Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ប្រភេទ : G!P ( Yujin មាន.... ) or Girl អាចមានកូន
បម្រាម : 🔞( មិនសាកសមសម្រាប់ក្មេង )
.....
ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយស្ថិតក្នុងទឹកដីខេត្តដេជុន ក្នុងបរិវេណមានសួនច្បារ ផ្កាតម្រៀបដុះជាជួរយ៉ាងស្អាត គួរអោយចង់គយគន់ វាជាកម្មសិទ្ធរបស់ត្រកូលអាន ដែលជាត្រកូលមួយមានទ្រព្យសម្បត្តិស្តុកស្តម្ភក្នុងប្រទេសកូរ៉េ ធ្វើជំនួញនាំមុខខាងវិស័យកសិកម្ម ចម្ការ បន្លែ ផ្លែឈើ ផ្កា នាំចេញទាំងក្នុងនិងក្រៅប្រទេស ។
នាពេលនេះអ្នកបម្រើក្នុងភូមិគ្រឹះទាំងមូល មានភាពមមាញឹក ញាប់ដៃញាប់ជើងតាំងពីព្រឹករហូតថ្មើរនេះ ពួកគេទើប បានសម្រាកមួយស្របក់ប៉ុណ្ណោះ ព្រោះល្ងាចនេះមានភ្ញៀវសំខាន់មក ។ ក្នុងបន្ទប់ទទួលភ្ញៀវដ៏ធំ ប្រណិត តុបតែងលំអរសាកសមជាឋានៈអភិជនពិតៗ មនុស្សដែលអង្គុយលើកៅអីជុំវិញតុទាំងមូល អ្នកខ្លះសម្លឹងមើលម្ហូបអាហារដែលរៀបចំយ៉ាងឈ្ងុយឈ្ងប់ អ្នកខ្លះទៀតកំពុងជជែកគ្នាពីរឿងនេះរឿងនោះ ។
នៅពាក់កណ្តាលនៃតុ មាននារីស្រស់ស្អាតដូចទេពអប្សរម្នាក់ មានទឹកមុខញញឹមជាប់ជានិច្ចផងដែរ សម្រស់របស់នាងពិបាកនឹងធ្វើអោយមនុស្សមិនអាចចាប់ភ្លឹក អត់កោតសរសើរបាននោះទេ សក់ទន់រលាស់ មុខតូច ថ្ពាល់ផ្កាឈូករលោង ម្រាមដៃស្រឡូន ស្បែកសស្គុសដូចព្រិល ។ ឋានៈរបស់នាងជាកូនស្រីពៅរបស់ត្រកូលអាន , អាន វ៉ុនយ៉ុង ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថានាងមិនមែនជាកូនស្រីបង្កើតរបស់លោកប្រុសនិងលោកស្រីម្ចាស់ភូមិគ្រឹះនេះឡើយ ហើយនាងត្រឹមជាកូនស្រីចិញ្ចឹមប៉ុណ្ណោះ ។
រលឹកទៅដល់មុនថ្ងៃដែលនាងក្លាយជា អាន វ៉ុនយ៉ុង អ្នកនាងតូចក្នុងផ្ទះ នាងត្រឹមជាក្មេងស្រីតូចអាយុជាងប្រាំពីរឆ្នាំ រងការធ្វើបាប បង្ខិតបង្ខំ ពីសំណាក់មនុស្សអាក្រក់ បង្ខំនាងអោយធ្វើជាអ្នកសុំទានរកលុយអោយពួកគេ ថ្ងៃណានាងរកមិនបាន ពួកគេវាយធ្វើបាបនាង រហូតដល់ថ្ងៃមួយក្រុមប៉ូលីសបានបង្រ្កាបក្រុមមនុស្សអាក្រក់នោះ ជួយសង្រ្គោះកុមារតូចៗជាច្រើននាក់អោយចេញផុតពីនរកព្រៃផ្សៃ នាងក៏ត្រូវបានបញ្ជូនទៅមណ្ឌលកុមារកំព្រារួមនឹងក្មេងៗដ៏ទៃទៀត ។
