គុំនំចិត្តអន្ទាក់បេះដូង
ភាគ ១៧
«យ៉ូ!!យ៉ូ!!» រាងមាំវិញគ្រាន់តែភ្ញាក់ពីគេងវិញភ្លាមគឺថាអ្វីដែលគេតាមរកគឺជារាងស្តើងព្រោះតែគេខ្លាចថានាងក្រមុំនឹងរត់គេចពីគេ។ ប៉ុន្តែអ្វីដែលគេខ្លាចនោះគឺកើតឡើងពិតមែន។
«យ៉ូ!!អ៎ត្រូវហើយនៅផ្ទះបាយ» គេក៏ស្រាប់តែនឹកឃើញថាកាលពីម្សិលមិញនាងក្រមុំបានទៅធ្វើម្ហូបអោយគេញ៉ាំនៅផ្ទះបាយ គេក៏ប្រញាប់រត់ចុះទៅក្រោមយ៉ាងលឿនដើម្បីទៅរកនាង។
«...» តែអ្វីដែលគេឃើញនោះគឺគ្មានវត្តមាននាងឡើយធ្វើអោយគេប្រញាប់រត់ទៅរកនាងក្រមុំនៅកន្លែងផ្សេងទៀត។
«យ៉ូ» គេក៏បានស្រែកហៅឈ្មោះគេមួយទំហឹងធ្វើអោយកន្រ្តាក់ខ្លួនភ្ញាក់ព្រឺត ។
«ហឺយ!! នេះខ្ញុំយល់សប្តិទេ?» រាងមាំក៏ប្រញាប់សម្លឹងរកមើលមនុស្សស្រីដែលកំពុងតែសម្ងំគេងនៅក្នុងរង្វង់ដៃរបស់គេទាំងគ្មានសម្លៀកបំពាក់មានត្រឹមមួយបិតបាំងរាងកាយមួយនេះ។
«នេះហ្វាយកើតអី?» ដោយសារតែសម្លេងរបស់គេក៏ធ្វើអោយនាងក្រមុំត្រូវភ្ញាក់មកជាមួយគេដែរ។
«អ៎.....អត់មានអីទេគ្រាន់តែយល់សបិ្តមិនល្អ»
«យល់សប្តិបែបណា?»
«គឺក្រោកឡើងមិនឃើញយ៉ូ» លឺបែបនេះហើយក៏ធ្វើអោយនាងក្រមុំញញឹមរួចហើយក៏បានងើយទៅថើបថ្ពាល់របស់គេមួយខ្សឺតធ្វើអោយគេញញឹមដាក់នាងក្រមុំ។
«អ្ហឹក»ពេលនោះគេក៏បានរុញរាងស្តើងទៅលើពូកដោយមានរូបគេកំពុងតែសង្រ្គប់លើរាងកាយរបស់រាងស្តើង។
«នេះគិតចង់ធ្វើអី?» រាងស្តើងសួរគេទាំងមុខក្រហមព្រោះតែកែវភ្នែកដ៏មុតស្រួចរបស់គេកំពុងតែសម្លឹងមើលមុខរបស់នាងមិនឈប់។
«ក៏....អឺ.....បន្តរឿងយប់មិញនោះអី?»
«ឆ្កួត!! នេះក្រែងត្រូវទៅធ្វើការមិនអញ្ចឹង»
«ពេលថ្ងៃបានខ្ញុំទៅអូសហ្វីស» រាងមាំនិយាយទាំងអោនចុះទៅរកបបុរមាត់រាងស្តើងតែនាងរហ័សទប់គេជាប់។
«អត់ទេ!!!»
«នេះយប់មិញយ៉ូ....មិនបានកំដរខ្ញុំដល់ចប់សង្រ្គាមទេណាមកទុកខ្ញុំចោលពាក់កណ្តាលទីបែបនេះមិនបានទេ ដូច្នេះព្រឹកនេះខ្ញុំត្រូវតែទាមទារវាមកវិញដើម្បីអោយស្មើរភាពគ្នា»
«នែ!!!ខ្ញុំមិនមែនដូចជានាងទេណាដែលមានកម្លាំងមិនចេះហត់នោះ នេះមនុស្សឬក៏ដំរីហ៎ាទើបមិនចេះហត់បែបនេះ?»
