
  «អួយ....យឺតៗ តិចឈ្លក់បងស្លាប់»
  «ញ៉ាំទៅកុំអោយនិយាយច្រើនពេក»
  «នេះបើបងស្លាប់ តិចស្តាយក្រោយខ្លាចអត់ប្តី»
  «នេះនៅលើផែនដីនេះមិនមែនមានតែបងមួយទេ»
  «អ៎នែ!! មានច្រើនតែគូព្រេងរបស់អូនទេវតាបានចារមកហើយត្រូវតែជាបងម្នាក់គត់» គិតទៅគេនេះសម្តីចាក់ទឹកមិនលិចសោះ។
  ក្រោយពីញ៉ាំរួចរាល់ហើយពួកគេក៏បានបន្តដើរលេងជាមួយគ្នាពីមួយកន្លែងទៅមួយកន្លែងទៀតយ៉ាងសប្បាយរហូតភ្លេចមើលម៉ោង។ គឺវាល្ងាចបាត់ទៅហើយ។
  «ឃើញទេល្ងាចហើយ»
  «ប៉ាច្បាស់ជាមិនអោយទៅទាំងល្ងាចឡើយ»
  «កុំបារម្ភបងប្រាប់ប៉ាអូនរួចហើយ ពួកយើងគេងនៅទីនេះ?»
  «ហា៎»
  «តោះ ទៅផ្ទះបងទៅជួបអនាគតប៉ាក្មេកនិងម៉ាក់ក្មេក» រាងមាំនិយាយដោយភាពជឿជាក់ហើយក៏កាន់ដៃនាងតូចដើរសំដៅទៅឡាន។
  «តែ!»
  «មិនបាច់ខ្មាស់ទេណា មុននឹងក្រោយគង់តែមកជួបពួកគាត់ដដែលទេ បងចង់នាំអូនទៅអោយហើយ»
.....................................
  «ជម្រាបសួរប៉ា ម៉ាក់» គ្រាន់តែមកដល់ភ្លាមរាងមាំក៏បានដើរទៅអោបប៉ាម៉ាក់របស់ខ្លួនដែលកំពុងតែអង្គុយរងចាំគេ។
  «នឹកណាស់» អ្នកដែលជាម្តាយក៏ចូលទៅអោបកូនស្រីរបស់ខ្លួនទាំងភាពនឹករលឹក។
  «នេះក្មួយនិរតីមែនទេ?»
  «ចា៎»
  «ប៉ាក្មួយសុខសប្បាយទេ?»
  «ចា៎..» អ្នកដែលជាប៉ាវិញហាក់រវល់និយាយជាមួយនឹងកូនប្រសារទៅវិញ។
«ម៉ាក់ នេះជានិរតី» រាងមាំក៏បានណែនាំនាងទៅកាន់ម្តាយរបស់ខ្លួនព្រោះតែដឹងថាប៉ារបស់គេស្គាល់នាងហើយ។
  «ជម្រាបសួរអ្នកមីង»
  «ជម្រាបសួរ» អ្នកដែលជាម្តាយហាក់មិនសូវចាប់អារម្មណ៍នឹងនាងទេ ។
  «ចា៎ជម្រាបសួរ»
  «នេះមកពីហត់ហើយ នាំប្អូនទៅសម្រាកនៅបន្ទបទៅចាំប៉ាអោយអ្នកបម្រើសម្អាតបន្ទប់អោយ»
  «អ៎...មិនបាច់ទេប៉ាគេងបន្ទប់ជាមួយខ្ញុំក៏បាន» ពេលលឺបែបនេះហើយប៉ារបស់គេក៏សម្លឹងមើលមុខគេ។
  «ច្បាស់ទេ»
  «ច្បាស់»
  «ចុះនិរតី»
  «អឺ...គេងបន្ទប់ផ្ស...»
