4/យើងទុកចិត្តឯង

197 33 2
                                        

អស់រយះពេលមួយខែជាងហើយដែរជេគបានមករស់នៅជាមួយហីស៊ុង មានទាំងសេចក្ដីទុក្ខនិងសេចក្ដីសុខ។ ហីស៊ុងនិងគេឥលូវលេងសូវឈ្លោះគ្នាដូចមុនហើយ រាងក្រាស់ចាប់ផ្ដើមទុកចិត្តជេគជាបន្តបន្ទាប់ នៅពេលដែរឃើញនូវអតៈចរឹករបស់រាងតូចអស់រយៈពេល១ខែនេះ ឯចិត្តមួយទៀតក៏ចេះតែមានអារម្មណ៍ល្អកើតឡើងរាល់ពេលដែរបាននៅជិតរាងតូច។

«លោក...» ជេគហៅអ្នកដែរកំពុងអង្គុយផឹកកាហ្វេមើលទូរទស្សន៍

«ហឹម?» ហីស៊ុងឆ្លើយហើយងាកទៅមើលមុខអ្នកដែរហៅខ្លួន

«គឺ...តើខ្ញុំអាចដើរទៅផ្សារជិតនេះបន្តិចបានទេ ព្រោះចង់ទិញរបស់របរប្រើប្រាស់ខ្លះ» ជេគនិយាយសុំធ្វើមុខស្រទន់
ដាក់ហីស៊ុង

«អោយអាសានវាជូនទៅៗ» ហីស៊ុងឆ្លើយហើយក៏បែរទៅមើលទូរទស្សន៍វិញ

«អត់ទេ ខ្ញុំចង់ដើរទៅវិញ» បន្ទាប់ពីឮរាងក្រាស់អោយ
នាយសានជូនឡានទៅក៏ប្រញាប់ប្រកែកឡើង

«ហេតុអីបានជាចង់ដើរ? ឡានមានមិចមិនជិះ? ដឹងទេថាវាអាចនិងមានគ្រោះថ្នាក់» ហីស៊ុងនិយាយដោយសម្លឹងមុខរាងតូច

«មិនអីទេ! ម៉ែដោះនិងបងលីលីទៅជាមួយខ្ញុំដែរតើ ណាអោយខ្ញុំទៅៗណា» ជេគនិយាយ គេពេបមាត់តិចៗហើយចាប់អង្រួនដៃរាងក្រាស់ជាមួយនឹងទឹកមុខដូចកូនឆ្កែ

«អូខេទៅចុះ តែលីលីយើងប្រាប់ឯងម្ដងទៀត ហាមធ្វើបាបជេគហើយហាមអោយគេកាន់អីធ្ងន់ៗបើមិនចឹងទេ មកជួបយើង» មុននិងអោយរាងតូចទៅគេក៏មិនភ្លេចប្រមានលីលីម្ដងទៀតដែរ

«ចាសចាហ្វាយខ្ញុំដឹងហើយ» លីលីនិយាយឱនមុខចុះតែក្នុងចិត្តខឹងនឹងជេគមិនណយទេ

«អឹម..លោក គឺថា....» ជេគមិនហ៊ាននិយាយទេនៅអេសអុញនៅនឹង

«អាសានហុចកាបូបលុយយើងមកនេះ» បន្ទាប់ពីដឹងចិត្តជេគថាចង់បានអី គេក៏ប្រាប់នាយសានអោយហុចកាបូបអោយគេ

«នេះចាហ្វាយ» នាយសានហុចកាបូបអោយទៅចាហ្វាយខ្លួន

«ហឹម ណេះ!» ហីស៊ុងហុចកាបូបលុយអោយទៅ
ជេគ

«បាទ?» ជេគគេឆ្ងល់ថាហេតុអីបានជាសុខៗរាងក្រាស់ហុចអោយគេបែបនេះ (គេឲហើយយកមក យីកូន)

ប្លន់បេះដូងលោកម៉ាហ្វៀDonde viven las historias. Descúbrelo ahora