ភាគទី17 : មិនបាច់ទេ
ឈានចូលដល់ម៉ោង១០កន្លះថេហ្យុងប្រញាប់ប្រញាលរៀបចំមុខម្ហូបសម្រាប់ជុងហ្គុក រយៈពេលក្រោយមកនេះនាយតែងតែទាញុាំមុខម្ហូបស្នាដៃគេជាញឹកញាប់រហូតដល់ថេហ្យុងសប្បាយចិត្តមានស្នាមញញឹមជាប់បបូរមាត់ បាននាយចូលចិត្តហ្នឹងមកផេនហោស៍វិញជារាងរាល់ថ្ងៃដូចជាមកកំដរគេញុាំអាហារដូចជាគូស្នេហ៍មួយគូយ៉ាងចឹង។
តីង!!
ក្រាក//
ម៉ោង១១:១៤នាទី ជុងហ្គុកត្រឡប់មកវិញទៅហើយទាំងដែលម្ហូបថេហ្យុងធ្វើមិនទាន់ហើយរួចរាល់អស់នៅឡើយ។ នាយកម្លោះសង្ហារក្រឡេកទៅឃើញកំណាន់ចិត្តរបស់នាយកំពុងធ្វើម្ហូបជះក្លិនធ្វើអោយនាយគូពោះកក្រូកនោះយ៉ាងយកចិត្តទុកដាក់ព្រោះតាមមើលទៅមិនដឹងថានាយមកដល់ផង។
" អុះ!! "ថេហ្យុង ភ្ញាក់ព្រើតពេលនាយកម្លោះម៉ាហ្វៀចូលមកស៊កដៃអោបចង្កេះខ្លួនពីក្រោយទាំងមិនបានផ្ដល់ដំណឹងអោយជាមុន តែក៏នៅស្ងៀមវិញពេលឃើញដៃម្ចាស់សាមីខ្លួននាយ។
" លោកម្ចាស់ត្រឡប់មកវិញលឿនជាងរាល់ដងថ្ងៃនេះ "នាយតូចទម្លាក់វែកឆាចុះសិនសឹមបែមករកនាយ។
" ជុប៎ នឹកអូនពេកទើបប្រញាប់មកវិញអោយបានលឿន "ថើបបបូរមាត់តូចបន្តិចសឹមនិយាយទាំងញញឹមគេមាត់ដៃរវៀមលូកស្ទាបគេគ្រប់កន្លែង។
" អូនមិនជឿទេលោកម្ចាស់ជាមនុស្សព្រានយ៉ាងនេះ "ថេហ្យុង អៀនមុខក្រហមគួរអោយស្រលាញ់។
" ព្រានតែជាមួយអូនប៉ុណ្ណោះ "
" មិនជឿ! "
" ពិសោធន៍ឬក៏អត់? "ជុងហ្គុក លូកដៃចាប់ចុងចង្កានាយតូចអោយបែមករកខ្លួន ទឹកមុខច្រឡឺមរបស់នាយបង្ហាញឡើងមិនសាបសូន្យឡើយ ថេហ្យុងឯណោះអៀនចង់ជ្រែកដីចេញពីពិភពលោកមួយនេះទៅហើយ។
" ពិសោធន៍បែបណា? "
" បែបនេះ ហឹម! "ការពិសោធន៍របស់នាយគឺជាកាថើបគ្នាអញ្ចឹងឬ? ថេហ្យុងចង់តែសើចអោយខ្លាំងៗទេប៉ុន្តែមិនអាចព្រោះបបូរមាត់ត្រូវបាននាយបិតជិតសឹងតែដកដង្ហើមមិនចង់រួចទៅហើយ។
" អា៎ ពិសោធន៍របស់លោកម្ចាស់គឺជាថើបចឹងឬ? "នាយដកបបូរមាត់ចេញភ្លាមៗថេហ្យុងសើចខិកៗនៅចំពោះមុខនាយឡើងលឹបភ្នែកជាហេតុអ្នកចំពោះមុខទ្រាំក្នាញ់ពុំបានចាប់ច្របាច់មាត់របស់គេអោយស្រួចបឺតញាក់ញីរហូតដល់ចេញឈាមឆ្អាបពេញមាត់។
