ភាគទី២

Start from the beginning
                                        

«ហេតុអ្វីគ្រួសារវ៉ុលកូវត្រូវយកកូនប្រុសពៅរបស់គេទៅនៅទីនោះ?»សំនួរដោយចម្ងល់ចេញពីបុរសម្នាក់ដែលអង្គុយលើកៅអីលើកជើងដាក់លើតុវែង គេអង្អែលចង្ការបស់ខ្លួនតិចៗជាមួយការរិះគិត ទឹកមុខស្ងប់ស្ងាត់គ្មានអារម្មណ៍អ្វីបញ្ចាក់។ វិមានដ៏ធំពិតប្រាកដរបស់គ្រួសារវ៉ុលកូវគឺនៅចំកណ្ដាលក្រុងក្នុងអាណាចក្រដែលមានអំណាច ប៉ុន្តែហេតុអ្វីទើបត្រូវឲ្យកូនប្រុសពៅរបស់ខ្លួនទៅរស់នៅក្នុងវិមានកណ្តាលព្រៃតែម្នាក់ឯងទៅវិញ? ដើម្បីការពារសុវត្ថិភាពឬ? តែបើតាមគេដឹងគ្មានកន្លែងណាមានសុវត្ថិភាពជាងវិមានពិតប្រាកដស្ថិតក្នុងអាណាចក្រដែលគ្មានអ្នកណាអាច
ចូលក្បែរបាននោះទេ។

«វាជាជម្រើសរបស់គេ ម្យ៉ាងយើងគិតថាទីនោះមានសេរីភាពជាជាងរស់នៅក្នុងវិមានពិតប្រាកដរបស់វ៉ុលកូវ!»

«យើងឃើញថាកិច្ចសន្យាមួយនេះបានប្រាក់ឈ្នួលច្រើនណាស់ សំណងនៃការលាឈប់មុនកំណត់ក៏ច្រើនដែល មិនមែនមកពីអ្នកប្រុសតូចវ៉ុលកូវពិបាកមើលថែទេ?»បុរសម្នាក់ដែលលើសាឡុងក្បែរហ៊្វេលចោទសួរបង្គប់ដោយសម្លេងអស់សំណើចនឹងគំនិតខ្លួន

«ពួកគេមានអំណាចឯងក៏ដឹង! ប៉ុន្តែអ្នកប្រុសតូចមិនពិបាកទេ ស្រួលមើលថែការពារណាស់ ថែមទាំងគួរឲ្យស្រលាញ់ទៀតផង!»ហ៊េ្វល

«ប្រសិនបើមិនដាច់កុងត្រាយើងក៏មិនឈប់ដែលគ្មានកន្លែងណាស្រួលជាងកន្លែងនោះទេ»អ៊េលលូកមាត់ជួយនិយាយដោយសុីញ្ញូភ្នែកជាមួយហ៊្វេលក៏មានបំណងធ្វើបាបមិត្តទាំងពីរ តែសម្ដីលេងសើចគេក៏ដូចជាការពិត

«សង្ឃឹមថាដូចជាមាត់ពួកឯងចុះ!»

«ទុកចិត្តយើងទៅ! ប៉ុន្តែយើងចង់ប្រាប់ឯងមួយនៅពេលដែលឯងទៅដល់ដំបូងអ្នកប្រុសតូចនឹងហុចកិច្ចសន្យាមួយឲ្យឯង គ្រាន់តែសុីញ្ញេទៅគឺរួចរាល់ហើយ!»

«កិច្ចសន្យាអ្វី?ក្រែងកិច្ចសន្យាផ្លូវការយើងសុីញ្ញេព្រមព្រៀងគ្នាអស់ហើយមិនចឹង?»

«គ្រាន់តែកិច្ចសន្យាកូនក្មេង សុីញ្ញេហើយគឺចប់ថែមទាំងបានលុយទៀតផង!»

«និយាយត្រង់់ៗតែម្ដងមក យើងមិនចូលចិត្តអ្វីដែលមិនច្បាស់លាស់!»

LOVE ME NOT!(ពិសស្នេហ៍)Where stories live. Discover now