  «ហៃយ៉ា អូននេះនៅខ្មាស់អៀនអីមុននឹងក្រោយគង់គេងបន្ទប់ជាមួយបង»
  «នេះ!» អ្នកដែលជាម្តាយលឺបែបនេះហើយក៏មើលមុខពួកគេទាំងឆ្ងល់
  «នេះក៏មានន័យថា... » ប៉ារបស់គេលឺបែបនេះហើយហាក់ពេញចិត្តណាស់ព្រោះថាវាជាបំណងរបស់គាត់។
  «ដំណឹងល្អឆាប់ៗ......តោះអូនសម្លាញ់ទៅគេងបងងងុយហើយ»
  «បងមុន្នី....បងលែងមើល៎»
  «ឆាប់ឡើង» គេក៏បានក្រសោបចង្កេះនាងល្អិតហើយក៏បណ្តើរនាងទៅខាងលើ។
  «នេះបងជាអ្នករៀបចំផែនការនេះមែនទេ?»
  «ហឺយ....ងងុយហើយបងទៅគេងហើយ»លោកសិរីក៏ក៏ប្រញាប់រកលេសគេចអ្នកស្រីឧសភាដែលជាប្រពន្ធយ៉ាងលឿន។
រឿង៖ ផ្កាស្នេហ៍ក្នុងចម្ការ
ភាគទី១៩
  «នេះខ្ញុំគេងនៅបន្ទប់ផ្សេងក៏បាន»
  «មិនបាច់ទេ! គេងនោបន្ទប់ជាមួយបងនឹងហើយកុំរំខានអ្នកបម្រើអោយគាត់រៀបចំបន្ទប់មួយទៀតទេ»
  «ខ្ញុំរៀបចំខ្លួនឯងក៏បាន»
  «អ្ហឹក» គេមិននិយាយច្រើនឡើយគឺចូលទៅក្បែរនាងហើយក៏អង្គុយចុះលើពូកព្រមទាំងទាញរាងកាយរបស់នាងមកអោបយ៉ាងណែន។
  «ងូតទឹកជាមួយគ្នាទេ?» ហៃយ៉ា!! គេនេះពិតជាហ៊ាននៅសុខៗមកសួរនាងបែបនេះធ្វើអោយនាងអៀនជាខ្លាំងក៏ខំលាក់អាការៈមិនអោយគេដឹងឡើយ។
  «អឺ....បងទៅងូតមុនទៅ។ ជាអ្វីនឹងគ្នាបានត្រូវមកងូតទឹកជាមួយគ្នា»
  «ក៏អនាគតជាប្រពន្ធបងនោះ....អួយ.....នេះហិង្សាបែបនេះជាំសាច់បងអស់ហើយ»
  «ត្រូវខ្លះទៅកុំអោយខូចពេក»
  «ហឹស.....ហឹស......បងទៅងូតទឹកសិនហើយណា» និយាយចប់រាងមាំក៏បានដើរសំដៅទៅបន្ទប់ទឹកបាត់ទៅ។
  «មនុស្សឡប់! នេះខ្វះអីនិយាយមែនទេ?» នាងនិយាយទាំងញញឹមហើយក៏លើកដៃមកក្រសោបមុខរបស់ខ្លួនឯង។
  «នេះហេតុអ្វីក៏មានអារម្មណ៍អៀនបែបនេះ»
  «បងងូតរួចហើយ» រាងមាំក៏បានចេញមកវិញជាមួយទាំងកាន់កូនកន្សែជូតមុខថ្នមៗ ហើយក៏ដើរទៅបើកទូសម្លៀកបំពាក់ដើម្បីយកសម្លៀកបំពាក់អោយនាងតូច។
  «ស្លៀកវាសិនទៅ»
  «នេះ» នាងល្អិតក៏សម្លឹងទៅរ៉ូបគេងយប់ដែលគេហុចអោយនាងទាំងស្ទាក់ស្ទើរ ព្រោះថាវាស៊ិចស៊ីពេកហើយ។
  «វាសក្តិសមជាមួយនឹងអូន»
  «អួយវាស៊ិចស៊ីពេកទេដឹង»
  «មិនអីទេ នេះនៅក្នុងបន្ទប់តើ»
  «នៅក្នុងបន្ទប់មែន តែខ្ញុំមិនទុកចិត្តបង»
  «នេះខ្លាចស៊ិចស៊ីពេកបងទប់ចិត្តមិនបានមែនទេ?»