«គេហៅថាមនុស្សពូកែនោះអី....អ៊ុប» ពេលនោះគេក៏បានទាញដៃរបស់នាងចេញរួចហើយក៏ប្រើបបូរមាត់របស់ខ្លួនទៅគ្រប់គ្រងជំនួសការនិយាយវិញរហូតដល់នាងក្រមុំអស់ការប្រកែកហើយក៏ព្រមបន្តជាមួយគេទាំងព្រលឹមតែម្តង។ ពេលវេលាចេះតែកន្លងផុតទៅជាច្រើនថ្ងៃធ្វើអោយរាងមាំចាប់ផ្តើមមានអារម្មណ៍ល្អលើនាងក្រមុំពិតមែនរហូតដល់ជឿជាក់ថាគ្រប់យ៉ាងកំពុងតែល្អប្រសើរដោយគ្មានការសងសឹកគ្នាឡើយ ហើយគេក៏ជឿជាក់ថានាងក្រមុំក៏មានចិត្តលើគេដូចគ្នា។ ថ្ងៃនេះវិញក៏ដូចគ្នាមកដល់ផ្ទះវិញភ្លាមគឺថាមានការរៀបចំអាហារចាំគេជាស្រេចដោយមានការរៀបចំដាក់លើតុមានទាំងស្រាក្រហមនិងភ្លើងទៀនអុជបំភ្លឺទៀតផង។
«ថ្ងៃនេះថ្ងៃពិសេសមែនទេ? បានជារៀបចំអាហារក្រោមពន្លឺភ្លើងទៀនបែបនេះ?» រាងមាំក៏សួរទៅកាន់មនុស្សស្រីដែលរងចាំគេមកទទួលទានអាហារជាមួយនាង។
«មិនមានអ្វីពិសេសទេគ្រាន់តែចង់ញ៉ាំអាហារពេលល្ងាចជាមួយគ្នា» រាងស្តើងនិយាយរួចហើយក៏បានដើរទៅដោះអាវក្រៅរបស់គេ
«ជុប» រាងមាំក៏បានថើបថ្ងាស់របស់នាងរួចហើយក៏បន្តថើបថ្ពាល់របស់នាងមួយខ្សឺតយ៉ាងយូរ ហើយក៏បានព្យាយាមបន្តទៅរកបបូរមាត់នាងទៀតតែនាងក្រមុំរហ័សគេចេញរួចហើយក៏ដើរទៅអង្គុយនៅកៅអីបាត់ទៅ ទុកអោយគេឈរញញឹមទាំងមិនអស់ចិត្ត។ អ្នកទាំងពីរក៏បានញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងផ្អែមល្ហែម។
«អ្ហឹក....អុប» ក្រោយពីអាហារពេលល្ងាចបានបញ្ចប់សង្រ្គាមដ៏ក្តៅគគុកក៏កើតឡើងម្តងទៀតរាងមាំអោបថើបនាងក្រមុំដោយមិនទុកឱកាសអោយនាងបានដកដង្ហើមឡើយ មិនយូរប៉ុន្មានរាងកាយរបស់អ្នកទាំងពីរក៏បានចូលទៅដល់ក្នុងបន្ទប់រាងស្តើងក៏បានរុញគេទៅលើគ្រែ។
