ភាគទី11 : សត្រូវ

32 5 0
                                        

Dan : ទេ! បងប្រុស..ខ្ញុំមិនបានកេងប្រវ័ញ្ចបងប្អូនយើងបែបនឹងទេ!

Nicha : ភស្តុតាងនៅនឹងមុខហើយ លោកម្ចាស់នៅហ៊ានប្រកែកទៀត! បើសិនជាលោកម្ចាស់មិនបានកេងប្រវ័ញ្ច តើប្រាក់ទាំងនេះវាទៅណា? ..

Dan : ខ្ញុំមិនដឹង ខ្ញុំរកសុីតាមធម្មតា..ឬឯងកំពុងមួលបង្កាច់យើង? ..អាNicha! ..( គាត់និយាយទាំងបម្រុងស្ទុះទៅរកNicha ) ..

Koon : ថយឪ្យឆ្ងាយ! ..អា Dan . .បើឯងហ៊ានតែប៉ះNichaមួយចុងក្រចក ..យើងមិនធានាសុវត្ថិភាពឯងទេ! ..ចេញឲ្យឆ្ងាយពីកូនយើង ..( គាត់ចង្អុលមុខលោកDan យ៉ាងមុឺងម៉ាត់ ) ..

Dan : ល្អ!!.... .( ទឹកមុខពោរពេញដោយគំនុំ ) ...

+Skip ...

បន្ទាប់ពីពេលវេលាដ៏ស្មុកស្មាញកន្លងផុតទៅលោកម្ចាស់ធំៗនៃត្រកូលរៀងៗខ្លួនបានចែកផ្លូវគ្នាទៅតាមវិមានខ្លួនវិញ។ ប៉ុន្តែក៏បានឲ្យដឹងថា កំហឹងក្នុងចិត្តលោកDanនៅតែគុំគួនជាមួយNicha ជាដើម ... ។

+ នៅក្រៅវិមាន ...

វាយោ : ..ហ្ហឹស! ..អាNicha កំពុងតែឲ្យលោកម្ចាស់Danក្ដៅក្រហាយ ..ឬ មួយវាកំពុងតែរៀបចំបើកសង្គ្រាមអ្វីមួយ? ..( គេនិយាយទៅកាន់ជំនួយការ ជំនិតរបស់គេ ) ..

"វាក៏ថាមិនត្រូវដែរចៅហ្វាយ លោកម្ចាស់Danថ្វីត្បិតតែជាអ្នកជំនួញធំប៉ុន្តែក៏ឋិតក្រោមការគ្រប់គ្រងរបស់លោកម្ចាស់Koon ..ច្បាស់ជាតែងតែមានគំនិតខូចមិនខាន ឬ ចង់ដណ្ដើមតំណែងជាបងធំ ក្នុងសមាគមន៍" ( ជំនួយការតប )

វាយោ : ..ឯងគិតលេងៗមើលៗ ... យើងកំពុងតែចង់ដឹងរឿងអាNichaនឹងមីក្មេងKrittនោះ! .. ហើយឥឡូវនេះអាNicha ក៏កំពុងតែមានទំនាស់នឹងលោកDan..ចុះបើយើងរកវិធីទៅចាក់ឆ្កៀលលោកDan ឪ្យជួយរកវិធីទម្លាក់Nichaបាន ..តើវាមិនល្អទេឬ?

"ប៉ុន្តែចៅហ្វាយ! ..យ៉ាងណាលោកម្ចាស់Dan ក៏មានបំណងចង់បំបាក់ត្រកូលKoonមករហូត ចុះបើសិនជាគាត់រកវិធីបំបាក់លោកNicha បាន ..ច្បាស់ជាមានបញ្ហាដល់ត្រកូលKoonទាំងមូល!.."

វាយោ : កុំបារម្ភ..យើងមិនឪ្យលោកពុកយើងលំបាកទេ ទោះគាត់មានចិត្តស្រលាញ់កូនលម្អៀងក៏ដោយ ..( គេនិយាយទាំងមុឺងម៉ាត់ហើយ ដើរទៅក្នុងឡានជាមួយជំនួយការរួចចេញឡានទៅបាត់ ) ..

រឿង : ព្រេងនិទានស្នេហ៍ ( តពីរឿង : ប្រពន្ធឥតខាន់ស្លា ) Where stories live. Discover now