ភាគទី21 : ទីនេះជាកន្លែងរបស់ខ្ញុំ
ក្រោយទទួលបានការដូរធំធេងនាយតូចញញឹមញាប់រហូតត្បិតតែពេលនេះកំពុងតែនៅលើរថយន្តធ្វើដំណើរទៅកាន់ប្រលានយន្តហោះ ជុងហ្គុកមិនចង់ប្រើយន្តហោះផ្ទាល់ខ្លួននាយចង់ប្រើយន្តហោះខាងក្រុមហ៊ុនអោយបានម្ដងណាមួយក៏ចង់មើលគេឯងខ្លះដែរបើសិនជាសង្ខំតែកន្លែងខ្មៅងងឹតក៏មិនសូវជាល្អអ្វីប៉ុន្មាន។
មកដល់ប្រលានជុងហ្គុកអោបថើបលីលីតូចសឹងតែស្ទះខ្យល់មុនហ្នឹងចេញទៅលើយន្តហោះពុំបានអោយថេហ្យុងចុះទៅជាមួយឡើយ ថេហ្យុងក៏មិនបានថាអ្វីបានត្រឹមមើលលោកម្ចាស់ចាកចេញទាំងរលីងរលោង ដាន់នីនៅបាំងខាងមុខឃើញហើយអំណើចតិចៗផងអាណិតផងឃើញពេបបែបនេះបើចៅហ្វាយនៅប្រាកដជាទប់ចិត្តមិនបានមិនខាន។
តាំងពីដើមមិនដែលឃើញចៅហ្វាយគេបែបនេះទេអាចថាថេហ្យុងជាមនុស្សទីមួយហើយដែលអាចតាមចៅហ្វាយគេបានទាអ្វីបាននោះមិនរងចាំយូឡើយ អ្វីដែលពិសេសទៀតថេហ្យុងទទួលបានការយកចិត្តដាក់ទទួលបានស្នាមញញឹមពីនាយអបជាមួយនឹងកែវភ្នែកមានពន្លឺរបស់នាយ គេមានអារម្មណ៍ថារំភើបជំនួសថេហ្យុងមែនទែន។
" អ្នកប្រុសកុំយំអីចៅហ្វាយដឹងមិនសប្បាយចិត្តទេ "មើលចុះសម្លឹងរហូតដល់ផុតកន្ទុយភ្នែករួចសម្លាក់ភ្នែកយំចេញមកតែម្ដង។
" ខ្ញុំក៏អត់ចង់យំដែរតែ..តែទឹកភ្នែកវាចង់ហូរ "កាយវិការខ្ជូតៗចេញមកដៃតូចលើកឡើងជូតទឹកភ្នែកទាំងដង្ហើតដង្ហាក់ពុំឈប់ អត់ចង់យំទេតែទប់អត់បានព្រោះមិនចង់ឃ្លាត។
" ហុឹសៗ ចៅហ្វាយឡើងយន្តហោះហើយខ្ញុំនាំអ្នកប្រុសទៅមើលហាងចុះ "មុនហ្នឹងចេញដំណើរជុងហ្គុកក៏បាននិយាយពីរឿងនោះជាមួយគេដែរទើបគេត្រូវនាំថេហ្យុងទៅឥលូវបើសិនជានៅទីនេះទៀតថេហ្យុងយំរហូតមិនខានបើទឹកភ្នែលចេះតែហូរជូនលែងជ្រះ។
" អឹមៗ ខ្ញុំក៏ចង់ទៅមើលដែរ "គេប្រញាប់ជូនចេញទោះមិនជ្រះមួយរយភាគរយក៏អាចស្អាតខ្លះ។
" បាទ "រថយន្តបើកចេញពីប្រលានបកទៅក្រោយវិញចូលផ្លូវបំបែកមួយទៀតឆ្លោះទៅកាន់ហាងផ្ការ ថេហ្យុងញញឹមបានឡើងវិញខ្លះៗដែរ គេមិនគួយំច្រើនពេកទេនាយទៅធ្វើការគង់នឹងមកវិញដដែលតើស៎ គេមិនគួយំទៀតទេ។
ធ្វើដំណើររាងយូរគួសមទម្រាំមកដល់ហាងផ្កាមិនធំហើយក៏មិនតូចមួយ ហាងមួយនេះស្អាតណាស់ការរាចនាម៉ូតទន់សម័យ ហាងដេគ័រដាក់ពណ៍ប៉ៃតងស្រាលបែកសរ ខាងក្នុងមានដាក់តាំងផ្ការជាច្រើនប្រភេទ មនុស្សក្រៀមក្រំប្រែជាមានស្នាមញញឹមស្រស់មួយរំពេច។
" ស្អាតខ្លាំងណាស់ "មិនមែនស្អាតធម្មតាឡើយទីនេះរៀបចំបានល្អជាងហាងគេដ៏ទៃទៅទៀត វាអាចនឹងថ្លៃខ្លាំងក៏ថាបាន ជុងហ្គុកហ៊ានចំណាយទិញអោយណាស់ នាយល្អជាមួយគេបំផុត។
" អ្នកប្រុសអាចចូលទៅមើលបាន ចង់រៀបចំដេគ័រត្រង់ណាបន្ថែមអាចប្រាប់ខ្ញុំបាន "
" ខ្ញុំចូលមើលសិន "
