ភាគទី 19 : បញ្ហា

45 4 0
                                        


បន្ទាប់ពីចប់សព្វគ្រប់យ៉ាងរួចរាល់ហើយ Nicha ត្រឡប់មកវិញមានវិញដូចគ្មានរឿអ្វីសោះ ប៉ុន្តែគេមិនបានទៅធ្វើអ្វីលោកវាយោទេព្រោះគ្រួសារនៅជុំនឹងគ្នា ។  គេក៏ទៅផ្ទះធំរកបន្ទប់ម្ដាយ Kritt ដើម្បីហៅKritt មកវិញ ..

*សម្លេងគោះទ្វា* ..

Nicha : អ្នកមីង ...kritt! .. បងមកវិញហើយ ..

Kritt : ugh...nicha ..បងមកវិញហើយហ៍ ..

Nicha : បាទ ..តោះទៅផ្ទះយើងវិញ ..ប្រពន្ធសម្លាញ់ ..

"នេះទើបនឹងមកពីណានឹងលោកប្រុស ..មេឃយប់ទៅហើយ មើលចុះនាងច្រម៉ក់នេះនៅមិនស្ងៀមទេ រងចាំលោកប្រុសមកវិញនេះ"

Nicha : អរ..អ្នកមីងខ្ញុំមានការសំខាន់នៅឯឃ្លាំងរបស់លោកពុកទើបប្រញាប់ទៅ ក៏មិនចង់អោយkritt ចាំតែម្នាក់ឯងក្នុងផ្ទះខ្ញុំ ទើបខ្ញុំអោយមកគេងជាមួយអ្នកមីងសិននឹងណា..

"ចឹងទេហ៍..ល្អហើយចឹង ..ទៅkritt បងមកយកទៅផ្ទះជាមួយបងទៅកូន ម៉ែសម្រាកហើយ" ..

Kritt : ចាស ..ម៉ែ! កូនទៅសិនហើយណា ..

Nicha បានចាប់លើកបីkrittហើយយកទៅផ្ទះផ្ទាល់ខ្លួនរបស់គេវិញ ។ នៅក្នុងបន្ទប់គេទម្លាក់kritt តូចថ្នមៗលើគ្រែ ..

Kritt : នៅឯឃ្លាំងមានរឿងអីបានជាបងប្រញាប់ម្ល៉េះ? ..

Nicha : គឺថាមានកម្មករឈ្លោះគ្នារឿងប្រាក់ខែនឹងណា ហើយបង្កជាអំពើហឹង្សាទើបបងប្រញាប់ទៅដោះស្រាយ ខ្លាចមានបញ្ហាធំជាងនេះ.. ( អង្អែលក្បាលkritt )

Kritt : ចា៌ ..បងទៅងូតទឹកចេញទៅ ..ញើសពេញខ្លួនតែម្ដងហើយ..ឆាប់ទៅ! ..

Nicha : នេះហ៊ានដេញប្ដីផងឬ? ហ៊ានខ្ពើមប្ដីអូនផងមែនទេkritt? ( ញញឹម )

Kritt : មិនបានខ្ពើមទេស! ប៉ុន្តែមើលបងទៅខ្លួនឯងសុទ្ធតែញើសមកប៉ះគេ ..ទៅងូតទឹកទៅលឿនឡើង ..

Nicha : បងត្រូវការប្រពន្ធបងងូតអោយ ..មោះ! ដោះសម្លៀកបំពាក់អោយប្ដី ..ងូតទឹកអោយប្ដី ដុះខ្លួនអោយប្ដី ..ប្រពន្ធតូច ..

៊kritt : អ្នកណាប្រពន្ធលោកឯង! ..( គេញញឹមបែបចំអក ) ..

Kritt ក៏ទៅជួយដោះសម្លៀកបំពាក់អោយNicha ហើយពួកគេក៏ចូលទៅក្នុងបន្ទប់ទឹក ។ Kritt ដុះខ្នង ទ្រូង នឹងខ្លួនប្រាណរបស់អនាគតប្ដីដោយដៃតូចៗរបស់ខ្លួន ចំណែកឯnichaវិញបានសំណព្វបេះដូងខ្លួនមើលថែបែបនឹះញញឹមបិទមាត់មិនជិត អារម្មណ៍ហោះហើរចោលខ្លួនប្រាណទៅហើយ ..

រឿង : ព្រេងនិទានស្នេហ៍ ( តពីរឿង : ប្រពន្ធឥតខាន់ស្លា ) Where stories live. Discover now