រសៀលត្រឡប់មកកាន់ផេនហោស៍វិញ ពួកគេបន្តចំណាយពេលរូមមេត្រីជាមួយគ្នាជាងមួយម៉ោងបន្ថែម ថេហ្យុងមិនបដិសេដព្រោះនាយទៅចោលគេយូរមួយសប្ដាហ៍ប្រាំពីថ្ងៃក៏យូរសម្រាប់គេដែរ ព្រោះទម្លាប់ធ្លាប់រស់នៅមាននាយទៅហើយ។
ស្ថិតនៅលើគ្រែទំហំឃីងសាយ បុរសពីនាក់គូស្នេហ៍មិនចំជាគូរស្នេហ៍គេងអោបគ្នានៅលើគ្រែ ថេហ្យុងញញឹមមានក្ដីសុខអោបនាយយ៉ាងណែនដៃថ្ងៃនេះមានក្ដីសុខខ្លាំងណាស់ បាននាយថ្នាក់ថ្នមមិនកម្រាល សម្ដីផ្អែមគេប្រាកដជាលង់ជាមួយនាយខ្លាំងជាងមុនទ្វេដងមិនខានឡើយ។
" លោកម្ចាស់កុំជក់បារីច្រើនពេក វាមិនល្អចំពោះសុខភាពលោកម្ចាស់ឡើយ "នាយតូចងើយសម្លឹងមើលទៅកាន់បុរសជាទីស្រលាញ់នាយចូលចិត្តជក់បារីណាស់តាមគេដឹងនឹងមករស់នៅទីនេះជាមួយនាយពេលណាគេតែងតែឃើញនាយជក់វាមិនលូសមួយថ្ងៃ គេមិនសប្បាយចិត្តពេលឃើញព្រោះបារីប៉ះពាល់សុខភាពណាស់។
" ទម្លាប់ហើយពិបាកផ្ដាច់ណាស់ "ជាការពិតនាយទម្លាប់ប្រើប្រាស់បារីតាំងពីអាយុ19ឆ្នាំមកម្លេះ បើឈប់ភ្លាមៗនាយធ្វើមិនបានទេយ៉ាងហោចណាស់មួយថ្ងៃបានមួយដើមពីដើមក៏អស់ចិត្ត។
" ជញ្ជក់មាត់អូនមកអញ្ចឹង "ហីយ៉ាក្លាហានណាស់តើស៎ ថ្ពាល់ទាំងសងខាងឡើងកម្ដៅភាយៗអៀននាយណាស់ សុខៗនិយាយពាក្យនេះចេញមកទៅកើតកាថេហ៍អើយ ខ្មាស់គេណាស់><
" ហឹស! មាត់និងបារីគឺផ្សេងគ្នា មាត់អូនយើងគង់តែជញ្ជក់ "នាយអស់សំណើចនៅជាមួយគេយូរទើបដឹងថាគេក្មេង កូនក្មេងចំតួរពិតៗនិយាយធ្វើទឹកមុខឡេឡឺរួចក៏អៀន គួរអោយក្នាញ់ពិតមែន។
" ...... "នាយតូចខ្ចឹបមាត់ជិតអត់ហ៊ាននិយាយអីទៀតទេ ខ្លាចនិយាយទៅអៀនខ្លួនឯងដូចជាពេលនេះគេខ្មាស់នាយខ្លាំងណាស់។
" ស្ងាត់ហើយ? "
" អត់មានអីនិយាយផង "
" ការងារយើងរកអោយបានហើយ "និយាយដល់រឿងការងារនាយបានអោយដាន់នីរកវាកាលពីព្រឹកឥលូវនេះបានហើយ ការងារស្រាលៗថេហ្យុងបានធ្វើក៏មិនសូវហត់ទើបនាយជ្រើសយកវាអោយថេហ្យុងធ្វើលេងៗទៅ។
" ការងារអ្វីទៅលោកម្ចាស់? "ថេហ្យុង ងើបអង្គុយសម្លឹងមុខនាយទាំងញញឹម គេព្រមទាំងចោទសួរចង់បានចម្លើយយ៉ាងអន្ទះសារ។
" លក់ផ្ការ "ពិតណាស់នាយបានទិញហាងផ្កាមួយកន្លែងពីម្ចាស់របស់វាចំនួនតម្លៃខ្ពស់ នាយមិនចង់អោយថេហ្យុងទៅធ្វើជាបុគ្គលិក ចង់អោយធ្វើជាម្ចាស់ហាងទើបចំណាយលុយច្រើនគួរសមដើម្បីទិញផ្ដាច់យកជាកម្មសិទ្ធិអោយថេហ្យុង ធ្វើជាម្ចាស់ពេញសិទ្ធិ។
