2/អ្នកណាគេនឹង?ស្អាតម្លេះ!

646 81 5
                                        

បន្ទាប់ពីប្រើពេលអស់ប្រហែលជា30នាទី ពួកគេក៏បានមកដល់ភូមិគ្រឹះដ៏ធំរបស់រាងក្រាស់។

Heeseung's mansion ⬇️

ហីស៊ុងឃើញជេគគេងលក់យ៉ាងស្កប់ស្កល់ក្នុងឡាន គេមិនទាន់ដាស់ទេអោយជេគគេងមួយសន្ទុះសិន គេសម្លឹងមើលទៅមុខដ៏គួរអោយស្រឡាញ់របស់រាងតូចយ៉ាងយូហើយក៏ទាញទូរសព្ទ័មកថតរាងតូចដែរកំពុងគេង គេមិនយល់ខ្លួនឯងទេថាហេតុអីបានជាគេមិនស្អប់ជេគ អោយតែឃើញមុខជេគគេមានអារម្មណ៍ថាអាណិតហើយអារ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ហីស៊ុងឃើញជេគគេងលក់យ៉ាងស្កប់ស្កល់ក្នុងឡាន គេមិនទាន់ដាស់ទេអោយជេគគេងមួយសន្ទុះសិន គេសម្លឹងមើលទៅមុខដ៏គួរអោយស្រឡាញ់របស់រាងតូចយ៉ាងយូហើយក៏ទាញទូរសព្ទ័មកថតរាងតូចដែរកំពុងគេង គេមិនយល់ខ្លួនឯងទេថាហេតុអីបានជាគេមិនស្អប់ជេគ អោយតែឃើញមុខជេគគេមានអារម្មណ៍ថាអាណិតហើយអារម្មណ៍ល្អក៏កើត
មានភ្លាម។

បន្ទាប់ពីទុកពេលអោយរាងតូចគេងមួយសន្ទុះធំមក រាងក្រាស់ក៏សម្រាច់ចិត្តដាស់រាងតូច។

«ណែ ក្មេងកម្ចឹលភ្ញាក់ឡើង» ហីស៊ុងយកដៃញីសក់រាងតូចថ្នមៗ

«អ្នកណាគេនឹង រំខានមែន» ជេគនិយាយទាំងបើកភ្នែករឹមៗហើយក៏ឃើញថារាងក្រាស់កំពុងតែសម្លឹងមើលមកគេ ក៏ប្រញាប់ងើបឡើង

«ឯងនេះពិតជាក្មេងកម្ចឹលមែន ឆាប់ចុះមកដល់ហើយ»រាងក្រាស់និយាយហើយក៏ចុះពីឡានមុន

«អូហូ នេះជាភូមិគ្រឹះរបស់លោកហេស?!» ជេគចំហមាត់និយាយទាំងក្រឡេកមើលទៅជុំវិញភូមិគ្រឹះ

«បើមិនមែនរបស់យើង តើរបស់អ្នកណាទៅ?» និយាយរួចរាងក្រាស់ដើរចូលទៅក្នុង ដោយមានអ្នកបម្រើជាច្រើនឱនគោរពគ្រាន់តែគេឈានជើងចូល

«ស្ដាប់! ចាប់ពីពេលនេះទៅគេជាសមាជិកគ្រួសារនេះ» រាងក្រាស់និយាយក្ដោងៗប្រាប់ទៅអ្នកបម្រើក្នុងផ្ទះ

«ក្នុងនាម...ជាអ្វីទៅចាហ្វាយ?» អ្នកបម្រើម្នាក់សួរទៅរាងក្រាស់ទាំងបិបឹក

«ឯងមានសិទ្ធអីត្រូវសួរនាំយើង?» រាងក្រាស់មើលទៅគេទាំងមុខកំណាច

ប្លន់បេះដូងលោកម៉ាហ្វៀWhere stories live. Discover now