ផ្កាស្នេហ៍ក្នុងចម្ការ ភាគទី៨

Start from the beginning
                                        

«នេះបើរវល់តែប្រកែកគ្នាបែបនេះតើនឹងដាំហើយទេ?»

«ហើយ» រាងមាំក៏ឆ្លើយយ៉ាងស្វាហាប់ធ្វើដូចជាគេជាអ្នកដាំអញ្ចឹង ជជែកគ្នាផងធ្វើការផងគឺថាមុន្នីមិនព្រមអោយកម្លោះក្សត្រានេះចូលមកក្បែរនាងល្អិតបានសោះ។

«យេ!!រួចរាល់ហើយ»

«នេះរយះពេលយូរប៉ុណ្ណាទើបវាមានផ្កា»

«មិនយូរទេណា»

«អរគុណច្រើនណាក្សត្រា»

«មិនបាច់អរគុណទេណា ទុកថាខ្ញុំជូនចុះ»

«នេះនៅនិយាយគ្នាយូរទេខ្ញុំឃ្លានហើយ»

«បើបងឃ្លានត្រឡប់ទៅផ្ទះមុនទៅ ខ្ញុំនៅបង្ហើយការងារសិន»
«អេ!!មិនបានទេត្រូវត្រឡប់ទៅវិញជាមួយគ្នាទើបបាន»

«......បងក្សត្រា» កំពុងតែជជែកគ្នាសុខៗសំឡេងស្រួយស្រិចរបស់មនុស្សស្រីម្នាក់ក៏បានបន្លឺឡើងពីចំការក្បែរនោះ។

«ភីម»

«នេះមកសំងំនៅទីនេះទេឬ? លោកប៉ាកំពុងតែតាមរកបងណា»

«ប៉ារកបង មានការអីមែនទេ?»

«ខ្ញុំក៏មិនដឹងដែរ ឆាប់ឡើង»

«ចឹងខ្ញុំទៅវិញហើយសិនហើយ»

«ចា៎» នាងល្អិតដែលនៅម្តាងរបងបម្រុងត្រឡប់ទៅវិញហើយស្រាប់តែបែរមកវិញព្រោះតែចាប់ចិត្តនឹងមនុស្សស្រីម្នាក់ដែលនាងមិនធ្លាប់បានជួបពីមុន។

«អេ! បងស្រីឈ្មោះអីដែរ?» មិនត្រឹមតែសួរប៉ុណ្ណោះនោះទេគឺនាងល្អិតភីមនេះបានចូលមកក្នុងចម្ការរបស់និរតីផងដែរ។
«អ៎!បងមែនទេ?»

«ចា៎» នាងឆ្លើយទាំងធ្វើមុខភ្លឺសៗដាក់គេជាមួយនឹងស្នាមញញឹមធ្វើអោយរូបគេនេះត្រូវញញឹមដាក់នាងល្អិតផងដែរ។

«បងឈ្មោះនិរតី»

«ខ្ញុំភីមជាប្អូនរបស់បងក្សត្រា»

«ចា៎»

«បងទើបតែមកនៅទីនេះមែនទេ?»

«ចា៎»

«ល្អណាស់ នឹងខ្ញុំនឹងបានជួបបងញឹកញាប់»

«យ៉ាងម៉េចនាងល្អិត គិតចង់ញ៉ែគេមែនទេ?» បងប្រុសរបស់ខ្លួនដែលស្គាល់ចរិតពិតរបស់ប្អូនក៏សួរទៅកាន់នាង។

«ស៊ូច...ប្រាប់មុនមិនសប្បាយទេ»

«តែថាក្រែងប៉ាហៅបងមិនអញ្ចឹង»

«តោះ...តោះ...អេ...ឈប់បងស្រីខ្ញុំសុំIG»

«បាន» រាងមាំក៏បានទាញទូរស័ព្ទរបស់ខ្លួនព្រមទាំងបើកឃ្យូអអាយជីអោយនាងល្អិតនេះ។ ទង្វើររបស់អ្នកទាំងពីរក៏មិនបានផុតពីក្រសែភ្នែករបស់និរតីឡើយ។

«បាយ....បាយ»

«បាយ បាយណា» ស្នាមញញឹមបូករួមនឹងប្រយោគយ៉ាងស្រទន់ធ្វើអោយនាងល្អិតភីមនេះញញឹមយ៉ាងមានក្តីសុខ។

«....» ចំណែកនាងល្អិតនេះវិញមិនបាននិយាយអ្វីឡើយ នាងបែរជាដើរចេញទៅដោយមិនចាំគេឡើយ។

«អេ!!ចាំផងមើល៎» រាងមាំក៏ប្រឹងរត់តាមពីក្រោយនាងល្អិត

«នេះប្រញាប់ទៅណា?»

«ក៏ប្រញាប់ទៅញ៉ាំបាយនោះអី?»

«ចាំផង»

«....»
«អាវ៎...មិនទៅផ្ទះទេ?» រាងមាំក៏សួរទៅកាន់នាងល្អិតក្រោយពីឃើញនាងល្អិតឡើងទៅអង្គុយនៅលើកញ្ចុះសម្រាប់សម្រាក។
«ក៏ញ៉ាំបាយនៅទីនេះ?»

«ឯណាបាយ?»

«នោះ»រាងស្តើងតបទាំងចង្អុលទៅបាយដែលនៅក្បែរនោះ។
«នេះបានមកពីណា?»

«ទេវតាប្រទានទេដឹងចា៎»

«សួរមែន»

«ជាធម្មតាខ្ញុំញ៉ាំបាយនៅទីនេះ ព្រោះទាល់តែល្ងាចទើបខ្ញុំត្រឡប់ទៅវិញ បាយនេះគឺស៊ីនមកយកមកពីផ្ទះបាយ»

«អូខេ....ល្អហើយអញ្ចឹងមិនបាច់ហត់ដើរទៅវិញ»

«អេ....ឈប់សិន....បងស្រីទៅលាងដៃនៅកន្លែងនោះសិនទៅ ចាំខ្ញុំរៀបចំសិន»

«ចា៎»គ្រាន់តែរាងមាំចេញទៅផុតនាងល្អិតនេះគឺញញឹមទាំងមានល្បិចសម្លឹងមើលម្ហូបដែលនៅក្នុងប្រអប់។

«ចាំមើលថាអាចញ៉ាំបានទេ?» រាងស្តើងក៏បានរៀបចំចាប់ម្ហូបជាពីរដោយមួយសម្រាប់នាងនិងមួយទៀតសម្រាប់គេ ។

«.....» នាងល្អិតក៏បានញិចម្ទេសជាច្រើនដាក្នុងនោះត្រៀមសម្រាប់អោយគេចាំមើលថាគេអាចញ៉ាំបានឬក៏អត់។

ផ្កាស្នេហ៍ក្នុងចម្ការ Where stories live. Discover now