«បងហីស៊ុង!» ពួកគេទាំងពីរកំពុងតែនិយាយគ្នាសុខៗ ក៏ស្រាប់តែមានសម្លេងស្រួយស្រឹបមួយបានបន្លឺឡើង បង្វែរអោយអ្នកទាំងពីរត្រូវងាកទៅរកម្ចាស់សម្លេង
ងាកទៅនោះក៏ឃើញមនុស្សស្រីម្នាក់ រាងតូចច្រឡឹង សក់ខ្មៅវែងត្រឹមចង្កេះ សម្បុរស បបូរមាត់ក្រហមតិចៗ ស្លៀករូបរឹបរាងត្រឹមបង្ហាញអោយឃើញរាងគេ សម្លឹងមកគេទាំងពីរបន្តិចក៏ដើរមករកហីស៊ុង
«បងហី! ខានជួបគ្នាយូរហើយ បងមាននឹកអូនអត់?» នាងអង្គុយជិតរាងក្រាស់និយាយទៅគេដោយគៀកកោយយ៉ាងស្និតស្នាលទៅរាងក្រាស់
«ហឹម បង...បងក៏នឹកអូនដែរ» ភាសាអូនបងរវាងរាងក្រាស់និងម្នាក់ស្រីនោះ ធ្វើអោយរាងតូចដែរអង្គុយស្ដាំដៃហីស៊ុងកំពុងតែឆ្ងល់ជាខ្លាំង តើពួកគេមានទំនាក់ទំនងអ្វីនឹងគ្នាទៅ ហេតុអ្វីស្និតស្នាលយ៉ាងនេះ
«បងនៅតែគួរអោយស្រឡាញ់ដដែល ហិហិ អេ...តែគេម្នាក់នោះជានរណាទៅ? មិចបានជាអូនមិនដែលឃើញចឹង?» គេនិយាយសុខៗក៏ងាកចង្អុលសួរថាជេគជាពីណាគេ
«អរ គឺគេជា-»
«ខ្ញុំជាអ្នកបម្រើថ្មីនៅភូមិគ្រឹះនេះអ្នកនាង!» មិនអោយរាងក្រាស់និយាយទាន់ គេក៏និយាយកាត់ទៅ ដោយប្រាប់ថាគេជាអ្នកបម្រើថ្មីនៅទីនេះ
ហីស៊ុងឮមុននេះគេក៏មិនស្រួលចិត្តដែរ ថាហេតុអីបានជា
ជេគនិយាយបែបនេះវិញ គេសម្លឹងមុខរាងតូចជាប់សង្កេតមើលថាតើគេកើតអីឬអត់ ឯរាងតូចនេះវិញពេលដឹងថាមានអ្នកមើលមុខដូច្នេះក៏ អោនមុខចុះក្រោម
«បងហី! បងមិនគិតណែនាំអូន ទៅគេអោយស្គាល់ទេព្រោះថានៅទីនេះអ្នកបម្រើស្គាល់អូនអស់ហើយ នៅឡើយតែគេព្រោះជាអ្នកបម្រើថ្មីមិនចឹងហេស?» ដោយឃើញថារាងក្រាស់សម្លឹងមុខជេគច្រើនពេកនាងក៏ប្រញាប់និយាយកាត់
«អ៎ គឺ...ជេគ នេះមីរ៉ាជាសង្សារបស់យើង» រាងក្រាស់ហាក់ដូចជាមិនចង់និយាយប្រាប់ទៅរាងតូចសោះថាគេជាសង្សាខ្លួន ក៏មិនដឹងថាមកពីហេតុអ្វីដែរ
«សង្សា?» ក្ដុក រាងតូចគ្រាន់តែឮពាក្យនេះភ្លាម គេងើបមុខមើលទៅរាងក្រាស់ភ្លាម ដោយសឹងថាមិនជឿ ព្រោះថាពីមុនមករាងក្រាស់មិនដែរប្រាប់ខ្លួនថាមានសង្សាទេ នេះគេមានសង្សាហើយតែមកស្និតស្នាលនឹងខ្ញុំហេស? (ជេគគិតក្នុងចិត្ត)
STAI LEGGENDO
ប្លន់បេះដូងលោកម៉ាហ្វៀ
Fanfictionរឿងនេះ និយាយរៀបរាប់ពីជីវិតក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចិត្តខ្មៅយកទៅលក់អោយម៉ាហ្វៀដែលមានអំណាចម្នាក់ដើម្បីយកលុយទៅលេងល្បែង បន្សល់អោយកូនប្រុសរស់នៅយ៉ាងឯកកោ។ ហ៊ីជេគ/heejake អាចនិងមានវគ្គឆុងមីដែល ចឹងបើអ្នកទាំងអស់គ្នាមិនពេញចិត្តនិងរឿងនេះសូមកុំអានអី😊
