គ្រួសារត្រកូលឈិនគឺមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងខេត្តប៉េងកាំងហើយក៏ជាអ្នកមានប្រចាំខេត្តប៉េងកាំងផងដែល បើមើលពីរខាងក្រៅគ្រប់គ្នាពិតជាច្រណែននិងជីវិតលូអុីណាស់ព្រោះនាងមានអ្វីគ្រប់យ៉ាងមិនថាផ្ទះ ឡាន សម្ភារៈថ្លៃៗ ថែមទាំងមានប៉ាយល់ចិត្តនាងទៀត តែគ្រប់គ្នាមិនដឹងរឿងផ្ទៃក្នុងរបស់គ្រួសារនាងឡើយ រាល់ថ្ងៃលូអុីនាងស្អប់ប៉ានាងណាស់ព្រោះតាំងពីម៉ាក់នាងជួបគ្រោះថ្នាក់ពិការជើងមិនអាចដើរបានរហូតប៉ានាងក៏ចាប់ផ្ដើមប្រែលប្រួលហើយលូវនិងគាត់នាំមនុស្សស្រីដែលគាត់ស្រឡាញ់ឲមកនៅក្នុងផ្ទះនេះថែមទាំងលើកនាងឲក្លាយទៅជាប្រពន្ធស្របច្បាប់ទៀតផង នៅពេលម៉ាក់នាងរៀបការជាមួយប៉ានាងម៉ាក់នាងនិងប៉ានាងបានត្រឹមរៀបការតែមិនបានទៅចុះអ៊ីតាសុីវិលឡើយតែនៅពេលប្រពន្ធក្រោយលោកឈិនក៏បានរៀបចំកម្មវិធីយ៉ាងធំហើយថែមទាំងទៅចុះអ៊ីតាសុីវិលជាមួយប្រពន្ធក្រោយរបស់គាត់ទៀតផងតែអីដែលលូអុីនាងឈឺចាប់បំផុតគឺប៉ារបស់នាងបានប្រកាសប្រាប់អ្នកចូលរួមកម្មវិធីថាប្រពន្ធរបស់គាត់បានស្លាប់បាត់ហើយទាំងដែលម៉ាក់របស់នាងនៅរស់ទាំងមូលនេះគាត់មើលងាយអាយុជីវិតម៉ាក់របស់នាងពេកហើយ
..........
អតីតកាល....
"អ៎ាយ!!!!"
"ផាំង!!!!"អ្នកស្រីមឹងយានបើកឡានសុខៗក៏មានឡានមួយបើកមកបុកឡានអ្នកស្រីពីក្រោយមួយទំហឹង
........
នៅក្នុងមន្ទីរពេទ្យ...
"ហឹក ម៉ាក់ ម៉ាក់ឆាប់ដឹងខ្លួនឡើងមក ហឺ!!!"លូអុីនាងយំយ៉ាងខ្លាំងថែមទាំងកាន់ដៃម៉ាក់នាងដែលកំពុងដេកលើរទេះសន្លប់មិនដឹងខ្លួន
"សូមសាច់ញាតិរងចាំនៅខាងក្រៅ!!"អ្នកគ្រូពេទ្យបាននិយាយទៅកាន់លូអុី
"ហឹក ម៉ាក់!!!"លូអុីនាងគ្មានជម្រើសបានត្រឹមប្រលែងដៃម៉ាក់នាងទាំងខ្លោចចិត្ត
"អុី មកអង្គុយនេះមកកូន!!"លោកឈិនបានហៅលូអុីឲមកអង្គុយទាំងទឹកមុខក្រៀមក្រំ
"ហឹក ប៉ា!!!"គ្រាន់តែដើរមករកប៉ារបស់នាងភ្លាមលូអុីក៏អោបប៉ានាងយំយកៗតែម្ដង
"ឈប់យំ ម៉ាក់ឯងមិនអីទេ!!"លោកឈិនអង្អែលក្បាលកូនថ្មមៗ គាត់ស្រឡាញ់លូអុីណាស់ពេលឃើញនាងយំបែបនេះចិត្តជាឳពុកសែនខ្លោចចិត្ត
"ហឹកៗ!!!"លូអុីនាងនៅតែយំមិនឈប់
YOU ARE READING
រឿងខ្លិនស្នេហ៍ផ្កាឡាវេនឌឺ (bg)
Actionពីក្មេងស្រីកំសត់ម្នាក់ក្លាយទៅជាស្រ្តីខ្លាំងពូកែនិងជោគជ័យក្នុងឆាកជីវិតតែនាងបែលជាបរាជ័យក្នុងរឿងស្នេហាទៅវិញ តើនាងនិងអាចជួបស្នេហាដល់ស្រស់បំព្រងដូចនាងប្រាថ្នាដែរឬទេ?
