Ep1 អតីតកាល

Start from the beginning
                                        

.......

"ប៉ា ម៉ាក់យ៉ាងមិចហើយ!!!!"ហ្វាឈីដែលជាកូនប្រុសពៅរបស់លោកឈិនហើយក៏ជាប្អូនប្រុសរបស់លូអុី គ្រាន់តែលឺដំណឹងថាម៉ាក់គេជួបគ្រោះថ្នាក់ភ្លាមគេប្រញាប់ប្រញ៉ាមកមន្ទីរពេទ្យយ៉ាងលឿន
"ម៉ាក់ឯងមិនអីទេឈី!!"លោកឈិនបាននិយាយទៅកាន់កូនប្រុសរបស់គាត់រួចក៏បក់ដៃឲហ្វាឈីមកអង្គុយជិតបងស្រីរបស់គេ

........

1ម៉ោងក្រោយ....

"ក្រាក!!"
"អ្នកគ្រូពេទ្យ ម៉ាក់ខ្ញុំយ៉ាងមិចហើយ!!!"គ្រាន់តែឃើញអ្នកគ្រូពេទ្យម្នាក់បើកទ្វាដើរចេញមកលូអុីនាងក៏ស្ទុះទៅសួរអ្នកគ្រូពេទ្យនោះភ្លាម
"អ្នកនាងជាសាច់ញាតិរបស់អ្នកជំងឺមែនទេ?"អ្នកគ្រូពេទ្យនោះសួរទៅកាន់លូអុី
"ច៎ាស!!!"
"ម៉ាក់របស់អ្នកនាងសង្គ្រោះបានជោគជ័យហើយ តែចូលរួមសោកស្ដាយផងម៉ាក់របស់អ្នកនាងអាចនិងពិការមួយជីវិត!!!"អ្នកគ្រូពេទ្យនោះនិយាយទាំងមុខស្រពោន
"ហឹក មិនពិតទេ!!!!"លូអុីនាងទន់ជង្គង់ដួលទៅលើអិដ្ឋភ្លាមៗ នាងមិនដែលរំពឹងថានិងលឺពាក្យនេះចេញពីមាត់គ្រូពេទ្យឡើយ បើពិការមួយខែពីរខែអីនាងអាចទទួលយកបានតែនេះពិការមួយជីវិតនាងទទួលយកមិនបានឡើយ
"មិនអីនោះទេ ចាំប៉ាមើលថែម៉ាក់ឯងឲបានល្អ!!"លោកឈិនដើរមកលើកកូនស្រីឲងើបឈរវិញទាំងមុខស្រពោន
"ហឹក បងស្រី!!!"ហ្វាឈីបានដើរមកអោបបងស្រីគេទាំងយំ ពេលនោះហ្វាឈីទើបតែមានអាយុ14ឆ្នាំទេហើយលូអុីនាងទើបអាយុ18ឆ្នាំនោះទេ

..........

2ឆ្នាំកន្លងផុតទៅ.....

ពេលនេះលូអុីនាងមានអាយុ20ឆ្នាំហើយពេលនេះនាងជាអ្នកឆ្នៃម៉ូតដ៏ពូកែម្នាក់
"ទីង ទីង"
"អាឡូ?"លូអុីដែលកំពុងកាត់ម៉ូតខោអាវឲភ្ញៀវក៏លើកទូរស័ព្ទមកផ្អឹបនិងត្រចៀករួចដៃរបស់នាងក៏នៅវាស់ក្រណាត់
"អាអុី ប៉ារបស់ឯងរៀបការជាមួយមនុស្សស្រីម្នាក់!!!"យូអឺដែលជាមិត្តចិត្តស្និទ្ធរបស់លូអុីនិយាយមកកាន់លូអុី
"ហ៎ាស!!!!"លូអុីនាងធ្លាក់ប្រដាប់វាស់ក្រណាត់ភ្លាមៗពេលលឺយូអឺនិយាយបែបនេះ
"ឯងបើកកាំមេរ៉ាមកអុី!!"យូអឺនាងនៅក្នុងកម្មវិធីនោះហើយនាងក៏ចង់ឲលូអុីនាងឃើញផ្ទាល់ភ្នែកព្រោះវគ្គនេះកូនកម្លោះត្រូវឡើងនិយាយ
"អឹម!!"លូអុីក៏បើកកាំមេរ៉ា
នៅក្នុងទូរស័ព្ទ....
"ក្នុងនាមខ្ញុំជាកូនកម្លោះក្នុងកម្មវិធីនេះខ្ញុំសូមប្រកាសថាសូអាននាងជាប្រពន្ធស្របច្បាប់របស់ខ្ញុំ ហើយមុននិងខ្ញុំរៀបការជាមួយនាងប្រពន្ធខ្ញុំស្លាប់អស់រយះពេល1ឆ្នាំហើយ!!!!"លោកឈិននិយាយរួចក៏យកពាក់ចិញ្ចៀនឲប្រពន្ធថ្មីរបស់លោក
"ហឹក មិនពិតទេ!!!!"លូអុីនាងទន់ជង្គង់ដួលភ្លាមៗពេលលឺប៉ានាងនិយាយបែបនេះ
"អាអុី យើងមិនដឹងថាម៉ាក់ឯងស្លាប់សោះ!!!"គ្រាន់តែលឺលោកឈិននិយាយថាអ្នកស្រីមឹងយានស្លាប់យូអឺនាងឡើងភ្ញាក់ផ្អើលព្រោះបើគាត់ស្លាប់ចឹងត្រូវធ្វើបុណ្យហើយតែមួយឆ្នាំមុនគ្មានកម្មវិធីបុណ្យអីនោះទេ
"ខ្ញុំមិនជឿឡើយយូអឺ!!!"លូអុីនាងងើបឡើងវិញរួចក៏និយាយប្រាប់យូអឺហើយនាងក៏ជូតទឹកភ្នែក
"ខ្ញុំគិតដូចឯងដែល!!"យូអឺនាងគិតថាអ្នកស្រីមឹងយាននៅរស់តែលោកឈិនចង់រៀបការជាមួយមនុស្សស្រីម្នាក់នោះទើបកុហកថាអ្នកស្រីមឹងយានស្លាប់
"ស្អែកខ្ញុំនិងទៅផ្ទះវិញ ឯងមិនបាច់ប្រាប់អ្នកណាទេ!!"លូអុីនិយាយទាំងមុខស្មើថេង គោលបំណងដែលនាងចង់ទៅផ្ទះវិញនាងចង់ទៅមើលថាម៉ាក់នាងស្លាប់ពិតមែនឬអត់ ហើយនាងក៏ចង់ឃើញមុខប្រពន្ធថ្មីរបស់លោកឈិនផងដែល ព្រោះពេលមើលតាមក្នុងទូរស័ព្ទរាងព្រៀរៗមើលមិនសូវច្បាស់
"អើ!!!"
"ទឺត ទឺត"
គ្រាន់តែដាក់ទូរស័ព្ទចុះភ្លាមលូអុីក៏ប្រញាប់រៀបចំអ៊ីវ៉ាន់ម៉ោងនេះនាងមិនដេកឡើយនាងត្រូវតែទៅដល់ខេត្តប៉េងកាំងនៅថ្ងៃស្អែករឿងនេះគឺជារឿងធំខ្លាំងណាស់សម្រាប់នាង

រឿងខ្លិនស្នេហ៍ផ្កាឡាវេនឌឺ (bg)Where stories live. Discover now