+ល្ងាចម៉ោង6
សម្កេងឡានពណ៍ខ្មៅមានតម្កៃថ្លៃកប់ពពកបានឮនៅឯក្រៅភូមិគ្រឹះ បញ្ចាក់អោយដឹងថាហីស៊ុងនិងមីរ៉ាបានត្រឡប់មកវិញហើយ ពួកគេទាំងពីរដើរចូលមកក្នុងដោយកៀកកោយដៃគ្នា មើលទៅផ្អែមល្ហែមណាស់ ឯទង្វើទាំងអស់នោះក៏មិនផុតពីក្រសែភ្នែករបស់ជេគដែរ គេឈឺណាស់ ឈឺដូចគេយកកាំបិតមកចាក់បេះដូងគេចឹង
«អូនអង្គុយចុះមក បងអោយគេធ្វើម្ហូបច្រើនណាស់ សម្រាប់ទទួលស្វាគមន៍ការវិលត្រឡប់របស់អូន» ហីស៊ុងទាញកៅអីអោយអ្នកដែលជាសង្សាអង្គុយតាមទម្លាប់គេពីមុនមក
«មកហើយៗចា៎ អញ្ជើញលោកប្រុសនិងលោកស្រីទទួលទាន» អ៊ំជឿន និងលីលីលើកម្ហូបមកដាក់លើតុជាច្រើន
«អរគុណហើយអ៊ំ» មីរ៉ាញញឹមអរគុណអ៊ំជឿន
«ចុះឯណាជេគនោះ? គេទៅណាមិចក៏មិនឃើញមកញាំបាយចឹង?» ហីស៊ុងសួរទៅអ៊ំជឿន ធ្វើអោយមីរ៉ាជាសង្សាមានអារម្មណ៍ចម្លែកបន្តិច ព្រោះថានៅភូមិគ្រឹះមានវិន័យតឹងណាស់ តែហេតុអីបានជាគេហៅជេគដែលតាំងខ្លួនជាអ្នកបម្រើនោះ មកអោយញាំអាហាររួមតុជាមួយនឹងចាហ្វាយទៅវិញ?
«គឺជេគ គេនៅក្នុងផ្ទះបាយនោះលោកប្រុស» អ៊ំជឿនតប
«អ៊ំទៅហៅគេឲ្យមកញាំបាយមក កុំប្រឹងធ្វើការពេក គេខ្សោយផង» ហីស៊ុងនិយាយហើយក៏អង្គុយចាំជេគដើម្បីមកញាំរួមតុជាមួយខ្លួន
«បងហេតុអ្វីមិនទាន់ញាំទៀត? ម្ហូបបងមិនចូលចិត្តហេស?» មីរ៉ានៅពេលដែលឃើញហីស៊ុងអង្គុយធ្មឹងមើលទៅផ្ទះបាយដោយមិនទាន់លូកម្ហូបសូម្បីមួយម៉ាត់នោះ ទើបនាងនិយាយឡើង
«បងចាំជេគគេមកសិន បើអូនឃ្លានក៏ញាំមុនទៅ» និយាយហីៗតែមាត់ រីឯក្រសែភ្នែកសម្លឹងរងចាំមើលជេគ
«ហឹម...មិនអីទេ ចាំញាំជុំគ្នាទៅចឹង» មីរ៉ាគេកាន់តែឆ្ងល់
ទៀតហើយ សំណួររាប់រយសំណួរកំពុងតែហោះពេញខួរក្បាលគេ ប៉ុន្តែគេមិនហ៊ានសួរនាំរាងក្រាស់
«មកហើយៗបាទ អ្នកនាងមីរ៉ាខ្ញុំបានធ្វើម្ហូបមួយនេះដែល
អ្នកនាងចូលចិត្តណា!» រាងតូចបានលើកចានម្ងូបមួយដោយញញឹមស្រស់ ព្រោះគេធ្វើម្ហូបនេះយ៉ាងពិសេសសម្រាប់មីរ៉ា
YOU ARE READING
ប្លន់បេះដូងលោកម៉ាហ្វៀ
Fanfictionរឿងនេះ និយាយរៀបរាប់ពីជីវិតក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចិត្តខ្មៅយកទៅលក់អោយម៉ាហ្វៀដែលមានអំណាចម្នាក់ដើម្បីយកលុយទៅលេងល្បែង បន្សល់អោយកូនប្រុសរស់នៅយ៉ាងឯកកោ។ ហ៊ីជេគ/heejake អាចនិងមានវគ្គឆុងមីដែល ចឹងបើអ្នកទាំងអស់គ្នាមិនពេញចិត្តនិងរឿងនេះសូមកុំអានអី😊
