ភាគទី06 : អគុណប៉ា ហិហិ
ផ្ទះតូចមួយនៅឆ្ងាយពីក្រុងគួសមវាជាផ្ទះរបស់គ្រួសារគីមនេះឯងថេហ្យុងចំណាយពេលមួយម៉ោងទម្រាំតែមកដល់ផ្ទះវិញ។ នាយតូចដើរចូលទៅខាងក្នុងមានកាន់អាហារជាប់ក្នុងដៃជើងញាប់ៗប្រញាប់ចូលអោយដល់ក្នុងផ្ទះព្រោះបារម្ភពីឪពុកនិងលោកយាយរបស់គេ។
" ប៉ាលោកយាយថេហ៍មកវិញហើយ "មកដល់ខាងក្នុងឃើញឪពុកកំពុងនៅលើរទះធ្វើអ្វីក៏មិនដឹងគាត់មិននៅទំនេរទេ ចំណេកលោកយាយរបស់គេកំពុងនៅចង្ក្រានបាយឯណោះ។
" ថេហ៍មកហើយឬកូន? "លោកគីម បង្វែរទេះញញឹមពេលឃើញកូនប្រុសរបស់គាត់ត្រឡប់មកវិញ។
" បាទនេះណែកូនបានទិញអាហារឆ្ងាញ់ៗជូនលោកប៉ានិងលោកយាយពិសារណា "នាយតូចលើកបង្ហាញមុខម្ហូបអោយឪពុកបានឃើញ។
" បានលុយមកពីណាហ្ហាស៎កូន? "
" ថេហ៍រកបានការងារល្អមួយចៅហ្វាយចិត្តល្អអោយថេហ៍បើកប្រាក់ខែមុនទៀតណាលោកប៉ា "
" ល្អហើយកូន ប៉ុន្តែកុំទិញវាមកច្រើនពេកកូនឯងហត់ណាស់ "កែវភ្នែកស្រទន់សម្លឹងទៅកាន់កូនប្រុស កូនហត់យ៉ាងណាពេលត្រូវរ៉ាប់រងគ្រួសារតែម្នាក់ឯងបែបនេះ?
" អោយតែប៉ាម៉ាក់លោកយាយបានពិសារម្ហូបឆ្ងាញ់កូនសប្បាយចិត្តហើយ ណាមួយការងារមិនសូវជាហត់ប៉ុន្មានដែរនឹងណាលោកប៉ា "
" ប៉ាសូមទោសណាកូន "
" ហីយ៉ា! នរណាអោយប៉ាសូមទោសថេហ៍នោះ ថេហ៍ជាកូនត្រូវមើលថែប៉ាម៉ាក់សងគុណប៉ាម៉ាក់ជារឿងធម្មតាកុំមានអារម្មណ៍ថាខុសចំពោះថេហ៍អី ថេហ៍មិនសប្បាយចិត្តទេ "ថេហ្យុង បន្ទាត់ជង្គង់ចុះអោបគាត់កុំអោយគាត់គិតច្រើនគេមិនអីពិតមែន។
" ប៉ាអរគុណណាកូនល្អរបស់ប៉ា សូមអោយកូនមានអាយុវែងទៅណាមកណាមានតែអ្នកស្រលាញ់កូនប៉ាអោយច្រើន "
" អរគុណប៉ា ហិហិ "
" អា៎! ចៅថេហ៍មកវិញហើយមែនទេចៅ? "លោកយាយគីម ចេញពីសង្ក្រានបាយឃើញចៅក៏សួរនាំ គាត់មានអាយុ70សិបឆ្នាំហើយ ចំណាស់ណាស់ទៅហើយ។
" បាទលោកយាយ ថេហ៍បានទិញម្ហូបជាច្រើនមកជូនលោកយាយទៀតផង "
" បើអញ្ចឹងយកមកយាយយកទៅផ្លាស់ដាក់ចានអោយ "