«ទុកអោយថ្ងៃនេះខ្ញុំជាអ្នកធ្វើវាម្តងណា» រាងស្តើងក៏បានឡើងសង្រ្គប់ពីលើជាមួយនឹងទឹកមុខដ៏ស៊ិចស៊ីធ្វើអោយគេញញឹមជាប់។
«ជុប» រាងស្តើងក៏បានអោនចុះទៅថើបបបូរមាត់របស់គេរួចហើយក៏បានបន្តទៅថើបកញ្ចឹងករបស់គេយ៉ាងចំណែកគេវិញបានត្រឹមតែបិតភ្នែកជាមួយនឹងការផ្តល់ក្តីសុខអោយគេដោយនាងផ្ទាល់។
«អ្ហឹក» មិនបានប៉ុន្មានផងរាងមាំក៏បានបិតភ្នែកគេងលក់បាត់ទៅហើយ ធ្វើអោយអ្នកដែលកំពុងតែថើបកញ្ចឹងករបស់គេក៏បានក្រោកចេញពីរាងកាយរបស់គេជាមួយនឹងស្នាមញញឹមដ៏ត្រជាក់។
«អ្ហឹស......គេងលក់តាមសម្រួលណាហ្វាយម៉ាលីសន» រាងស្តើងក៏សម្លឹងមើលគេដែលកំពុងតែគេងលក់គ្មានដឹងខ្យល់អ្វីឡើយ។
«ខ្ញុំគ្មានថ្ងៃលើកលែងទោសអោយនាងឡើយហ្វាយ ហើយខ្ញុំនឹងសងសឹកអោយនាងរស់នៅគ្មានខ្ញុំដោយពិបាក» និយាយតែប៉ុណ្ណឹងរាងស្តើងបានដើរចេញពីបន្ទប់។ ពេលវេលាថ្ងៃថ្មីមកដល់ភ្លាមរាងមាំក៏បានក្រោកឡើងជាមួយនឹងស្នាមញញឹមព្រោះគិតថាពេលក្រោកឡើងនឹងឃើញវត្តមានមនុស្សស្រីម្នាក់នៅផ្ទះបាយកំពុងតែឈរធ្វើអាហារពេលព្រឹកចាំគេមិនខាន។ ក្រោយពីរៀបចំខ្លួនរួចរាល់ហើយគេក៏ដើរចុះទៅក្រោយជាមួយនឹងស្នាមញញឹមប្រៀបដូចជាមានក្តីសុខខ្លាំងណាស់។
«ហេឡូ...យ៉ូ» គេក៏បាននិយាយហេឡូទៅកាន់នាងសើច តែពេលក្រឡែកទៅផ្ទះបានស្រាប់តែឃើញថាគ្មានវត្តមាននាងឡើយធ្វើអោយគេចាប់ផ្តើមខ្លាចថានាងនឹងបាត់បង់នាង គេក៏ប្រញាប់រត់ចេញទៅខាងក្រៅរកនាង រួចហើយក៏ទៅមើលក្នុងបន្ទប់វិញក៏នៅតែមិនឃើញនាងដដែល គេក៏ប្រញាប់រត់ទៅសួរអ្នកបម្រើនៅក្នុងផ្ទះតែម្នាក់ៗបែរជាប្រាប់ថាមិនឃើញនាងតាំងពីព្រឹកម្លេះ។
«យ៉ូ....នេះនាងទៅណា?» រាងមាំនិយាយទាំងទឹកមុខស្រពោនដើរឡើងទៅក្នុងបន្ទប់របស់ខ្លួនវិញ។
«នេះនាងដាច់ចិត្តទៅចោលខ្ញុំពិតមែនទេ?»
