.........
"ឈប់!!!"បេរីសបាននិយាយទៅកាន់សេនហើយគេក៏ងើបមុខពីលេបថប់
"បាទទាន!!"គេគោរពបញ្ជាចៅហ្វាយគេណាស់
"ថយក្រោយវិញ!!!"គេថាមិនចង់ជួយទេតែពេលជិះកាត់គេមើលតាមកញ្ចក់ឡានឃើញថាក្នុងឡាននោះជាមនុស្សស្រីហើយឡាននេះឆ្ងៀមដូចចង់ឆេះ
"បាទទាន!!"ឃើញចៅហ្វាយគេនិយាយបែបនេះសេនលួចសើចក្នុងចិត្តព្រោះចៅហ្វាយគេពីមុនមិនមែនចឹងទេ
.........
គ្រាន់តែឈប់ឡានភ្លាមបេរីសក៏ចុះពីឡានទៅយកមនុស្សដែលសន្លប់ក្នុងឡានទាំងមានឈាមពេញដងខ្លួន គេបីនាងដើរចេញរៀបនិងចូលក្នុងឡាន ឡានរបស់លូអុីក៏ឆេះខ្ទេចខ្ទីគ្មានសល់តែម្ដង
នៅក្នុងឡាន....
"ចៅហ្វាយយកអ្នកនាងម្នាក់នេះទៅមន្ទីរពេទ្យក៏យកទៅវិមានទាន!!!"សេនដែលកំពុងបើកឡានក៏សួរទៅកាន់ចៅហ្វាយអូអត់ទេគឺគេញ៉ោះចៅហ្វាយគេបានត្រូវ
"សាច់ការអីយើងយកនាងទៅវិមាន?"បេរីសនិយាយទាំងសម្លេងសោះកក្រោះទៅកាន់សេន តែគេក៏ឆ្ងល់ខ្លួនឯងដែលមិចបានទៅជួយនាងទាំងដែលនាងនិងគេមិនមានអីពាក់ព័ន្ធនិងគ្នា
អីដែលសំខាន់ពេលនេះគឺជួយអាយុជីវិតមនុស្សសិន
"ហុឹស!!!"មិននិយាយតែក៏សើចទាំងហួសចិត្តនិងចារឹកចៅហ្វាយរបស់គេ
..........
នៅមន្ទីរពេទ្យ....
គ្រាន់តែបើកមកដល់មន្ទីរពេទ្យភ្លាមបេរីសក៏បីលូអុីដើរចូលទៅក្នុងមន្ទីរពេទ្យបាត់ យាយរួមទៅលឿនលើសសេនទៀតគ្នាទើបតែពន្លត់ម៉ាសុីនឡានមិនទាន់បានចុះពីលើឡានផង
.........
គ្រាន់តែដើរចូលមកដល់ក្នុងភ្លាមគ្រូពេទ្យជាច្រើនបានដើរមកជាមួយនិងរទេះរុនដាក់អ្នកជំងឺចូលបន្ទប់សង្គ្រោះបន្ទាន់ បេរីសមិនគិតច្រើនក៏ដាក់នាងឲដេកលើរទេះនោះ
"សូមលោករងចាំនៅខាងក្រៅ!!"អ្នកគ្រូពេទ្យស្រីម្នាក់បាននិយាយទៅកាន់បេរីស
"......"បេរីសមិនមាត់តែក៏ងក់ក្បាលរួចគេក៏ដើរចេញក្រៅបាត់
នៅខាងក្រៅមន្ទីរពេទ្យ....
"អាសេនទៅបង់លុយឲនាង!!!"ដើរមកដល់ខាងក្រៅភ្លាមបេរីសក៏ហុចកាតខ្មៅរបស់គេឲសេនទៅបង់ជំនួសគេ
"ចុះចៅហ្វាយអត់ចាំនាងដឹងខ្លួនវិញទេ?"សេនយកកាតពីចៅហ្វាយរួចក៏មិនភ្លេចសួរចៅហ្វាយដែលព្រោះចង់ញ៉ោះ
"សួរច្រើនណាស់ ទៅឲលឿនទៅ!!!"បេរីសគេគ្រឺតនិងកូនចៅគេណាស់ទើបគេគំហកដាក់សេនទាំងមុខមិនរីក
"អរទៅហើយទាន!!!"នៅយូរមិនបានទេមានតែទៅធ្វើតាមបញ្ជាហើយមិនចឹងទេក្បាលគេជ្រុះដល់ដីលូវហើយ
.........
បន្ទាប់ពីបង់លុយរួចសេនគេក៏បើកឡានចេញទៅជាមួយចៅហ្វាយគេ មូលហេតុដែលបេរីសគេមកប្រទេសចិននេះគឺគេមកធ្វើជំនួញហើយគេក៏មានគោលបំណងចង់បើកក្រុមហ៊ុនលក់ស្រារបស់គេនៅទីនេះដែលតែមិនមែនខេត្តប៉េងកាំងនិងទេ
YOU ARE READING
រឿងខ្លិនស្នេហ៍ផ្កាឡាវេនឌឺ (bg)
Actionពីក្មេងស្រីកំសត់ម្នាក់ក្លាយទៅជាស្រ្តីខ្លាំងពូកែនិងជោគជ័យក្នុងឆាកជីវិតតែនាងបែលជាបរាជ័យក្នុងរឿងស្នេហាទៅវិញ តើនាងនិងអាចជួបស្នេហាដល់ស្រស់បំព្រងដូចនាងប្រាថ្នាដែរឬទេ?
ឈុតដកស្រង់
Start from the beginning