  «ក៏ថាមិនត្រូវ»
  «អូខេ បងនឹងព្យយាមចឹង»
  «ជុប» គេក៏បួចមាត់ប្រុងនឹងថើបនាងល្អិតហើយ ប៉ុន្តែនាងបានដកខ្លួនចេញហើយក៏រត់ទៅបន្ទប់ទឹកបាត់។
  «នេះពូកែអៀនណាស់ណ៎....នាងល្អិត» ស្នាមញញឹមរបស់គេក៏បញ្ជាក់យ៉ាងច្បាស់គេពិតជាមានក្តីសុខដែលបានមកញ៉ោះនាងអីបែបនេះ ។
  «នេះគេងលក់ហើយ» ក្រោយពីចំណាយពេលវេលាជិត១៥នាទី នាងល្អិតក៏បានចេញមកស្រាប់តែឃើញរាងមាំគេងលក់បាត់ទៅហើយទើបធ្វើអោយនាងល្អិតធូរទ្រូង ។
  «សំណាងហើយដែលគេងលក់បាត់» រាងមាំនិយាយទាំងអោនចុះសម្លឹងមើលសម្លៀកបំពាក់ខ្លួនឯង។
  «អ្ហឹក» នាងល្អិតក៏បានឡើងទៅលើពូយឺតៗព្រោះខ្លាចភ្ញាក់គេ
  «ផឹប» រាងកាយរបស់នាងល្អិតក៏ត្រូវបានផ្តួលទៅលើពូកភ្លាមៗដោយមានគេកំពុងតែសង្រ្គប់លើរាងកាយរបស់នាង។
  «នេះបងមិនទាន់គេងទេ?»
  «គេងយ៉ាងម៉េច កំពុងតែរងចាំអូន» គេនិយាយទាំងសម្លឹងមើលរាងកាយរបស់នាងល្អិតពីក្បាលរហូតដល់ចុងជើង។
  «បងមើលអី?» នាងតូចក៏លើកដៃបាំងដើមទ្រូងយ៉ាងលឿនពេលដែលគេញញឹមមើលមិនឈប់។
  «ក៏សម្លឹងមើលអូននឹងហើយ»
  «កុំមកផ្តេសផ្តាស់អោយសោះ បងជាអ្នកនិយាយដោយខ្លួនឯងទេណានឹងមិនធ្វើអី»
  «ចុះបើបងធ្វើមិនបាន» រាងមាំតបទាំងអោនចុះទៅរកបបូរមាត់នាងប៉ុន្តែនាងប្រញាប់លើកដៃទៅទប់មាត់គេយ៉ាងលឿន។
  «នេះបើធ្វើមិនបានទេប្រយ័ត្នខ្ញុំធាក់បងទម្លាក់ពីលើគ្រែណា» ពេលលឺបែបនេះធ្វើអោយគហាក់សញ្ជឹងគិតបន្តិចហាក់ដូចជាចង់និយាយអ្វីម្យ៉ាង។
  «សុំត្រឹមថើបទេណា» សម្តីដ៏ស្រទន់របស់គេក៏បានបង្ហើបចេញមកទាំងទឹកមុខអង្វរក។
  «អត់ទេ នេះមួយថ្ងៃនេះបងកេងចំនេញលើខ្ញុំច្រើនណាស់»
  «ព្រោះស្រឡាញ់» មួយមាត់នេះធ្វើអោយនាងតូចគាំងមិនដឹងថាត្រូវតបយ៉ាងម៉េច។
  «អឺ......ខ្ញុំងងុយហើយសុំគេងមុនហើយ»
  «ណា...ណា.....»