«ហេតុអ្វីក៏មនុស្សដែលខ្ញុំដាក់ចិត្តស្រឡាញ់សុទ្ធតែត្រូវចាកចេញពីខ្ញុំបែបនេះ» រាងមាំក៏បានអង្គុយចុះផ្អែមខ្នងនឹងគ្រែទាំងទឹកភ្នែក
«នេះចុងក្រោយគង់តែចាកចេញចាំបាច់ធ្វើអោយខ្ញុំមានអារម្មណ៍ល្អលើនាងធ្វើអី...» រាងមាំនិយាយបណ្តើរក៏លើកដៃជូតទឹកភ្នែកខ្លួនឯងបណ្តើរ។
«នេះឬជាការសងសឹករបស់នាងដែលធ្វើមកលើខ្ញុំវិញ នាងប្រៀបដូចជាសម្លាប់ខ្ញុំទាំងរស់អញ្ចឹង....ហឹក...ហឹក...នាងចេញចេញដោយបន្សល់ទុកនូវក្តីស្រឡាញ់មួយនេះ»
«នាងមានដឹងទេថាហេតុអ្វីបានជាខ្ញុំមិនបានមើលនូវអ្វីដែលនាងអោយមកខ្ញុំព្រោះខ្ញុំចាប់ផ្តើមជឿជាក់លើនាងពេលដែលគ្រប់ពេលនាងព្យាយាមរកការពិតនាងតែងតែមានគ្រោះថ្នាក់ម្លេះទើបខ្ញុំសម្រេចចិត្តជ្រើសរើសការការពារនាងជំនួសនូវអ្វីដែលខ្ញុំធ្លាប់ធ្វើដាក់នាង ហើយអ្វីដែលខ្ញុំមិនហ៊ានមើលវាព្រោះខ្ញុំខ្លាចថាអ្នកដែលធ្វើគឺជាមនុស្សដែលខ្ញុំស្រឡាញ់បំផុត» រាងមាំបានក៏ត្រឹមតែសោកស្តាយនូវអ្វីដែលគេធ្លាប់ធ្វើដាក់នាង ប៉ុន្តែនាងក៏មិនបានខឹងនឹងនាងដែរវាសមហើយដែលនាងធ្វើបែបនេះដាក់គេ។ ពេលនោះគេក៏ស្រាប់តែក្រឡែកឃើញប្រអប់នៅក្រោមតុគេក៏បានទាញមកមើលអ្វីដែលគេឃើញមុនគេនោះគឺជារូបថតរបស់យ៉ាដាជាមួយនឹងមនុស្សស្រីម្នាក់ដែលគេស្គាល់យ៉ាងច្បាស់ តែវាមិនចម្លែកទេព្រោះរូបមួយសន្លឹកនេះគេធ្លាប់បានឃើញពេលដែលចូលទៅបន្ទប់យ៉ាងដាលពីថ្ងៃមុនម្នាក់នោះគឺជាយ៉ារ៉ាដែលជាប្អូនប្រុសរបស់គេ។ ពេលនោះគេក៏បានបើកទូរស័ព្ទមួយដែលជាទូរស័ព្ទរបស់យ៉ាដា យ៉ូបានរកឃើញនៅក្នុងបន្ទប់របស់នាងដូចគ្នា។ អ្វីដែលគេចូលទៅមើលមុនគេគឺជាឆាតរវាងប្អូនប្រុសនិងនាង
«យ៉ារ៉ាពេលនេះអូនមានកូន»
«មានកូន!! នេះបងថាអូនយកកូនចេញទៅ»
«ហេតុអ្វី នេះបងមិនចង់ទទួលខុសត្រូវមែនទេ?»
«មិនមែនទេ? គឺ...អឺ.....អូនក៏ថាអូនជាសង្សារបស់បងស្រីបងណា»
«ដូចអូនធ្លាប់ប្រាប់បងហើយថាអូនឈប់ស្រឡាញ់បងស្រីរបស់បងឡើយ គឺចាប់តាំងពីថ្ងៃអូនជួបគឺអូនស្រឡាញ់បងបាត់ទៅហើយ»
«តែ!!»
«បងមិនបានស្រឡាញ់អូនទេមែនទេ? គ្រប់ពេលបងគ្រាន់តែយកអូនកំដរអារម្មណ៍មែនទេ?»
«អឺ...មិនមែនទេបងគ្រាន់តែខ្លាចថាបើបងស្រីដឹងគាត់នឹងខូចចិត្តមិនខាន»
«តែយ៉ាងណាហ្វាយក៏ត្រូវតែទទួលយកការពិតថាអូនឈប់ស្រឡាញ់គាត់ហើយ» អានបណ្តើររាងមាំក៏បានត្រឹមតែស្រក់ទឹកភ្នែកអាណិតខ្លួនឯងដែលជឿជាក់មករហូតថានាងស្រឡាញ់គេ
YOU ARE READING
គំនុំចិត្តអន្ទាក់បេះ
Romanceនាងត្រូវតែប៉ះប៉ូវគ្រប់បែបយ៉ាង ខ្ញុំឈឺចាប់ខ្ញុំនឹងធ្វើអោយនាងរស់នៅទាំងវេទនា