មួយសន្ទុះក្រោយ ជុងហ្គុកអង្គុយលើតុញុាំអាហារយ៉ាងឆ្ងាញ់មាត់ខុសអីតែថេហ្យុងដែលទឹកភ្នែកដាមថ្ពាល់អង្គុយសម្លក់អាហារនៅចំពោះមុខ គេមិនខ្ចីញុាំព្រោះតែរវល់ងរងក់ជាមួយនាយចង់អោយនាយលួង។
" ញុាំបាយ! "ជុងហ្គុក បង្ហាញផ្ទៃមុខស្មើឡើងវិញបញ្ជារអោយអាល្អិតញុាំបាយឃើញសម្លក់យូរហើយមិនព្រមញុាំគិតថាចង់ងរដល់ពេលណា? នាយមិនចេះលួងហើយក៏មិនចង់លួងដែរនរណាអោយគេទំនេរសើចអោយនាយ? ទើបដាក់ទោសបន្តិចនេះនៅស្ទើផង។
" ...... "ថេហ្យុង ជូតទឹកភ្នែកចេញចេញទាញស្លាបព្រាមកដួសបាយញុាំទាំងមិនមាត់មួយម៉ាត់ គេភ្លេចគិតទៅថាខ្លួនត្រឹមជាមនុស្សកំណាន់មនុស្សកំដរឥណ្ហាគេមួយរូបម្ដេចហ្នឹងអាចអោយគេមកខ្វាយខ្វល់ជាមួយនោះ គេមិនមែនជាមនុស្សដែលនាយស្រលាញ់ឯណា?
" ...... "ជុងហ្គុក ក៏មិនបាននិយាយអ្វីដូចគ្នា នាយដួសមួយម៉ាត់ទៀតមកញុាំរួចទម្លាក់ស្លាបព្រាចុះមិនថ្នមដៃទាញទឹកជិតដៃមកផឹក រួចក៏ក្រោកចាកចេញទៅវិញទាំងមិននិយាយអ្វីទាំងអស់។
ថេហ្យុងរិតតែអន់ចិត្តបន្ថែម មុននេះឃើញនាយលែងសើចគេគ្រាន់តែចង់នាំនាយសប្បាយមួយពេលកុំអោយនាយមុខស្មើគ្រប់ពេលតែមិននឹកស្មានថានាយខឹងគេយ៉ាងនេះឡើយ គេគ្រាន់តែលេងងរងក់ចង់អោយនាយលួងនរណាទៅដឹងថានាយរិតតែខឹងរហូតដល់មិននិយាយរកគេបែបនេះនោះ? អាល្អិតឈប់ញុាំអាហារបន្តគេរៀបចំយកទៅចាក់ចោលទាំងអស់ ជុងហ្គុកញុាំបានតែពីបីម៉ាត់ក៏ចាកចេញទុកធ្វើអីទៀត ចាក់ចោលអោយអស់ប្រសើជាងទុកចោលគ្មានអ្នកញុាំដែរ។
YOU ARE READING
កំណាន់ស្នេហ៍ម៉ាហ្វៀ(ចេញជាសៀវភៅ)
Actionពាក្យថា'ប្រុសកំណាន់'គិតមើលទៅពិបាកស្ដាប់ណាស់សម្រាប់រាល់គ្នា! ប៉ុន្តែដោយសារតែប្រាក់កាក់មកផ្គត់ផ្គង់គ្រួសារទោះមានងាជាប្រុសកំណាន់ ប្រុសលក់ខ្លួនមួយរៀលៗក៏សុខចិត្តហ្នឹងធ្វើវា!! Jeon Jungkook Kim Taehyung