  «.............» នាងហាក់ស្ងាត់មាត់មិននិយាយអ្វីតែក៏ព្យាយាមគេចក្រសែភ្នែកចេញពីគេព្រោះតែមិនហ៊ានសម្លឹងមើលកែវភ្នែកគេចំឡើយ។
  «ជុប» មិនចាំយូរគេក៏បានចាប់ចង្ការរបស់នាងច្រម៉ក់ហើយក៏បានទម្លាក់បបូរមាត់ទៅផ្អឹបលើបបូរមាត់នាងតូចភ្លាមៗតែម្តងព្រោះគេដឹងខ្លួនឯងច្បាស់ថាគេនឹងអាចលួងលោមនាងបាន។
  «ជុប» គេក៏បានបង្ហើបបបូរមាត់ថ្នាក់ថ្នមមបបូរមាត់នាងយ៉ាងផ្អែមល្ហែមរហូតដល់នាងតូចនេះព្រមសម្របតាមគេរួចហើយក៏លើកដៃទៅក្រសោបករបស់គេធ្វើអោយគេលួចញញឹមទាំងសប្បាយចិត្ត។
  «សឺត» ចំណែកដៃរបស់រាងមាំក៏បានសរសៀរៗទាញដៃរ៉ូបរបស់និរតីរួចហើយក៏បង្អូសចុងច្រមុះមកដល់ស្មារបស់នាង។
  «អ្ហាស» នាងល្អិតក៏ជ្រុលមាត់បង្ហើបសំឡេងព្រោះតែគេបានជ្រុលខាំស្មារបស់នាង។
  «អ្ហឹក» នាងតូចក៏ស្រាប់តែភ្ញាក់ខ្លួនហើយក៏រុញគេចេញដើម្បីអោយគេបញ្ចប់ទង្វើរនេះភ្លាម។
  «ក្រែងថាសុំត្រឹមតែថើបមិនអញ្ចឹង»
  «ហឹស....ហឹស.....អូខេ....ប៉ុណ្ណឹងក៏បាន» និយាយចប់គេក៏បានអនុញ្ញាតអោយនាងគេង ប៉ុន្តែក៏មានវត្តមានរបស់គេអោបនាងជាប់មិនព្រមលែងឡើយ។
……………………………………………………………………….
  «និរតី» ពេលព្រឹកឈានមកដល់ភ្លាមរាងមាំក៏បានដើរមកដាស់នាងបន្ទាប់ពីងូតទឹករួចរាល់ហើយ។
  «.....» ប៉ុន្តែបែរគ្មានការឆ្លើយតបសោះ
  «និរតី....» គេក៏បានអោនខ្សឹបក្បែរត្រចៀកនាងដើម្បីដាស់នាងម្តងទៀត។
  «ជុប» ដោយហៅនាងនៅតែមិនភ្ញាក់គេក៏បានអោនទៅថើបមាត់របស់នាងមួយខ្សឺត
  «ក្រោកឡើងព្រឹកហើយ»
  «អ្ហឹក» ចុងក្រោយនាងក៏ភ្ញាក់ពិតមែន គ្រាន់តែបើកភ្នែកមកក៏ឃើញមុខរបស់គេនៅចំពោះមុខនាងតែម្តង។
  «ហឺយ.....នេះបងភ្ញាក់ពីពេលណា?»
  «ក៏មួយស្របក់ហើយ បងហៅអូនឡើងច្រើនដងហើយ តែអូនមិនក្រោកបងក៏ថើបអូនទៅ»
  «ហា៎!»
  «អឺ....បងថាអូនឆាប់ទៅងូតទឹកទៅបានញ៉ាំអាហារពេលព្រឹកហើយពួកយើងត្រឡប់ទៅវិញ» គេក៏ប្រញាប់ដោះសារភ្លែត
  «ឆាប់ឡើង ឬក៏ចាំបងជួយ»
  «អ៎...មិនបាច់ទេខ្ញុំធ្វើខ្លួនឯងបាន»
  «ហឹស...ហឹស.....ពិតជារហ័សមិនធម្មតា» គេក៏បានត្រឹមតែឈរមើលនាងល្អិតទាំងសើចហួសចិត្ត ។
ក្រោយពីរៀបចំខ្លួនរួចរាល់ហើយអ្នកទាំងពីរក៏បានចុះទៅញ៉ាំអាហារពេលព្រឹកជាមួយនឹងប៉ាម៉ាក់។ ប៉ុន្តែមើលទៅម៉ាក់របស់រាងមាំហាក់ដូចជាមិនសូវរីករាយនឹងវត្តមានរបស់នាងសោះ។
  «នេះកូនមិននៅផ្ទះពីរបីថ្ងៃសិនទេ?» អ្នកដែលជាម្តាយក៏សួរទៅគេព្រោះគាត់មិនចង់អោយគេត្រឡប់ទៅវិញឡើយ។
  «ចា៎! ពួកខ្ញុំត្រូវទៅវិញថ្ងៃនេះហើយណាមួយដើម្បីជួយការងារនៅចំការផង»
  «នែ!ចុះកូនមិនគិតធ្វើការងារនៅក្រុមហ៊ុនយើងទេ?»
