ភាគទី20 : ជញ្ជក់មាត់អូនមកអញ្ចឹង
ក្រោយនាំថេហ្យុងមកញុាំអាហាររួចរាល់ ជុងហ្គុក បាននាំគេទៅទិញសម្លៀកបំពាក់នឹងរបស់ផ្សេងៗទៀតដែលនាយតូចពុំទាន់មាន តាំងពីមកនៅជាមួយនាយ នាយមិនទាន់បានអោយអ្វីទៅគេក្រៅពីលុយទើបថ្ងៃនេះនាំគេចេញមកទិញអោយហើយមុនហ្នឹងទៅក្រៅប្រទេស។
ថេហ្យុងថ្ងៃនេះដើរជាមួយនាយបានស្ងប់ចិត្តព្រោះបាននិយាយរឿងសាពត៍មាននោះជាមួយនាយរួចរាល់ហើយ ជុងហ្គុកបានបញ្ជារអោយគ្រប់គ្នាកុំតាមដានសកម្មភាពរបស់នាយបើឃើញក្រុមហ៊ុនថាចេញពត៍មានមិនបានការពីនាយ នាយហ្នឹងកម្ទិចចោលភ្លាមមិនទុកស្អែក។
" លោកម្ចាស់កុំចូលទៀតអីថ្ងៃនេះលោកម្ចាស់ចំណាយលុយមកលើអូនច្រើនខ្លាំងណាស់ "មកដល់ហាងស្បែកជើងមួយកន្លែងទៀតថេហ្យុងប្រញាប់បញ្ឈប់នាយជាមុនបើមិនអញ្ចឹងទេនាយទិញរកកន្លែងដាក់មិនឃើញឥលូវហើយ អង្គរក្សចង់១០នាក់ជួរឥវ៉ាន់ចង់បាក់ដៃទៅហើយ នាយនៅមិនព្រមឈប់ទិញទៀតគិតថាគេពាក់អស់មែនទេ វាច្រើនខ្លាំងណាស់។
" កុំនិយាយច្រើន "ជុងហ្គុក មិនចូលចិត្តមនុស្សនិយាយច្រើនបើនាយផ្ដល់អោយហើយគួរតែទទួលយកយ៉ាងស្ងៀមស្ងាត់កុំនិយាយច្រើនជាមួយនាយ។
" ..... "ថេហ្យុង លែងហ៊ាននិយាយបន្តទៀតមើលទៅទឹកមុខនាយដូចជាមិនពេញចិត្តជាមួយហ្នឹងការបដិសេដរបស់ខ្លួនឡើយ បែបនោះគេស្ងាត់ល្អជាង។
ចូលមកដល់ម្ចាស់ហាងមកទទួលរាកទាក់នាយជាពិសេស នាយបានអោយគាត់ជួយរើសស្បែកជើងស្អាតៗម៉ូតទើបនឹងចេញសម្រាប់ថេហ្យុងជាច្រើនគូ ថេហ្យុងបានត្រឹមនៅស្ងៀមមើលពួកគេណែនាំ លើកដំបូងក្នុងឆាកជីវិតបានចូលហាងទំនើបៗបែបនេះ ស្បែកជើងមួយគូតម្លៃចូលខ្ទង់ពាន់ទៅហើយ បើសិនជាគេមិនស្គាល់នាយប្រហែលជាមិនបានស្គាល់របស់ទាំងនេះដូចគ្នា។
ថេហ្យុងព្រមតាមនាយគ្រប់យ៉ាងរហូតដល់នាយអស់ចិត្តឈប់នាំខ្លួនចូលច្រើនកន្លែងទៀត គ្រាន់តែដើរទិញរបស់ចូលជាងបីម៉ោងដែរហើយ។
" លោកម្ចាស់មិនទៅណាទេឬ? "
" អត់ទេចង់ចំណាយពេលជាមួយអូន យ៉ាងមិចសួរបែបនេះធុញយើង? "ជុងហ្គុក អោបចង្កេះតូចយ៉ាងណែនពេលនេះលីលីតូចរបស់នាយកំពុងស្ថិតលើភ្លៅមាំរបស់នាយស្រាប់។
" អត់ទេអូនអត់ធុញលោកម្ចាស់ឡើយ អូនសប្បាយចិត្តពេលដឹងថាលោកម្ចាស់ចង់នៅជាមួយអូនបែបនេះ "នាយតូចញញឹមផ្អែមផ្អែកខ្លួននឹងទ្រូងមាំរបស់នាយ។
" ចំណាយពេលជាមួយអូនអោយរួចរាល់ យើងទៅក្រៅប្រទេសលើកនេះអាចហ្នឹងមួយសប្តាហ៍ទម្រាំមកវិញ "
" ទៅយូម្លេស? "
" បំពេញការងារ "
" ..... "ថេហ្យុង អោនមុខចុះមុខស្រពោនគេត្រូវបែកពីនាយដល់ទៅមួយសប្តាហ៍មែនឬ?គេប្រាកដជានឹកនាយស្លាប់មិនខានឡើយ។
" ធ្វើមុខអីបែបហ្នឹង "នាយត្បិចថ្ពាល់គេបន្តិច។
" អូនប្រាកដជានឹកលោកម្ចាស់ខ្លាំង "
" សម្រាកពីការងារយើងឆ្លៀតទាក់ទងមកអូនចុះ "
" ពិតមែន? "ថេហ្យុង អររំភើបចិត្តពេលលឺសម្ដីនាយមួយឃ្លានេះ។
" អិម! "នាយមិនឆ្លើយជំនួសដោយក្រសោបមុខគួរអោយក្នាញ់បឺតជញ្ជក់មាត់បន្លឺសម្លេងឡើងព្រឺសម្បុរខ្ញាក់ៗ។
YOU ARE READING
កំណាន់ស្នេហ៍ម៉ាហ្វៀ(ចេញជាសៀវភៅ)
Actionពាក្យថា'ប្រុសកំណាន់'គិតមើលទៅពិបាកស្ដាប់ណាស់សម្រាប់រាល់គ្នា! ប៉ុន្តែដោយសារតែប្រាក់កាក់មកផ្គត់ផ្គង់គ្រួសារទោះមានងាជាប្រុសកំណាន់ ប្រុសលក់ខ្លួនមួយរៀលៗក៏សុខចិត្តហ្នឹងធ្វើវា!! Jeon Jungkook Kim Taehyung