" កុំអីលោកយាយ ថេហ៍ទៅធ្វើលោកយាយអង្គុយទីនេះហើយ "នាយតូចទាញគាត់អោយមកអង្គុយលើតុក្បែនោះរួចគេក៏យកម្ហូបទៅរៀបចំ។
ដំណើរពិបាកមើលបន្តិចហើយ ព្រោះផ្នែកខាងក្រោមឈឺផ្សារក្រហាយមិនទាន់បាត់លោកគីមបានឃើញក៏បារម្ភមិនដឹងថាជើងទៅត្រូវនឹងអ្វីមកទើបដើរពិបាកមើលយ៉ាងនេះ។
រៀបចំដាក់អោយគាត់បានពិសាររួច ថេហ្យុង ក៏បានចេញទៅខាងក្រៅអង្គុយខាងមុខផ្ទះមើលផ្កាលីលីពណ៍ស្វាយដែលគេបានដាំ ទឹកភ្នែកហូរចុះកាត់ផែនថ្ពាល់អ្វីៗគ្រប់យ៉ាងបានបំប្លែងអស់ទៅហើយ គេខូចខ្លួនទាំងមានវ័យក្មេង ខូចខ្លួនជាមួយមនុស្សប្រុសដែលមិនស្គាល់ពីប្រវត្តិច្បាស់លាស់ ខូចខ្លួនទាំងវ័យក្មេងបំផុតទោះស្ដាយយ៉ាងណាក៏មិនបានវាត្រឡប់មកវិញដែរ។
" ឯងថាទៅលីលីយើងខុសទេដែលយកលុយកង្វក់នោះមកអោយពួកគាត់ចាយវាយ ហ្ហឹកៗ ប៉ុន្តែយើងទាល់តម្រិះពិតមែន "លុយនោះពិតជាស្មោកគ្រោកខ្លាំងណាស់សម្រាប់គេ គេត្រូវយកវាមកចំណាយលើគ្រួសារគេគិតថាគេកាន់តែអាក្រក់ដែលកុហកពួគាត់។
ងឺត!!
កំពុងតែយំស្រាប់តែមានឡានពណ៍ខ្មៅមួយគ្រឿងបានបញ្ឈប់នៅលើថ្នាល់ចំពោះមុខផ្ទះរបស់ខ្លួន ថេហ្យុងក្រោកឈរលើកដៃជូតទឹកភ្នែកចេញអោយស្អាតសម្លឹងមើលទៅកាន់ឡាននោះមិនដាក់ភ្នែក បន្តិចក្រោយមកទើបបានដឹងថាឡានរបស់នោះជារបស់កូនចៅជុងហ្គុក។
ថេហ្យុង ប្រញាប់ដើរទៅរកព្រោះមិនចង់អោយហានខឺចូលមកលោកគីមឃើញគាត់អាចនឹងសួរនាំច្រើនទើបគេត្រូវដើរទៅរក។
" អ្នកប្រុស "
" លោកមានអ្វីមែនទេ? "ថេហ្យុង ងាកឆ្វេងស្ដាំព្រោះខ្លាចគេមើលឃើញណាមួយអ្នកម្ដុំនេះគ្មានអ្នកពេញចិត្តគ្រួសារគេស្រាប់ផងបើគេមើលឃើញរឿងទាំងនេះប្រាកដណាស់ពួកគេនិយាយដើមខ្លួនពីមាត់មួយទៅមាត់មួយមិនខាន។
" នេះទូរស័ព្ទចៅហ្វាយអោយយកមកអោយ នៅមានរឿងផ្សេងទៀតដែលគាត់ចាត់ចែងជូនអ្នកប្រុស ចុះមក! "ហានខឺ ហុចទូរស័ព្ទអោយថេហ្យុងរួចក៏បែមកហៅអ្នកក្នុងឡានអោយចុះ។
ស្ត្រីចំណាស់ម្នាក់ជាមួយក្មេងស្រីវ័យជំទង់ចុះចេញពីក្នុងរថយន្តមកមើលទៅពួកគេទំនងជាម្ដាយកូន។
