ភាគទី1 : សុបិន្តស្នេហ៍ ✨🌷

173 12 0
                                        


( ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចជះពន្លឺភ្លឺពាសពេញអន្តរកាលជាមួយសម្លេងសត្វស្លាបយំខ្សៀវៗទុំលើចុងឈើ បញ្ចេញសម្លេងយ៉ាងក្រលួចគួរអោយពិរោះស្រទន់។ តាមមាត់បង្អួចបានបង្ហាញនៅរូបរាងកាយដេកនៅលើគ្រែតាមសម្លឹងមើលគឺដូចជាអស់កម្លាំងនឹងខ្សោយណាស់ រីឯក្បាលមានរុំរបួស។ នៅក្បែរបុរសដែរដេកសន្លប់នោះ មានបុរសក្មេងម្នាក់ទៀតបានអង្គុយជូតដៃនឹងជើងអោយបុរសដែលដេកនោះយ៉ាងប្រុងប្រយ័ត្ន។ បុរសដែលអង្គុយជូតខ្លួននោះមានឈ្មោះថា ( Eun ). ចំណែកឯបុរសដែលដេកសន្លប់នោះមានឈ្មោះថា ( Nichakoon  )

( នាវេលានោះបុរសដែលដេកសន្លប់នោះបានកម្រើកខ្លួនបន្តិចរួចហើយក៌បើកភ្នែកឡើងយឺតជាមួយនឹងភាពឈឺសព្វរាងកាយ...។ ) ..

Eun : លោកប្រុស!!!...លោកប្រុសភ្ញាក់ហើយ...San...San...លោកប្រុសដឹងខ្លួនហើយ..ឯងឆាប់យកទឹកមកអោយលោកប្រុសពិសា...( គេស្រែកទាំងអារម្មណ៏រំភើប... ) ..

San : លោកប្រុសដឹងខ្លួន...ល្អណាស់ ...នេះទឹក..លោកប្រុសងើបឡើងពិសាទឹកបន្តិចលោកប្រុស...! ...

Nicha..: ...ហឺម....អួយ...ឈឺក្បាលណាស់...យើងនៅឯណា....ឈឺណាស់... ( និយាយទាំងដៃស្ទាបក្បាល ) ..

Eun :  លោកប្រុសកុំទាន់សួរ ពិសារទឹកអោយបានស្រួលហើយសម្រាកសិនចាំនិយាយគ្នាតាមក្រោយណា .. ( គេបញ្ចុកទឹកទៅកាន់ nicha ) ..

( ក្រោយទទួលទានទឹកបានស្រួលខ្លួនហើយNicha បានអង្គុយពិតខ្លួនទៅក្រោយទាំងឈឺពេញខ្លួននឹងក្បាល ទាំងអារម្មណ៍វិលវល់ ។ )

Nicha : ពួកឯ..មានរឿងអី...ហើយយើងមិនទាន់ស្លាប់ទេឬ??? ...ក្រែងយើងស្លាប់ហើយមែនទេ..?? ..ម៉េចកត៌កមកនៅទីនេះវិញ???

San : លោកប្រុស...មាត់ចង្រៃ..មួយដៃបែកមាត់ឡូវ! ... នេះស្លាប់អី...លោកប្រុសគ្រាន់តែគ្រោះថ្នាក់ចរាចរណ៍បន្តិចទេ...ហើយប៉ះទង្គិចក្បាលខ្លាំងទើបសន្លប់3-4ថ្ងៃនេះ !

Nicha : ហាស៌!!???? និយាយស្អីគ្រោះថ្នាក់ចរាចរណ៍ស្អី??? ក្រែងយើងស្លាប់ហើយមែនទេ...យើងបានសម្លាប់ខ្លួន ...ហើយ ..ហើយ...ឯណា... Krit... kritt..នៅឯណា..??

( Eun and San មើលមុខគ្នាទាំងឆ្ងល់មិនយល់ថា nicha និយាយពីអី ...។ )

Eun : លោកប្រុស! ...បើសិនណាលោកប្រុសមិនចាំខ្ញុំថាមិនចម្លែកទេ ..ប៉ុន្តែលោកប្រុស សួរពីនរណាមិញនេះខ្ញុំមិនស្គាល់...មិនដឹងថា... kritt...ជានរណាទេ... លោកប្រុសចង់និយាយអី???

រឿង : ព្រេងនិទានស្នេហ៍ ( តពីរឿង : ប្រពន្ធឥតខាន់ស្លា ) Where stories live. Discover now