  «បងធ្វើបាន ណាមួយបងចង់អោយមុន្នីទៅជួយការងាររបស់បុត្រខ្លះ»
  «ចាំបាច់អីទៅជួយ នេះគេក៏មានកម្មករធ្វើមើលតែយើងទៅជំពាក់បំណុលគេ» អ្នកដែលជាប្រពន្ធក៏បានពោលមកទាំងមិនពេញចិត្ត។
  ក៏ដោយសារតែគ្រួសាររបស់និរតីទើបយើងមិនត្រូវជំពាក់បំណុលអ្នកផ្សេង» រាងមាំក៏បាននិយាយវាចេញមកធ្វើអោយអ្នកដែលជាឪពុកនិងនិរតីសម្លឹងមើលមុខគេព្រោះមិននឹកស្មានសោះថាគេបានដឹងរឿងនេះ ។
  «នេះកូនដឹងមកពីណា»
  «ខ្ញុំបានសួរលោកពូអស់ហើយ ក្រុមហ៊ុនរបស់ប៉ាក្ស័យធន់កាលខ្ញុំនៅរៀនតែប៉ាមិនហ៊ានប្រាប់ខ្ញុំទេ ។ ពេលនោះប៉ាស្ទើរតែបោះបង់វាចោលទៅហើយ។ គ្មានប្រាក់ចំណូលចូលក្រុមហ៊ុន រកតែលុយចំណាយអោយបុគ្គលិកក៏គ្មាន បងចង់លក់ក្រុមហ៊ុនចោលតែដោយសារតែលោកពូបានអោយលុយមកប៉ាជាដើមទុន ទាំងដែលគាត់មិនទាមទារអ្វីទៅវិញឡើយទោះបីជាប៉ាប្រាប់ថាខ្ចីក៏ដោយ។ ពេលប៉ាយកលុយទៅសងគាត់ក៏មិនចង់យកវិញ យកត្រឹមពាក់កណ្តាលប៉ុណ្ណោះ។ ដូច្នេះប៉ាក៏គិតថាអោយខ្ញុំទៅជួយការងារនៅទីនោះខ្លះដើម្បីជាការតបស្នង» ក្រោយពីស្តរាប់ការរៀបរាប់នេះហើយអ្នកដែលជាម្តាយហាក់ស្ងាត់មាត់ព្រោះមិនដឹងថាយកអ្វីទៅតបជាមួយនឹងគេ។
  «ខ្ញុំទៅវិញសិនហើយណាប៉ា ម៉ាក់»
  «បាទ!!ធ្វើដំណើរដោយសុវត្ថិភាពណា»
  «មុន្នី» រៀបនឹងក្រោយចេញទៅហើយស្រាប់តែលេចវត្តមានបុរសម្នាក់បានក៏បានដើរចូលមក។
  «ហឺយ!! នេះមកទាំងព្រឹកតែម្តង» អ្នកដែលជាប៉ាក៏បានត្រឹមរអ៊ូសម្លឹងមើលមុខប្រពន្ធព្រោះគាត់ដឹងថាវាជាស្នាដៃរបស់ប្រពន្ធគាត់។
រឿង៖ ផ្កាស្នេហ៍ក្នុងចម្ការ
ភាគទី២០
  «អ៎! សត្យានេះក្មួយមកលេងទាំងព្រឹកតែម្តង»
  «បាទ! វ៉ាវល្អណាស់ខ្ញុំមិននឹកស្មានសោះថាមកថ្ងៃនេះបានជួបមុន្នី» រាងមាំនិយាយទាំងដើរទៅរកនាង
  «សុខសប្បាយទេ?»