" ចាប់ពីថ្ងៃនេះទៅនេះគាត់នឹងមកមើលការខុសត្រូវនៅទីនេះជំនួសអ្នកប្រុស ចំណែកការមើលថែទាំអ្នកស្រីគីមខ្ញុំបានចាត់ចែងរួចរាល់ "
" ប៉ុន្តែលោក... "
" នេះជាបញ្ជារចៅហ្វាយអ្នកប្រុសមិនអាចបដិសេធបានទេ ទទួលនូវអ្វីដែលគាត់ផ្ដល់អោយគឺល្អបំផុត "
" តែប៉ារបស់ខ្ញុំគាត់នឹងសួរនាំ "
" រឿងនេះខ្ញុំនឹងនិយាយជាមួយគាត់ដោយផ្ទាល់មិនអោយគាត់សង្ស័យលើអ្នកប្រុសច្រើនទេ អូ៎មួយទៀតអ្នកប្រុសត្រូវរៀបចំរបស់ចាប់ពីថ្ងៃស្អែកអ្នកប្រុសត្រូវទៅរស់នៅជាមួយចៅហ្វាយនៅផេនហោស៍ "ហានខឺ និយាយម៉ាត់ៗបានន័យថាគ្រប់យ៉ាងជាការពិតមិនមែនរឿងលែងសើចឡើយ។
" ខ្ញុំដឹងហើយ "ថេហ្យុង អោនមុខចុះខាំបបូរមាត់ខ្លួនឯងតិចៗគ្រប់យ៉ាងដើរទៅតាមនាយរៀបចំគេជារបស់នាយទៅហើយមិនអាចប្រកែកបានទេ លុយជាច្រើនរបស់នាយកំពុងនៅនឹងខ្លួននាយមិនព្រមទទួលយកវិញទើបគេត្រូវជាប់ចំណងមួយនេះ។
" បន្តិចទៀតចៅហ្វាយអាចនឹងទាក់ទងមក ក្នុងទូរស័ព្ទមានតែលេខចៅហ្វាយមួយខ្សែរប៉ុណ្ណោះ "
" អឹម! "
" ខ្ញុំលាអ្នកប្រុសទៅវិញហើយ ថ្ងៃស្អែកនឹងមកទទួលអ្នកប្រុសម្ដងទៀត "និយាយរួចហានខឺ ក៏បានចាកចេញទៅវិញដោយទុកអោយម្ដាយកូនពីនាក់ដែលជុងហ្គុកបានបញ្ជូនមកនៅទីនេះ។
" អ៊ំស្រីអានិងអ្នកនាងអាចមកតាមខ្ញុំបានណា "ថេហ្យុង បែមកមកប្រាប់អ៊ំស្រីជាមួយនឹងកូនស្រីរបស់គាត់អោយទៅតាមខ្លួន ក្នុងចិត្តភ័យខ្លាំងណាស់ ភ័យខ្លាចគ្មានអ្វីនិយាយដោះសារជាមួយនឹងឪពុក។
" ចាស៎អ្នកប្រុស អ្នកប្រុសមិនបាច់ហៅ ជូអ៊ី ថាអ្នកនាងអីព្រោះពួកយើងមានឋានៈខុសគ្នា "
" អ៊ំស្រីកុំនិយាយដូច្នេះអីឋានៈពួកយើងក្នុងពេលនេះក៏មិនខុសគ្នាប៉ុន្មានដែរ "
