Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ប្រភេទ: Alpha x Omega
ព្រមាន: 🔞 មានពាក្យមិនសមរម្យមួយចំនួន
.....
An Yujin ជាម្ចាស់ក្រុមហ៊ុនធំមួយក្នុងប្រទេសកូរ៉េ ប្រវត្តិគ្រួសាររបស់គេមានអំណាចមិនធម្មតាឡើយ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភចាយមិនអស់។ ក្នុងសង្គមអ្នកណាក៏សរសើរដែរថាYujin ជាមនុស្សដែលកើតមកមានទាំងព្រម ទាំងរូបរាងសង្ហា និងទ្រព្យសម្បត្តិ។ មិនត្រឹមតែប៉ុណ្ណោះYujin ថែមទាំងមានគូដណ្តឹងដ៏ស្រស់ស្អាតម្នាក់ផងដែរ អំណាចគ្រួសាររបស់នាងនៅក្រោមYujin តែបន្តិចប៉ុណ្ណោះ។ មនុស្សជាច្រើនតែងតែនិយាយថាពួកគេជាគូស្នេហ៍ដែលទេវតាប្រទាន ។ ពួកគេទាំងពីរនាក់កើតមកគឺដើម្បីបំពេញមុខមាត់ទៅវិញទៅមក។ យូជីនស្រលាញ់គូស្នេហ៍របស់ខ្លួនខ្លាំងណាស់ ហើយអ្នកណាក៏ដឹងពីរឿងនេះដែរហើយពួកគេតែងតែឈ្លោះគ្នាញឹកញាប់ ហើយជម្លោះតែងតែបណ្តាលមកពីភាពប្រចណ្ឌចំពោះគ្នាទៅវិញទៅមក។
«បងប្រាប់អូនហើយមែនទេ ថាបងនិងអ្នកនាងយ៉ុនហ៊ីគ្រាន់តែជាមិត្តនឹងគ្នាទេ ហេតុអីអូនមិនជឿបងបែបនេះ» យូជីនញីថ្ងាសខ្លួនឯង ខណៈពេលព្យាយាមពន្យល់ប្រាប់មិត្តស្រីរបស់ខ្លួនអោយឈប់មានការយល់ច្រលំតទៅទៀត។
«អូនមិនខ្វល់ទេ ស្រីម្នាក់នោះព្យាយាមអោយដៃបងរហូត តើបងមិនដឹងខ្លួនទេហេស៎!» ស៊ូអុីន
«ស៊ូអុីន អូនចេះតែគិតផ្តេសផ្តាសហើយ វាគ្មានរឿងអីកើតឡើងដូចដែលអូននិយាយទេ» យូជីន
«នេះបងនៅខាងស្រីម្នាក់នោះមែនទេដែរទេ?» ស៊ូអុីនដំឡើងសម្លេងដាក់យូជីន។
«មិនមែនទេ.....បងគ្រាន់តែនិយាយការពិតប៉ុណ្ណោះ»យូជីន
«ការពិតគឺស្រីម្នាក់នោះ វាហាច់ដាក់បង យូជីន!!» ស៊ូអុីននៅតែចចេសរឹងរូសមិនស្តាប់អ្វីទាំងអស់។
«ស៊ូអុីន....អូនកាន់តែពិបាកនិយាយគ្នាពេកហើយ បងឈឺក្បាលណាស់» យូជីននិយាយទាំងធុញទ្រាន់ គេពិតជាឆ្អែតចិត្តនឹងសម្តីរបស់នាងពេកហើយ។
«ឈឺក្បាល? បងធុញនឹងអូនពិតទេ? បាន....យើងបែកគ្នាទៅ អាន យូជីន» ស៊ូអុីន
«ស៊ូអុីន....អូននិយាយអីហ្នឹង គ្រាន់តែរឿងយល់ច្រលំប៉ុណ្ណឹងដល់ថ្នាក់បែកគ្នា ពួកយើងមិនមែនក្មេងជំទង់ទេណា ដែលចង់បែកក៏បែកងាយៗ» យូជីននិយាយទាំងឈឺចាប់ ព្រោះនេះជាលើកទីមួយហើយដែលរាងក្រាស់ទទួលបានពាក្យបែកពីមនុស្សស្រីជាទីស្រឡាញ់។
«មែន....ខ្ញុំចង់បែកគ្នា!!» ស៊ូអុីននិយាយចប់ នាងដើរចាកចេញពីយូជីន។ យូជីនចាប់ដៃនាង ហើយឱបរឹតនាងជាប់មិនព្រមលែង។
«ស៊ូអុីន....នេះអូននិយាយមែនទែនហេស៎»យូជីនស្រក់ទឹកភ្នែកចេញមក ដែលបង្ហាញអោយឃើញថាគេស្រឡាញ់នាងខ្លាំងកម្រិតណា។
«មែន!! ឈប់តាមរំខានខ្ញុំទៀត!!» ចប់សម្តីស៊ូអុីន ដកខ្លួនពីការឱបរបស់យូជីន និងរុញខ្លួនគេដួលទៅលើឥដ្ឋមួយទំហឹង បន្ទាប់មកនាងដើរចាកចេញពីទីនោះដោយមិនខ្វល់ពីស្ថានភាពរបស់យូជីនទាល់តែសោះ។