" បាទ "
ថេហ្យុងដើរចូលទៅខាងក្នុងស្នាមញញឹមមិនថយចុះដាន់នីចូលទៅជាមួយគេត្រូវបានចៅហ្វាយបញ្ជារអោយការពារនាយតូចអោយបានល្អទៅណាក៏គេទៅតាមដែរ។
ថេហ្យុង ដើរមើលអស់ចិត្តចង់អ្វីៗគ្រប់យ៉ាងនៅក្នុងនេះនៅស្អាតទាំងអស់គ្មានកន្លែងណាខូចខាតឡើយ ប៉ុន្តែគេចង់ប្ដូរពណ៍ទូដាក់ផ្ការប្រភេទទូនេះគេពុំសូវជាពេញចិត្តអ្វីប៉ុន្មាន(ទូដាក់ផ្កាជ័រ)ផ្កាជ័រនៅក្នុងទូដាក់តាំងមើលទៅពុំសូវទាក់ចិត្តគេប៉ុន្មាន គេត្រូវការដូរតែទូមួយនេះប៉ុណ្ណោះ។
" យ៉ាងមិចដែរអ្នកប្រុស "
" គ្រប់យ៉ាងល្អឥតខ្ចោះណាស់ខ្ញុំពេញចិត្តហើយ "គិតសព្វៗទៅគេក៏លែងចង់ប្ដូរទូដាក់ផ្កាវិញព្រោះមិនចង់រំខានដាន់នីឬក៏ជុងហ្គុកច្រើនឡើយជុងហ្គុកបានចំណាយច្រើនណាស់មកលើខ្លួនដូច្នេះហើយទុកបែបនេះរងចាំពេលណាគេរកចំណូលបានច្រើនពីហាងផ្កាមួយនេះចាំទិញតាមក្រោយក៏មិនយឺតពេលដែរ។
" ល្អណាស់ដែលអ្នកប្រុសពេញចិត្ត "
" លោកអត់មានរវល់អ្វីទេឬ? អូ៎មែនហើយលោកអត់ទៅតាមលោកម្ចាស់ទេមែនទេ?? "
" អត់ទេបាទ ចៅហ្វាយអោយខ្ញុំនៅការពារអ្នកប្រុស ហានខឺបានទៅជាមួយគាត់ហើយ "
" មិនបាច់ធ្វើបែបនោះក៏បានខ្ញុំមិនមែនជាបុគ្គលល្បីឈ្មោះមកពីឯណា? "ថេហ្យុង សើចតិចៗ។
" តែអ្នកប្រុសជាមនុស្សរបស់ចៅហ្វាយ ដូច្នេះត្រូវតែមានមនុស្សតាមការពារបែបនេះត្រូវសុាំនឹងវាអោយហើយតទៅចៅហ្វាយអាចនឹងធ្វើជាងនេះទៅទៀតបើសិនជាគាត់ច្បាស់លាស់ជាមួយអ្នកប្រុស "គេនិយាយជាការពិតនេះត្រឹមជាមនុស្សកំណាន់ជាមនុស្សកំដអារម្មណ៍នាយយកចិត្តយ៉ាងនេះទៅហើយចុះទម្រាំនាយគិតច្បាស់លាស់ជាមួយថេហ្យុងទៀតនោះ មិនហ៊ានស្រម៉ៃទេថាថេហ្យុងសំណាងយ៉ាងណានោះ។
" ខ្ញុំតែងតែស្រម៉ៃចង់បានគាត់ ប៉ុន្តែមិនអាចទេយ៉ាងណាខ្ញុំនៅតែដូចអ្នកមុនៗរបស់គាត់ដដែល "
" អ្នកប្រុសកុំទាន់គិតវាអីជូនកាលមិនដូចជាអ្នកប្រុសគិតទាំងស្រុងឡើយ មកនិយាយរឿងហាងវិញអ្នកប្រុសចង់បើកវាពេលណា? "ដាន់នី បង្វែរឿងនោយាយវិញនិយាយយូរៗអាចនឹងអោយនាយតូចអារម្មណ៍មិនល្អ។
" ថ្ងៃស្អែកនេះបានទេ? "គេពិតជាចង់លក់ផ្ការៀបចំជូនភ្ញៀវខ្លាំងណាស់។
" ពិតជាបាន ខ្ញុំចាត់ចែងជូនអ្នកប្រុស "ដាន់នី និយាយរួចបានជូនថេហ្យុងទៅកន្លែងណាដែលថេហ្យុងចង់ទៅបន្ត ព្រោះហាងមិនទាន់ចាត់ចែងបើកទាល់តែថ្ងៃស្អែករៀបគ្រប់យ៉ាងអោយរៀបរយតែម្ដង។
ESTÁS LEYENDO
កំណាន់ស្នេហ៍ម៉ាហ្វៀ(ចេញជាសៀវភៅ)
Acciónពាក្យថា'ប្រុសកំណាន់'គិតមើលទៅពិបាកស្ដាប់ណាស់សម្រាប់រាល់គ្នា! ប៉ុន្តែដោយសារតែប្រាក់កាក់មកផ្គត់ផ្គង់គ្រួសារទោះមានងាជាប្រុសកំណាន់ ប្រុសលក់ខ្លួនមួយរៀលៗក៏សុខចិត្តហ្នឹងធ្វើវា!! Jeon Jungkook Kim Taehyung