" អ្នកប្រុសជាមនុស្សរបស់ ហ្វ្រេកឃ័ររីស៍ កុំបន្ទាបខ្លួនឯងយ៉ាងនេះអី អ្នកប្រុសទី៣គាត់ទុកចិត្តអ៊ំទើបបញ្ជូនអ៊ំនិងកូនស្រីមកមើលថែគ្រួសាររបស់អ្នកប្រុស តាំងពីដើមមកអ៊ំមិនដែលឃើញគាត់យកចិត្តទុកដាក់នឹងនរណាដូចជាយកចិត្តទុកដាក់នឹងអ្នកប្រុសឡើយ "គាត់និយាយរៀបរាប់អោយនាយតូចបានដឹងតាំងពីគាត់ធ្វើការអោយត្រកូលហ្វ្រេកឃ័ររីស៍មកនេះជាលើកទីមួយដែលគាត់ឃើញអ្នកប្រុសទី៣យកចិត្តទុកដាក់ជាមួយនឹងនាយតូច ព្រោះតាំងពីដំបូងគាត់មិនដែលខ្វាយខ្វល់ពីនាក់ដែលគាត់បានគេងជាមួយទេ អោយលុយរួចគឺចប់ហើយតែសម្រាប់នាយតូចគាត់អាចដឹងថាជុងហ្គុក មានអារម្មណ៍ខ្លះៗចំពោះគេទើបបានជារៀបចំគ្រប់យ៉ាងអោយគេរស់ស្រួលជាមួយនាយនៅឯផេនហោស៍។
ថេហ្យុង ស្ដាប់លឺហើយរំជួលចិត្តណាស់ប៉ុន្តែក៏នៅតែមិនទាន់សប្បាយចិត្តមួយរយភាគរយឡើយព្រោះមនុស្សប្រុសណាក៏ដូចមួយណាដែរ បានតែដំបូងៗយូរធុញត្រលាន់គេប្រាកដជាដូចពួកគេទាំងនោះ។
នាយតូចបាននាំពួកគាត់ទៅខាងក្នុងមកដល់ត្រូវបានឪពុកចាប់សួរនាំគេក៏បានរៀបរាប់ប្រាប់គាត់ថាគេមានការងារធ្វើហើយត្រូវធ្វើវាជាមួយចៅហ្វាយនាយផ្ទាល់ ប្រាក់ខែច្រើនខ្លាំងណាស់គេប្រាប់រៀបរាប់ប្រាប់គាត់ថាគេមានការងារធ្វើហើយត្រូវធ្វើវាជាមួយចៅហ្វាយនាយផ្ទាល់ ប្រាក់ខែច្រើនខ្លាំងណាស់គេប្រាប់រៀបរាប់ជាហូរហែរហូតដល់គាត់ជឿ។
" ថេហ៍ហា៎ផ្ទះតូចណាស់កូនអោយគាត់ទាំងពីរកកន្លែងសម្រាកនៅឯណាទៅកូន? "ពិតណាស់ផ្ទះតូចមានតែមួយបន្ទប់ប៉ុណ្ណោះវាគឺជាបន្ទប់របស់ថេហ្យុង ចំណែកន្លែងសម្រាករបស់ពួកគាត់គឺនៅខាងក្រៅនេះឯងបើថែមពីនាក់មកទៀតមិនគ្រាន់កន្លែងគេងឡើយ។
" ពួកខ្ញុំសម្រាកកន្លែងណាក៏បានដែរលោកប្រុសគ្មានបញ្ហាទេ "គាត់ញញឹម។
" ខ្ញុំនឹងរៀបចំកន្លែងយ៉ាងណាស្អែកនេះខ្ញុំត្រូវទៅដដែលនឹងលោកប៉ា "
" ធ្វើតាមចិត្តកូនចុះ "
ŞİMDİ OKUDUĞUN
កំណាន់ស្នេហ៍ម៉ាហ្វៀ(ចេញជាសៀវភៅ)
Aksiyonពាក្យថា'ប្រុសកំណាន់'គិតមើលទៅពិបាកស្ដាប់ណាស់សម្រាប់រាល់គ្នា! ប៉ុន្តែដោយសារតែប្រាក់កាក់មកផ្គត់ផ្គង់គ្រួសារទោះមានងាជាប្រុសកំណាន់ ប្រុសលក់ខ្លួនមួយរៀលៗក៏សុខចិត្តហ្នឹងធ្វើវា!! Jeon Jungkook Kim Taehyung
