” ការក្បត់ ”
ឡានទំនើបរបស់ ហុនជីន បានឈប់នៅមុខក្លិបរាត្រីមួយកន្លែងធ្វើឲ្យ អេរីស ចាប់ផ្តើមមានអារម្មណ៍មិនស្រួល ពេលដែល ហុនជីន និងមិត្តរបស់គេផ្សេងទៀតចុះពីលើឡានទើបនាងត្រូវបង្ខំចិត្តចុះចេញដែរ។
« តោះ! » ហុនជីន ញញឹមចាប់ដៃនាងអូសចូលទៅក្នុងក្លិបតាមមិត្តរបស់គេដែរ។
« ឈប់សិន ហុន! » អេរីស ទាញ ហុនជីន ឲ្យឈប់នៅពាក់កណ្តាលផ្លូវ ទើប ហុនជីន ងាកមកមើលនាងទាំងលើកចិញ្ចើមដាក់នាង។
« ហេតុអ្វីពួកយើងមកទីនេះ? » អេរីស សួរដោយភ័យព្រួយ។
« កុំបារម្ភអី រីស មិត្តរបស់ខ្ញុំពួកគេគ្រាន់តែចង់បានជាតិអាល់កុលខ្លះប៉ុណ្ណោះ ប៉ុន្តែកុំបារម្ភ ខ្ញុំធានាថាគ្មានរឿងអ្វីមិនល្អកើតឡើងទេ យើងគ្រាន់ញុំនិងផឹកខ្លះ ឆាប់ចូលមកកុំឲ្យពួកគេចាំយូ » ហុនជីន ញញឹមធានាដាក់ អេរីស ហើយក៏អូសដៃ អេរីស ចូលទៅក្នុងក្លិប ទោះជា អេរីស នៅតែមានអារម្មណ៍មិនស្រួលក៏នាងមិនបានរត់គេច ។
« ហុនជីន! » បុរសវ័យសាមសិបឆ្នាំម្នាក់ដែលអង្គុយនៅតុជាមួយមិត្តរបស់ ហុនជីន ដែលចូលមកមុនលើកដៃឡើងហៅគេឲ្យទៅកាន់តុនោះដែរ ទើប ហុនជីន ប្រញាប់អូសដៃរបស់ អេរីស ទៅ។
« សួស្តីលោក ឆយ » ហុនជីន ចាប់ដៃជាមួយលោក ឆយ យ៉ាងសប្បាយរីករាយ។
« អញ្ចឹងគឺម្នាក់នេះមែនទេ? » លោក ឆយ ខ្សឹបសួរគេ។
« បាទ ប៉ុន្តែសូមឲ្យនាងបានញុំអ្វីសិនបានទេ? » ហុនជីន ខ្សឹបតបវិញ។
« ប្រាកដណាស់ » លោក ឆយ អង្គុយចុះហើយលើកដៃឡើងម្តងទៀតហៅអ្នកបម្រើមកកម្មង់អាហារមួយឈុនធំព្រមទាំងស្រាថ្លៃជាច្រើន។
« ថ្ងៃនេះខ្ញុំជាអ្នកចំណាយ ក្មេងៗសប្បាយឲ្យអស់ចិត្តចុះ » លោក ឆយ ប្រកាសឡើងហើយក៏ទទួលបានសំឡេងអបអរពីក្រុមមិត្តរបស់ ហុនជីន ភ្លាម។
លោក ឆយ អង្គុយចុះហើយងាកមកចាប់អារម្មណ៍នឹង អេរីស វិញ។
« អញ្ចឹងនាងឈ្មោះអ្វី? »
« ខ្ញុំឈ្មោះ អេរីស » អេរីស ឆ្លើយទាំងស្ទាក់ស្ទើរហើយមានអារម្មណ៍កាន់តែមិនស្រួលពេលភ្នែកបុរសនោះសម្លឹងមកនាងមិនដាក់ភ្នែក។
« កុំភ័យអី ធ្វើខ្លួនតាមសម្រួលចុះ ទើបតែចូលក្រុមជាមួយពួកគេមែនទេ? ព្រោះកន្លងមកខ្ញុំមិនដែលឃើញនាងទេ »
« ខ្ញុំជាមិត្តនឹង ហុនជីន ប៉ុណ្ណោះ » អេរីស ឆ្លើយតបទាំងមិនហ៊ានមើលមុខបុរសនោះ។
« អរ ខ្ញុំយល់ហើយ » លោក ឆយ ញញឹមញញែមហើយក៏ងាកទៅផឹកស្រារបស់លោកវិញ មុននឹងប៉ះភ្នែកជាមួយ ហុនជីន ហើយញញឹមដាក់គ្នាដោយល្បិចកល។
YOU ARE READING
ថ្នមស្នេហ៍លោកពូម៉ាហ្វៀ
Romanceម៉ាហ្វៀគឺជាកន្លែងដែលគ្រប់គ្នាខ្លាចរអាដោយគ្រាន់តែលឺឈ្មោះ ប៉ុន្តែមិនមែនសម្រាប់ក្មេងស្រីដែលមានឈ្មោះថា អេរីស នោះទេ។ សម្រាប់ អេរីស ពិភពលោកម៉ាហ្វៀប្រៀបដូចជាផ្ទះរបស់នាង កន្លែងដែលនាងទទួលបានការលួងលោម ការមើលថែនិងក្តីស្រលាញ់ពិតប្រាកដ។ ក្រោយរកឃើញថាខ្លួននាងមិនសា...