  «អត់ទេ! នេះមុន្នីទៅណាខ្ញុំខំតាមរកដឹងទេខ្ញុំនឹកខ្លាំងណាស់»គេប្រុងនឹងចូលទៅអោបនាងទៅហើយស្រាប់តែរាងមាំបានដកខ្លួនថយចេញពីគេហើយក៏បានក្រសោបដៃរបស់នាងល្អិតជាប់។
  «នេះ! ចង់ធ្វើអី?»
  «ក៏អោបនោះអីនឹកណាស់»
  «ខ្ញុំថាសត្យាគួរតែដឹងថាខ្ញុំនិងសត្យាជាអ្វីនឹងគ្នាហើយកុំបញ្ជាក់ម្តងហើយម្តងទៀតខ្ញុំមិនចូលចិត្ត» គេក៏បានឆ្លើយយ៉ាងច្បាស់ៗបញ្ជាក់ទៅកាន់អ្នកកម្លោះ។
  «អឺ...ម៉ាក់ថាជ្រុលជាសត្យាមកហើយនៅបន្តិចទៀតក៏បាន ឬក៏ទៅដើរលេងជាមួយគ្នាក៏បាន»
  «ខ្ញុំអត់ទំនេរទេម៉ាក់ ព្រោះនៅចំការមានការងារត្រូវធ្វើ» រាងមាំក៏ប្រញាប់បដិសេធយ៉ាងលឿន។
  «បងនៅទីនេះពីរបីថ្ងៃទៀតក៏បាន ខ្ញុំទៅមុន»
  «អត់ទេអូនត្រូវទៅវិញជាមួយបង បងមិនអោយអូនធ្វើដំណើរទៅវិញតែម្នាក់ឯងឡើយ» រាងមាំនិយាយទាំងមើលមុខរបស់រាងស្តើងហើយក៏ក្រសោបដៃរបស់នាងជាប់។
  «ប៉ាខ្ញុំទៅវិញហើយ» និយាយចប់រាងមាំកាន់ដៃនាងល្អិតដើរចេញទៅទាំងមិនបានលាម៉ាក់របស់គេឡើយព្រោះគេកំពុងតែខឹង។
  «មុន្នី» សត្យាក៏បានព្យាយាមដើរតាមនាងដែរ ប៉ុន្តែត្រូវបានប៉ារបស់គេឃាត់មិនអោយទៅតាម។
  «នេះអូនកំពុងតែធ្វើអី?» លោកសិរីក៏បានសួរទៅកាន់ប្រពន្ធរបស់ខ្លួន។
  «ចុះបងកំពុងតែធ្វើអី?»
  «បងគិតថាអូនក៏សួរតែដឹងហើយ ថាកូនយើងជាមនុស្សបែបណាអូនក៏ដឹងថាកូនយើងមិនស្រឡាញ់មនុស្សប្រុសទេ»
  «ហើយយ៉ាងម៉េច បងគិតចង់អោយកូនធ្វើអ្វីតាមចិត្តខ្លួនឯងមែនទេ?»
  «ក្តីស្រឡាញ់ណាមិនមែនជាការបង្ខំទេ» និយាយតែប៉ុណ្ណឹងអ្នកដែលជាប្តីក៏បានដើរចេញទៅបាត់ ទុកអោយប្រពន្ធរបស់ខ្លួននៅជាមួយនឹងនាយគ្រឺតតែម្តងទៅ។
.................................................
  «នេះអូនមិនមានអីសួរបងទេ?» រាងមាំក៏សួរទៅនាងល្អិតព្រោះតាំងពីចេញដំណើរមកនាងហាក់ស្ងាត់មិននិយាយអ្វីឡើយ។
  «អត់មានទេ»
  «មិនសួរបងទេថាគេជាអ្នកណា?»
