គំនុំចិត្តអន្ទាក់បេះដូង
ភាគ៨
«រ៉ឺង!!! រ៉ឺង!!» សំឡេងទូរស័ព្ទរបស់រាងមាំក៏បានរោទិ៍ឡើយរាងមាំបានបែរមើលទូរស័ព្ទបន្តិចក៏បានបន្តដំណើរទៅមុខទៀតដោយបើកឡានកាន់តែលឿនជាងមុន។
«នេះ...គិតនាំយ៉ូទៅណា?» យ៉ារ៉ាវិញក៏ប្រឹងបើកឡានទៅមុខដើម្បីអោយឃាន់បងស្រីរបស់ខ្លួន។
«ងឺត» សំឡេងចាប់ហ្រ្វាំងរបស់រថយន្តក៏បានបន្លឺឡើងព្រោះតែរថយន្តរបស់គេបានធ្វើដំណើរមកដល់មុខមន្ទីរពេទ្យ។
«ពិតជារំខានគេមែន» រាងមាំក៏បានចុះពីលើឡានហើយក៏រអ៊ូតិចៗចុងក្រោយក៏បានលើកគ្រារាងស្តើងចេញទៅ។ ចំណែកក្រុមគ្រូពេទ្យវិញក្រោយពីឃើញក៏ប្រញាប់រត់មកជួយគេដោយមានរទេះរុញដើម្បីរុញរាងស្តើងចូលទៅក្នុងបន្ទប់។
«បងហ្វាយ» គ្រាន់តែមកដល់ភ្លាមយ៉ារ៉ាក៏ប្រញាប់ស្ទុះទៅសួរបងស្រីខ្លួនភ្លាម។
«ហ៊ឹម»
«យ៉ូយ៉ាងម៉េចហើយ?»
«កំពុងតែនៅជាមួយគ្រូពេទ្យហើយ»
«នេះបងអោយយ៉ូធ្វើអីខ្លះ?» គ្រាន់តែលឺសំនួរមួយនេះភ្លាមធ្វើអោយរាងមាំនៅស្ងៀមបន្តិច។
«គ្មានអីទេ បងមិនបានធ្វើអីទេ?»
«បើមិនបានធ្វើអីម៉េចក៏នាងធ្លាក់ខ្លួនឈឺ ហើយស្គមជាងមុនទៀត»
«នេះមកសួរបង ឯងនិងនាងជាអ្វីទើបបានមកសួរនាំបងបែបនេះ?» កាលដែលបងស្រីសួរបែបនេះគេហាក់នៅស្ងៀមបន្តិចមិនព្រមឆ្លើយឡើយ ។
«ចុះឯងវិញនេះត្រូវស្នេហ៍គេមែនទេបានជាមកខ្វាយខ្វល់ពីគេម្លេះ»
«ក៏ព្រោះតែខ្ញុំ....» និយាយដល់ត្រឹមនេះគេក៏បិតមាត់វិញយ៉ាងលឿន
«ព្រោះអ្វី?»
«គឺយ៉ូជាសង្សាចាស់របស់ខ្ញុំ»
«ហា៎» គ្រាន់តែលឺបែបនេះភ្លាមធ្វើអោយបងស្រីរបស់គេមើលមុខរបស់គេគាំងមួយកន្លែងដូចជាមានអ្វីចុចបញ្ជាគេមិនអោយកំរើកអញ្ចឹង
«សង្សាចាស់»
«បាទ»
«បើចប់គ្នាហើយចាំបាច់មកខ្វល់ខ្វាយធ្វើអី?»
«ក៏ព្រោះតែ...»
«អ្វី?...ហឺយ»រាងមាំក៏បានដកដង្ហើមធំ
«ឯងមានដឹងទេថានាងគឺជាមនុស្សតែម្នាក់ដែលធ្វើអោយយ៉ាដាស្លាប់ណា?»
