7/ ក្លិនខ្លួនបងប្លែកម្លេះ?

224 38 0
                                        

ពេលព្រឹកព្រលឹមឡើង យើងឃើញមានមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត ដោយហីស៊ុងអោបកាយតូចជេគយ៉ាងជាប់ ឯជេគវិញគេងលក់លើទ្រូងរបស់រាងក្រាស់មើលទៅលក់ស្រួលណាស់ បានបន្តិចជេគក៏ចាប់ផ្ដើមបើកភ្នែកព្រឹបៗឡើង។

«ហឹម លោកប្រុសភ្ញាក់ឡើង!» គេងាកទៅមើលម៉ោងក៏ឃើញថាម៉ោង៧ហើយ រាងតូចប្រញាប់ដាស់ហីស៊ុងភ្លាមតែរាងក្រាស់មិនងើបបែរជាអោបចង្កេះគេជាប់កាន់តែខ្លាំង

«លោកប្រុសភ្ញាក់! ប្រយ័ត្នយឺតម៉ោងធ្វើការណា!» ជេគទាញដៃហីស៊ុងចេញពីចង្កេះខ្លួន តែមើលទៅមិនបានផលសោះ

«ហឹម ឯងនេះរំខានមែន មាត់នឹងកុំបុិននិយាយពេក ប្រយ័ត្នចាប់ថើបស្លេកមាត់ទៅ» ហីស៊ុងបើកភ្នែកនិយាយទៅជេគ មុខពួកគេពេលនេះគឺជិតគ្នាខ្លាំងណាស់ ដូចនេះជេគក៏រំកិលខ្លួនថយក្រោយបន្តិច ខ្លាចបបូរមាត់ទាំងពីរប៉ះគ្នា

«មើស លែងមើស! លោកប្រុស!» ជេគទាញហីស៊ុងចេញ តែក៏ត្រូវហីស៊ុងចាប់ថើបមាត់គេ ធ្វើឲ្យគេបើកភ្នែកធំៗភ្ញាក់នឹងស្នាមថើបដែលរាងក្រាស់ផ្ដល់ឲ្យមុននេះ

«លោកប្រុសថើបខ្ញុំ?!» ជេគងើបអង្គុយឆ្ងក់ ហើយសួរទៅរាងក្រាស់

«ហើយចុះបើយើងថើបមែន ឯងចង់យ៉ាងមិច ហឹម?» ហីស៊ុងងើបទៅអោបចង្កេះពីក្រោយ

«អឺ...ខ្ញុំសុំទៅបន្ទប់ទឹកសិន ហើយលោកប្រុសក៏ប្រញាប់ទៅៗប្រយ័ត្នយឺត» គេអៀនពេកក៏រត់ចូលបន្ទប់ទឹក ហើយក៏ប្រាប់ឲ្យរាងក្រាស់ទៅបន្ទប់គេវិញ

«ហឹស មុខនឹងអៀនច្បាស់ណាស់» ហីស៊ុងនិយាយ

«មិនបានអៀនទេ!» ជេគស្រែកពីក្នុងបន្ទប់ទឹក ធ្វើឲ្យហីស៊ុងឮហើយអស់សំណើចជាខ្លាំង រួចក៏ដើរចេញទៅបន្ទប់ខ្លួនឯងវិញ

ងាកមកមើលអ្នកនៅក្នុងបន្ទប់ទឹកវិញ ពេលគឺថាគេអៀនឡើងថ្ពាល់ក្រហមដូចម្ទេសទុំហើយ ជេគសម្លឹកមើលទៅកញ្ចក់ហើយយកដៃខ្លួនឯងខ្ទប់មុខ។

«ហ៊ើយ មិចក៏ថ្ពាល់ខ្ញុំក្រហមម្លេះ?! ទេខ្ញុំមិនបានអៀនទេ!» ជេគអង្អែលថ្ពាល់ខ្លួនឯងចុះឡើង

«តែមិចបានជាគាត់មកថើបខ្ញុំបែបនេះ? ក្រែងគាត់និងអ្នកនាងមីរ៉ាជាសង្សានឹងគ្នាហេស?»

ប្លន់បេះដូងលោកម៉ាហ្វៀDonde viven las historias. Descúbrelo ahora