" Wow!! ល្អខ្លាំងណាស់ "ថេហ្យុង សប្បាយចិត្តបំផុតគេចូលចិត្តផ្កាទាំងអស់ធ្លាប់ស្រម៉ៃថាចង់លក់ផ្កាឥលូវបានសម្រេចដូចបំណងហើយទោះត្រឹមជាបុគ្គលិកក៏ដោយ។
" សប្បាយចិត្តដល់ម្លឹង? "ឃើញគេញញឹមចេញធ្មេញនាយក៏មានអារម្មណ៍ថាសប្បាយចិត្តដូចគ្នា។
" បាទព្រោះចង់លក់ផ្កាយូហើយ "
" ហឹម! តស់ទៅងូតទឹក "បារីជក់រួចចុចវាលើចានកញ្ជក់ចោល ទើបក្រោកឡើងបីថេហ្យុងចូលបន្ទប់ទឹកទាំងកាយននៀលគោកទាំងពីនាក់។
កន្លះម៉ោងក្រោយក៏បានរួចរាល់ ជុងហ្គុក ចេញមកវិញស្លៀកពាក់សម្រាប់ចេញដំណើរទៅក្រៅប្រទេសនាល្ងាចនេះរួចរាល់ ថេហ្យុងរៀបចំខ្លួនបានស្អាតដូចគ្នាព្រោះចង់ជូនដំណើរនាយទៅប្រលាននាយមិនបានបដិសេដគេឡើយខ្លាចគេអន់ចិត្ត។
" ចៅហ្វាយ "ដាន់នី ចូលមកខាងក្នុងផេនហោស៍មានកាន់សឺមីឯកសាមកជាមួយ។
" អោយមក "
" បាទ "
" នេះដោះមើលទៅមើល "ជុងហ្គុក ហុចវាអោយថេហ្យុងបើកមើល។
" បាទ "ថេហ្យុង ចងចិញ្ចើមឆ្ងល់ប៉ុន្តែមិនបាននិយាយអ្វីទេគេព្រមបើកវាតាមនាយប្រាប់។
" អូ៎!! "ថេហ្យុង លើកដៃខ្ទប់មាត់បើកភ្នែកធំៗ នៅជាឯកសារផ្ទេរហាងជាម្ចាស់កម្មសិទ្ធិ ក្នុងនោះមានឈ្មោះរបស់គេទៀតផង ទើបគេត្រូវងាកមើលនាយទាំងរលីងរលោង។
" សុីញេទៅហាងនេះនឹងក្លាយជារបស់អូនពេញសិទ្ធ "នាយញោចមាត់ញញឹមស្រាលហុចប៊ិចអោយគេសុីញេ។
" ហ្ហឹក តែ.. "
" អោយលឿនទៅយើងដល់ម៉ោងឥលូវហើយ "
" ថេហ៍..ថេហ៍អរគុញលោកម្ចាស់ សឺត ហ្ហឹកៗ "ថេហ្យុង រំជួលចិត្តបុកទាំងភាពរំភើបស្ទុះថើបនាយមួយខ្សឺតពោលពាក្យអរគុណអោបនាយយ៉ាងណែនមួយសន្ទុះសឹបបែមកសុីញេទាំងទឹកភ្នែកដោយក្ដីរំភើបចិត្ត។
" យំទៅកើត មុខអាក្រក់ណាស់ "ពេលគេពេបនាយក្នាញ់ ចង់តែលេបទាំងមូលទុកក្នុងពោះអោយបាត់កុំអោយពូកែពេបបែបនេះទៀតណាស់។
__________
អែតមីនសុំ អានហើយខមិនសាច់រឿងបន្តិចផងបានអត់? ឃើញអែតមីនផុសបាត់ៗនៅតែមិនដឹងខ្លួន Vote ផងចាស៎ បើសិនជានៅតែបែបនេះទៀតខ្មីនរត់ចោលលែងមកទៀតហើយ!!!
YOU ARE READING
កំណាន់ស្នេហ៍ម៉ាហ្វៀ(ចេញជាសៀវភៅ)
Actionពាក្យថា'ប្រុសកំណាន់'គិតមើលទៅពិបាកស្ដាប់ណាស់សម្រាប់រាល់គ្នា! ប៉ុន្តែដោយសារតែប្រាក់កាក់មកផ្គត់ផ្គង់គ្រួសារទោះមានងាជាប្រុសកំណាន់ ប្រុសលក់ខ្លួនមួយរៀលៗក៏សុខចិត្តហ្នឹងធ្វើវា!! Jeon Jungkook Kim Taehyung
ភាគទី២០ : ជញ្ជក់មាត់អូនមកអញ្ចឹង
Start from the beginning