«ខ្ញុំថាវាអាចនឹងមានរឿងយល់ច្រឡំមិនខាន»
«យល់ច្រឡំយ៉ាងម៉េច បើឡានដែលបុកឡានរបស់យ៉ាដាគឺជាឡានរបស់នាង»
«ពេលខ្លះនាងមិនមែនជាអ្នកបើកក៏ថាបាន»
«ហេតុអ្វីក៏ឯងដឹងច្បាស់ម្លេះ»
«អឺ....គឺ...ខ្ញ.....»ដល់ត្រឹមនេះគេក៏ប្រញាប់គេចក្រសែភ្នែកពីបងស្រីរបស់គេយ៉ាងលឿនមើលទៅដូចជានិយាយប្រយោគមួយនេះមិនចេញសោះដូចមានអ្វីមករាំងមិនអោយគេនិយាយចេញឡើយ។
ខ្ញុំចេះតែស្មានទេណាមួយរឿងក្តីនោះក៏ចប់ហើយមិនអញ្ចឹងដែលបញ្ជាក់ថាយ៉ូមិនមែនជាអ្នកបើកបរ»ពេលលឺបែបនេះភ្លាមបងស្រីរបស់គេក្តាប់ដៃយ៉ាងណែន។
«ល្ខោនគេសម្តែងអោយមើលឯងជឿគេដែរ បើមិនជឿដាច់ខាត»
«ធាវីក៏បានប្រាប់រួចហើយថាយ៉ូមិនបានអង្គុយកន្លែងបើកឡើយ ហើយនាងក៏សន្លប់ អ្នកដែលបើករត់បាត់ក៏មិនដឹង»
«ឯងគិតថាបងជឿលើរឿងប្រឌិតមួយនេះហ៎ ច្បាប់អាចនឹងធ្វើអ្វីនាងមិនបានទុកអោយបងជាអ្នកធ្វើ»
«តែ»
«បងថាឯងដូចជាដឹងរឿងនេះច្រើនម្លេះ»
«គឺ...អឺ......»
«ក្រាក» គ្រាន់តែគ្រូពេទ្យបើកឡានមកភ្លាមពីរនាក់បងប្អូនក៏ប្រញាប់បែរទៅរកគ្រូវិញយ៉ាងលឿន។
«អូនយ៉ូយ៉ាងម៉េចហើយ?» យ៉ារ៉ាក៏ប្រញាប់ទៅសួរកាន់គ្រូពេទ្យទាំងទឹកមុខបារម្ភ។
«អ្នកជំងឺគឺខ្សោយខ្លាំងណាស់នេះនាងទៅធ្វើអ្វីមក?» ពេលគ្រូពេទ្យសួរបែបនេះធ្វើហ្វាយយកដៃស្ទាបមុខរបស់ខ្លួនទាំងគេចមុខចេញ។
«អ្ហឺ...មិនអីទេណាពេលនេះអ្នកជម្ងឺផុតគ្រោះថ្នាក់ហើយប៉ុន្តែនាងត្រូវការសម្រាកអោយបានច្រើនព្រោះថានាងខ្សោយខ្លាំងណាស់»
«បាទ» យ៉ារ៉ាតបយ៉ាងលឿនព្រមទាំងដើរទៅទៅបន្ទប់ហើយក៏បានអង្គុយចុះក្បែរនាងក្រមុំទាំងទាញដៃនាងមកក្រសោបជាប់។
«លែងអីហើយណា»
«យ៉ារ៉ា ត្រឡប់ទៅវិញទៅទុកអោយបងនៅមើលនាង» គ្រាន់តែលឺពាក្យនេះភ្លាមធ្វើអោយគេសម្លឹងមើលមុខបងស្រីរបស់ខ្លួនតើគួរទុកចិត្តឬអត់។
«នេះបងច្បាស់ទេដែលថានឹងមើលថែយ៉ូកុ»
«ហើយវាយ៉ាងម៉េច? ពេលនេះនាងជាមនុស្សរបស់បងហើយចេញទៅ»
«មនុស្សរបស់បង?»
«បាន...ឆាប់ទៅក្រែងការងារនៅក្រុមហ៊ុនច្រើនមិនអញ្ចឹងបើថាមិនធ្វើទេក្រុមហ៊ុននោះបងនឹងដកឈ្មោះឯងចេញហើយ»
«ស្អី...បន្តិចក៏គម្រាម»
«ទៅឬមិនទៅ»
«អឺ.....អឺ....ទៅក៏បាន» អ្នកកម្លោះក៏បានដើរចេញទៅទាំងមិនចង់ ទុកអោយរាងមាំនៅឈរមើលអ្នកជម្ងឺដែលកំពុងតែគេងលក់នៅលើគ្រែទាំងដៃមានបន្តោងសេរ៉ូបជាប់។
«គិតថាបែបនេះធ្វើអោយខ្ញុំអាណិតនាងឬយ៉ូកុគ្មានផ្លូវឡើយនាងគ្មានថ្ងៃទទួលបានក្តីអាណិតពីខ្ញុំឡើយ» កែវភ្នែកស្មើរធេញបានសម្លឹងមើលនាងទាំងដៃក្តាប់យ៉ាងណែន។
YOU ARE READING
គំនុំចិត្តអន្ទាក់បេះ
Romanceនាងត្រូវតែប៉ះប៉ូវគ្រប់បែបយ៉ាង ខ្ញុំឈឺចាប់ខ្ញុំនឹងធ្វើអោយនាងរស់នៅទាំងវេទនា
