Kritt: មុននឹងពួកបងនិយាយពីអី. ..? ..
Nicha : ? ..នេះពួកឯងនិយាយអី? ..
San : ទេៗ លោកប្រុស! ..មិនមាននិយាយអ្វីទេ គ្រាន់តែជជែកគ្នាតិចតួចនោះទេគ្មានអ្វីសំខាន់ទេ ..
Eun : មែនហើយៗពួកយើងនិយាយរឿងអ្នកបម្រើគ្នាឯងនឹងណាមិនមានអ្វីទេ ក៌មិនដឹងថាKritt នៅក្នុងបន្ទប់នេះតាំងពីពេលណា..
Kritt: ប៉ុន្តែ...ខ្ញុំលឺពួកបងនិយាយរឿង .........សុបិន្ត?;..សុបិន្ដអី? ..លឺនិយាយពីលោកប្រុស Nicha..ហើយមានខ្ញុំទៀត! ..តើវាជាអ្វី? .. 🤔
Nicha ងាកសម្លឹងមុខKritt ទាំងភ្ញាក់ផ្អើលនឹងភ័យតិចៗ ....
Eun : គឺពួកយើងនិយាយលេងៗ ..គ្មានអ្វីទេkritt ...អេ ...លាសិនហើយ ..
Nicha : អឹរ! ..ឈប់ៗៗ ...( គេប្រេងឃាត់ប៉ុន្តែអ្នកទាំង2នោះរត់ចេញបាត់ហើយ )
Kritt: ..Nicha!! ..មានរឿងអី? បងដូចជាលាក់លៀមអីនឹងអូន? ..ហើយរឿងដែរពួកគេនិយាយវាជាអ្វី? ...
Nicha : រឿង?! ..រឿងអី? ..បងមិនដឹងទេ.. បងមិនទាន់ដឹងថាពួកគេនិយាយពីអីផងមុននឹង ..
Kritt: អូនលឺពួកគេនិយាយរឿងសុបិន្ត ..ហើយនិយាយពីបងនឹងអូនក្នុងរឿងសុបិន្តនោះ! ..បងដឹងថាវាជាអីទេ? ..
Nicha : រឿងសុបិន្ត..បងធ្វើ..បងធ្វើនឹងម៉េចដឹងបើពួកវសជសអ្នកសុបិន្តនឹង ហើយបងមិនដែលលឺពួកវានិយាយអីទេ ពីរឿងនោះ ..យ៉ាងណាអូនកុំខ្វល់ខ្វាយ!..
Kritt: បើបងមិនដឹង..ហេតុអ្វីក៌ភ័យម៉្លេះ ..គ្រាន់តែនិយាយធម្មតាទៅ តើវាមានរឿងអីនៅពីក្រោយនោះ? ..
Nicha : គឺ ...បាទ! ..បងដឹង! ..ប៉ុន្តែបងសុំមិនទាន់ប្រាប់អូនពេលនេះទេ រឿងនោះវាសំខាន់ដែរ វាជារឿងមួយដែលបណ្ដាលឪ្យបងស្រលាញ់អូន អាណិតអូន នឹងអារម្មណ៍គ្រប់យ៉ាងទៅកាន់អូន ..បងនឹងប្រាប់អូនថ្ងៃមួយប៉ុន្តែ បងសូមអង្វរកុំបារម្ភច្រើនអីណា បងមិនប្រាប់មិនមែនមានន័យថាមិនស្រលាញ់អូនទេ បងចង់មានពេលល្អមួយអាចរៀបចំគ្រប់យ៉ាងប្រាប់គ្រប់យ៉ាងដល់អូន មិនមែនត្រឹមតែប្រាប់នៅពេលដែរ ស្ថានភាពតក់ក្រហល់បែបនេះទេ! ..
Kritt: បើដូច្នោះ..អូនមិនថាអ្វីទេ ..ប៉ុន្តែសង្ឃឹមថាអូននឹងបានដឹងឪ្យបានឆាប់ណា ..បងកំពុងតែធ្វើអោយអូនដេកមិនលក់ ..
YOU ARE READING
រឿង : ព្រេងនិទានស្នេហ៍ ( តពីរឿង : ប្រពន្ធឥតខាន់ស្លា )
Romanceតើវាជាការពិតឬយ៉ាងណា បើអារម្មណ៍ដែលបានឃើញនោះគឺដូចជាការពិត ទទួលបានអារម្មណ៍ឈឺ នឹងអារម្មណ៍សប្បាយដូចជាការពិតដែរកើតពិត ប៉ុន្តែវាប្រែជាខុសស្រឡះទៅវិញ។ តើស្នេហានេះចាប់ផ្តើមឡើងវិញបានដោយរបៀបណា? គេប្រមាថយើងឬប្រាប់យើងពីអនាគត??
