ភាគទី2 : និស្ស័យ

68 6 0
                                        

Kritt : លោកឯងមិនលឺខ្ញុំអោយដោះស្បែកជើងចេញទេឬ??

Nicha : kritt... kritt...ទីបំផុត...ពិតជាមានមែន...តើនេះជាសុបិន្តយើងម្ដងទៀត..ឬជាការពិត ...  ( គេសម្លឹងKritt ទាំងស្រឡាំងកាំង )

Kritt : នេះលោកឯងយ៉ាងម៉េចនឹង?? មិនលឺខ្ញុំខំព្រូសទេអី??? ថាអោយដោះស្បែកជើង... .. ( គេលូកដៃទៅមួលត្រចៀកnicha )

Nicha : អួយៗ..ឈប់ៗ ...ខ្ញុំលឺៗ...លឺហើយ ...សូមទោស...ភ្លេចមើលនឹងណា ... ( គេក៌ដោះស្បែកជើងចេញដាក់ទៅម្ខាង )

Kritt :  លោកឯងមកពីណាមានការអី?? ចូលផ្ទះគេមិនបន្លឺសម្លេងអីមួយមា៉ត់ ..

Nicha : បាទ! ខ្ញុំជាម្ចាស់វិមាននេះ ឯណាលោកពុកខ្ញុំ?? ..

Kritt :  អរ!!! កូនប្រុសលោកម្ចាស់Koon ទេឬ?? ចឹងតើ... ខឹងលោកប្រុសអញ្ជើញ..!! ( គេក៌ជៀសផ្លូវហើយអោនលំទោនដាក់ Nicha )

Nicha : បាទអរគុណ! ..ប៉ុន្តែខ្ញុំសូមនិយាយជាមួយបន្តិចបានទេ គឺជាមួយឯង! ..

Kritt : ថាម៉េច?? និយាយជាមួយខ្ញុំ?? បាន! លោកប្រុសមានរឿងអី? មានអ្វីជាមួយខ្ញុំដែរ ? ( គេតបទាំងភាពមិនយល់ )

Nicha : តើ...ឈ្មោះអីដែរ?? ហើយមកធ្វើអីនៅវិមាននេះ?? ហើយនាង ... ធ្លាប់ស្គាល់ខ្ញុំទេ ឬ ក៌..ខ្ញុំមានអារម្មណ៍ថាយើងធ្លាប់ជួបគ្នា...

Kritt : ..ខ្ញុំ...ខ្ញុំឈ្មោះ Krittanun..លោកប្រុសហៅខ្ញុំ Kritt ក៌បាន..ប៉ុន្តែ..មុននេះលោកប្រុសទើបនឹងហៅឈ្មោះខ្ញុំទេតើ!!

Nicha : អរមែនហើយ! ..កត៌កដោយសារខ្ញុំមានអារម្មណ៍ដូចជាធ្លាប់ជួបនឹងស្គាល់.. តើនាងមកទីនេះធ្វើអ្វីដែរ??

Kritt : លោកប្រុសឃើញខ្ញុំជូតឥដ្ឋប៉ុននឹងហើយគួរតែដឹងថាខ្ញុំមករកអីហើយ.. 🥴

Nicha :  បាទខ្ញុំដឹង ..ប៉ុន្តែ..មកដោយរបៀបណា?

Kritt : គឺ..ឪលោកប្រុសឯងនឹងអូសក្បាលខ្ញុំមក គ្រាន់តែជំពាក់លុយតិចតួចសោះអូសក្បាលគេមកបម្រើដែរ ចំជាគ្មានបេះដូងមែន លោកចង់ខឹងក៌ខឹងទៅ ខ្ញុំនិយាយតែការពិតទេ ឪលោកឯងនេះណា គួរអោយខ្នាញ់ ...! .. ( គេនិយាយទាំងដៃមួលនឹងអាវខ្លួនឯងហាក់បីដូចជាខ្នាញ់នឹងលោកKoonខ្លាំង )

Nicha : បាទ ... ខ្ញុំដឹងពីចរិតគាត់ គាត់ឆេវឆាវតែប៉ុណ្ណឹងឯង ប៉ុន្តែគាត់ចិត្តល្អទេ ... ( គេនិយាយទាំងទប់សំណើចព្រោះគេកំពុងតែសប្បាយចិត្តដែលបានជួប Kritt ដ៌ឆ្នាស់របស់គេនៅឯជីវិតពិត )

រឿង : ព្រេងនិទានស្នេហ៍ ( តពីរឿង : ប្រពន្ធឥតខាន់ស្លា ) Where stories live. Discover now