Kritt : សើចអី?...ទៅធ្វើអីNicha? ..
Nicha : ហ្ហឹម...បងហត់នឿយណាស់...តោះទៅគេង..( គេញញឹមហើយក៏ដើរគេចចេញ )
Kritt : Nicha បងនៅមិនទាន់ប្រាប់អូនទេ ..មកវិញភ្លាម...
Nicha : បងគេងហើយ ..( គេដាក់ក្បាលទៅលើពូករួចក៏ធ្វើជាគេងលក់ )
**ផ្លាច់!*** ( Kritt ទះថ្ពាល់Nicha ខ្លាំងបន្តិច )
Kritt : ឆាប់ងើបឡើងវិញភ្លាម! ..កុំមកចង់គេចមកនៅមិនទាន់ឆ្លើយនឹងអូននៅឡើយនោះទេ ...nicha ..
Nicha : នេះអូនធ្វើអីនឹង? ..ហេតុអ្វីក៏វាយបង? ..នេះអូនធំហើយនិយាយមិនស្ដាប់គ្នាបែបនឹង? ..បងប្រាប់ហើយថាបងងងុយ ..បងហត់នឿយពេញមួយថ្ងៃហើយ! ..ឆាប់គេងទៅ!!...( គេសម្ដែងធ្វើជាខឹងហើយស្រែកដាក់ Kritt ) ..
Kritt : ...ចាំបាច់ស្រែកដែរ? ...( ទម្លាក់ទឹកមុខហាក់ដូចជាអន់ចិត្ត ដែលទើបនឹងជួបរឿងរន្ធត់ហើយមកទទួលបានការលួងលោមតែបន្តិចរួចក៏ត្រូវមាត់យ៉ាងខ្លាំងទៅវិញ )
Nicha : តើយ៉ាងម៉េច? ..គ្រាន់តែបងស្រែកប៉ុននឹង? ..មើលចុះ! ..បងខំនាំដើរលេង..ទិញរបស់អោយអូនគ្រប់សព្វបែបយ៉ាង..អូននៅតែធ្វើចរិតកូនក្មេងដាក់បង នេះបងកំពុងគេងហេតុអ្វីមកទះបង? ..
Kritt : អូនគ្រាន់តែចង់លេងសើចទេតើ ...អូនមិនដឹងថាបង់ប្រកាន់អញ្ចឹងទេ ..សុំទោស ..( និយាយទាំងអោបមុខចុះ ) ..
Nicha : ហ្ហឺម! ..( ដង្ហើមធំ ) ..ឆាប់គេង! ..ហើយស្អែកនេះមិនបាច់ទៅណាទេ ..បងមិនទៅ ...កុំអោយតែសួរច្រើនពេក! ..( គេធ្វើកាយវិការម៉ួម៉ៅយកដៃញាំញីសក់ទាំងទឹកមុខខឹង ហើយដាក់ក្បាលដេកបែរខ្នងដាក់Kritt ) ..
Kritt : ..ចា...( ដោយសារតែត្រូវសម្លុតបែបនេះទឹកភ្នែកហូរមកលើថ្ពាល់ដូចជាទឹកភ្លៀង ហើយក៏ដាក់ខ្លួនទៅសម្ងំដេកទាំងលួចយំ ) ..
+Skip ...
លោកវាយោដោយសារតែកំហឹងឥតបានគិតច្រើនក៏ប្រញាប់ធ្វើដំណើរទៅផ្ទះលោកDan ដើម្បីទៅជះកំហឹងខ្លួននឹង បរិយាយមិនចេះចប់មិនចេះហើយនិយាយហើយនិយាយទៀត គេជ្រុលនិយាយសូម្បីតែរឿងក្នុងផ្ទះខ្លួនមានរឿងអ្វីក៏និយាយទៅទាំងអស់ទាំងដឹងហើយថាទោះបីជាលោកDan ជាប្អូនបង្កើតរបស់លោកKoon មែន ប៉ុន្តែលោកDanមិនដែលមានបំណងល្អចំពោះគ្រួសារKoonទេ តែងតែចង់រកវិធីទម្លាក់គ្រួសារkoonហើយ កាន់តំណែងប្រធានសមាគមន៍វិញ។ ..
YOU ARE READING
រឿង : ព្រេងនិទានស្នេហ៍ ( តពីរឿង : ប្រពន្ធឥតខាន់ស្លា )
Romanceតើវាជាការពិតឬយ៉ាងណា បើអារម្មណ៍ដែលបានឃើញនោះគឺដូចជាការពិត ទទួលបានអារម្មណ៍ឈឺ នឹងអារម្មណ៍សប្បាយដូចជាការពិតដែរកើតពិត ប៉ុន្តែវាប្រែជាខុសស្រឡះទៅវិញ។ តើស្នេហានេះចាប់ផ្តើមឡើងវិញបានដោយរបៀបណា? គេប្រមាថយើងឬប្រាប់យើងពីអនាគត??