  «ខ្ញុំដូចជាអត់មានតួនាទីអីត្រូវទៅសួរនាំបងឡើយ» មើលចម្លើយចេញពីមាត់នាងចុះ ធ្វើដូចជាគេមិនដែលបញ្ជាក់ពីអារម្មណ៍គេចំពោះនាងអញ្ចឹង។
  «ម៉េចក៏និយាយបែបនេះ? អូនមានសិទ្ធិក្នុងការសួរព្រោះអនាគតអូនត្រូវតែជាប្រពន្ធបង» រាងមាំនិយាយទាំងញញឹមហើយក៏សម្លឹងមើលទៅផ្លូវព្រោះថាគេកំពុងតែបើកឡាន។
  «ចុះបើខ្ញុំមិនសួរ បងក៏គង់តែប្រាប់ដដែល។ តែថាណាមួយបងបានប្រាប់អស់ហើយ »
  «នេះអនាគតប្រពន្ធបងឆ្លាតម្លេះ» រាងមាំទាំងលើកដៃទៅអង្អែលក្បាលរបស់នាងល្អិតទាំងក្នាញ់។
  «គេមានឈ្មោះថាសត្យា ។ គេបានព្យាយាមសុំស្រឡាញ់បងយូរហើយតែបងបដិសេធ។ តែម៉ាក់តែងតែចង់អោយបងមានទំនាក់ទំនងជាមួយនឹងគេ»
  «ចុះបងមិនធ្វើតាមអ្វីដែលម៉ាក់បងត្រូវការទៅ»
  «ក៏ព្រោះថាបងចាំជួបអូននោះអី ឃើញទេបងដិសេធគេដើម្បីអូនណា»
  «ទេ!ខ្ញុំមិនបានអោយធ្វើដើម្បីអូនឯណា»
  «អូនមិនបាននិយាយ តែបងពេញចិត្តព្រោះបេះដូងបងប្រាប់មកហើយថាគូព្រេងរបស់បងត្រូវជាអូន ។ កូនប្រសារប៉ាម៉ាក់បងត្រូវតែជាអូន»
  «តែមើលទៅគេពិតជាស្រឡាញ់បងណាស់»
  «ស្រឡាញ់យ៉ាងណាបើម្ខាងទៀតគ្មានចិត្តហើយកុំអីល្អជាង»ពេលលឺបែបនេះរាងស្តើងក៏បានបែរមុខមកសម្លឹងមើលមុខរបស់គេ។
  «ចុះបងវិញនោះ បើខ្ញុំគ្មានចិត្តម៉េចក៏នៅតែព្យាយាម?»
  «អ្នកណាថាអូនគ្មានចិត្តលើបងឬក៏ចង់ពិសោធន៍»និយាយចប់រាងមាំក៏បានចតឡាននៅកៀនផ្លូវភ្លាមតែម្តង។
  «បងឈប់ឡានធ្វើអី?»
  «ក៏ថាអូនពិតជាគ្មានចិត្តលើបងពិតមែនហ៎ បងគិតថាអូនច្បាស់ជានចិត្តលើបង» រាងមាំនិយាយទាំងខិតមុខទៅរកនាង
  «អឺ....ខ្ញុំថាពួកយើងឆាប់ចេញដំណើរទៅនេះបើជិះឈប់ៗបែបនេះពេលណាដល់»
  «ពេលណាក៏បាន តែពេលនេះត្រូវមកពិសោធន៍សិន» និយាយចប់ភ្លាមគេក៏បានខិតចូលទៅរកនាងយ៉ាងលឿន។
  «អឺ.....នេះបងចង់ញ៉ាំទឹកមែនទេ?» ភ្លាមនោះនាងក៏ស្រាប់តែទាញយកទឹកនៅក្នុងដបនោះមកហុចអោយគេទាំងអាការៈខ្មាស់អៀន។
  «អត់ទេ»
  «អឺ...ខ្ញុំថាបងបើកឡានមកយូរហើយច្បាស់ជាស្រេកទឹកហើយ» នាងតូចក៏ទាញទុយោទឹកមកដាក់ចូលក្នុងដើមទឹកហើយក៏លើកទៅបញ្ចុកគេ។
  «ហឹស....ហឹស...» ពេលឃើញទង្វើរមួយនេះធ្វើអោយគេអស់សំណើចនឹងនាងជាខ្លាំង។
  «នេះអៀន?»
