ពេលយប់នៅឯទីក្រុងShanghai....
មិនថាទីក្រុងនេះទំនើបប៉ុណ្ណានោះទេតែបើឈានដល់យប់អាធ្រាតហើយមានត្រឹមតែឡានមួយពីរបើកឆ្លងកាត់ដងផ្លូវប៉ុណ្ណោះតែចម្លែកអីមនុស្សស្រីម្នាក់ដែលមានរាងតូចច្រឡឹងសក់បួងឡើងលើកំពុងអង្គុយនៅគូទឡានជាមួយនិងស្រាជាច្រើនកំប៉ុងក្បែរមាត់សមុទ្រទាំងទឹកភ្នែកស្រក់មកមិនឈប់មនុស្សស្រីម្នាក់នោះគឺឆោលូអុី
"ចិត្តគេសាងពីអី?មិចក៏គេហ៊ានក្បត់ខ្ញុំ ហឹកៗ ហឺ!!!"នាងឈឺចាប់ខ្លាំងណាស់មនុស្សប្រុសដែលនាងស្រឡាញ់ខ្លាំងបំផុតបែលជាលួចក្បត់នាងពីក្រោយខ្នងហើយនាងឃើញពួកគេនៅជាមួយគ្នាផ្ទាល់ភ្នែកទៀត
"អឹកៗ!!!"និយាយទាំងទឹកភ្នែកនៃភាពឈឺចាប់រួចលូអុីនាងក៏យកស្រាមួយកំប៉ុងទៀតមកផឹកទាំងទ្រូងនាងពេលនេះខ្ទេចខ្ទីអស់គ្មានសល់ឡើយ
"ហុឹស ខ្ញុំល្ងង់ខ្លាំងណាស់ ពួកគេទាក់ទងគ្នាយូរហើយខ្ញុំមិនដឹង!!!"បន្ទាប់ពីផឹកមួយកំប៉ុងអស់លូអុីនាងក៏និយាយទាំងសើចចំអកឲខ្លួនឯងលាយឡំជាមួយទឹកភ្នែក
"ពេលណាទើបជីវិតខ្ញុំបានសុខ!!!!"នាងបានស្រែកទាំងក្ដីឈឺចាប់រួចនាងក៏ងើយឡើងលើមើលទៅមេឃដែលមានផ្កាយនិងព្រះចន្ទទាំងអារម្មណ៍ឈឺចាប់មិនថាជីវិតគ្រួសារឬជីវិតគូរទេនាងតែងតែគ្មានសំណាងទទួលបានសុភមង្គលពិតប្រាកដ
នៅពេលនាងផឹកអស់ចិត្តនាងក៏សម្រេចចិត្តចូលទៅក្នុងឡានបើកទៅផ្ទះរបស់នាង ចម្ងាយពីកន្លែងដែលនាងមកឈប់បញ្ចេញអារម្មណ៍នេះគឺឆ្ងាយពីផ្ទះនាងខ្លាំងណាស់តែនាងមិនខ្វល់សំខាន់នាងបានបញ្ចេញអារម្មណ៍ឈឺចាប់តែគ្មានអ្នកឃើញនាងមិនចូលចិត្តបង្ហាញភាពទន់ជ្រាយរបស់នាងឲនរណាឃើញឡើយ
"ង៉ោង!!!"
........
"អ៎ាយ!!!!"
"ផាំង!!!"លូអុីនាងបើកមិនបានប្រយ័ត្នក៏ជ្រុលចង្កូតឡានទៅបុកនិងឡានដែលបើកបញ្ចាស់ផ្លូវនិងនាងតែឡានដែលខ្ទេចគឺជាឡានរបស់នាងព្រោះឡានម្ខាងទៀតជាប្រភេទឡានដែលមានប្រដាប់ការពារពីគ្រោះថ្នាក់
"ចៅហ្វាយ ឡានខាងនោះដូចធ្ងន់ដល់ហើយអាចជួយទេទាន?"សេនដែលជាមនុស្សជំនិតរបស់បេរីស មេសេលវ៉ានីសួរទៅកាន់ចៅហ្វាយ
"អត់ប្រយោជន៍!!!"ពីរម៉ាត់ពីបុរសឈាមត្រជាក់
"បាទទាន!!"ទោះចិត្តគេចង់ជួយតែគេក៏បង្ខំចិត្តបង្វែរចង្កូតឡានចេញទៅ
YOU ARE READING
រឿងខ្លិនស្នេហ៍ផ្កាឡាវេនឌឺ (bg)
Actionពីក្មេងស្រីកំសត់ម្នាក់ក្លាយទៅជាស្រ្តីខ្លាំងពូកែនិងជោគជ័យក្នុងឆាកជីវិតតែនាងបែលជាបរាជ័យក្នុងរឿងស្នេហាទៅវិញ តើនាងនិងអាចជួបស្នេហាដល់ស្រស់បំព្រងដូចនាងប្រាថ្នាដែរឬទេ?