  «អ្ហឹក» នាងមិនតបឡើយតែក្រវីក្បាលជំនួសវិញ
  «ច្បាស់ទេ?»
  «ហឹម» រាងមាំក៏បឺតទឹកពីដបទឹកបណ្តើរសម្លឹងមើលនាងល្អិតបណ្តើរព្រោះថានាងកំពុងតែអោនមុខញញឹមតិចៗទាំងមិនហ៊ានមើលគេឡើយ ។
  «អរគុណ» រាងមាំក៏បាននិយាយអរគុណនាងក្រោយពីផឹកទឹកឆ្អែតហើយនិយាយអរគុណនាងទាំងញញឹម។
  «និរតី»
  «ចា៎»
  «នេះ...អឺ» គេហាក់ដូចជាចង់និយាយអ្វីអញ្ចឹង ប៉ុន្តែដូចស្ទាក់ស្ទើរៗទើបនាងល្អិតនេះខំផ្ទៀងស្តាប់ហើយក៏ខិតមុខទៅជិតគេ។
  «អ៊ុប» ថាអីចេះខុសមនុស្សខិលដូចជាគេនេះច្បាស់ជាមានគំនិតអីមិនល្អមិនខាន គេបានឆ្មក់ទៅថើបបូរមាត់របស់នាងទាំងគ្មានការអនុញ្ញាតពីនាងឡើយ។
  «អ្ហឹក» នាងក៏បានប្រញាប់ដកមាត់ចេញពីគេប៉ុន្តែគេនេះរហ័សក្រសោបកញ្ចឹងកយ៉ូកុជាប់ហើយក៏ថ្នាក់ថ្នមបបូរមាត់របស់នាងល្អិតមួយស្របក់។
  «យេស! បែបនេះទើបមានកម្លាំងបើកឡានបន្តទៀត»
  «បងមុន្នី?» នាងស្រែកទាំងលើកដៃមកស្ទាបបបូរមាត់ខ្លួនឯងទាំងក្នាញ់គ្រឺតនឹងគេ។
  «នេះអូនមិនទាន់ទម្លាប់មែនទេ?»
  «មិនមែនទេ»
  «មិនមែនទេនេះមានន័ថាអូនចេញចិត្តអោយបងថើប»
  «ឆ្កួត»
«អូខេ ចឹងបងត្រូវតែថើបអោនបានញឹកញាប់ទើបបាន»
  «អេ!និរតី»
  «គ្មានខ្ញុំមិនចាញ់ល្បិចបងទៀតទេ» រាងស្តើងតបទាំងលើកអោបដៃជាប់បញ្ជាក់ថានាងមិនព្រមចាញ់ល្បិចគេទៀតឡើយ៕
  «នេះបងមានរឿងចង់ប្រាប់ពិតមែន»
  «មិនចង់ដឹង» នាងក៏បានបែរមុខចេញដោយសម្លឹងមើលទៅខាងក្រៅកញ្ចក់ឡាន។
  «អូខេ» មាត់ឆ្លើយថាអូខេ ប៉ុន្តែគេកំពុងតែលួចខិតចូលទៅរករាងស្តើងដោយមុខនៅកៀកនឹងនាងជាខ្លាំង។
  «អ្ហឹក....ជុប» គ្រាន់តែនាងបែរមកក៏ធ្វើអោយថ្ពាល់ប៉ះនឹងច្រមុះគេបាត់ទៅហើយ។
  «បងស្រឡាញ់អូន.....ជុប» និយាយចប់គេក៏ថើបថ្ងាស់នាងរួចហើយក៏ប្រញាប់ធ្វើខ្លួនធម្មតា រួចហើយក៏ប្រញាប់ចេញដំណើរទៅមុខទៀត ទុកអោយនាងល្អិតនេះលួចសប្បាយចិត្តនៅក្នុងចិត្តតែម្នាក់ឯង។

ផ្កាស្នេហ៍ក្នុងចម្ការ Where stories live. Discover now