គំនុំចិត្តអន្ទាក់បេះដូង
ភាគ៦
«បងហ្វាយ!» កម្លោះម្នាក់អាយុប្រមាណ២៥ឆ្នាំបានដើរចូលមកក្នុងផ្ទះរបស់បងស្រីព្រមទាំងហៅឈ្មោះរបស់បងស្រី។
«បងហ្វាយ»
«មានការអីហា៎!!
«ក៏មករកបងនឹងហើយ!!នេះមកសម្ងំផ្ទះមួយនេះទេ?» កម្លោះតូចនិយាយទាំងដើរទៅរកបងស្រីរបស់ខ្លួន។
«ហើយយ៉ាងម៉េច? នេះនឹកបងហ៎?» រាងមាំក៏បានសួរទៅកាន់ប្អូនរបស់ខ្លួនទាំងស្ទាបក្បាលរបស់គេទាំងក្នាញ់នឹងប្អូនប្រុសរបស់ខ្លួន។
«ក៏នឹកនឹងហើយ!!តែថាបងមកផ្ទះមួយនេះធ្វើអីបងលែងមកទីនេះមកយូរហើយ»
«អ៎...គ្មានអីទេក៏ចង់មកគេងនៅទីនេះកុំអោយថាទុកផ្ទះចោល....តែឯងវិញទៅនេះនឹកបងយ៉ាងម៉េចបើរាល់ថ្ងៃឃើញឯងដើរហើរសប្បាយរហូត ។
«ហឺយ......នេះប្អូននឹកហើយនៅមកថាអោយប្អូនទៀត»
«បើមែន!! នេះមិនមែនមកសុំលុយចាយទេ?»
«ហិស....ហិស....នេះបងអាចធ្វើជាគ្រូទាយល្អទេ?» អ្នកកម្លោះក៏បានសួរទៅបងស្រីរបស់ខ្លួន។
«នែ!បងថាឯងគួរតែទៅមើលការខុសត្រូវនៅក្រុមហ៊ុនខ្លះទេនេះមិនគិតធ្វើការងារអីទេហ៎ អាយុ២៥ហើយណាមិនមែនជាក្មេងដូចមុនដែលសុំលុយចាយទេ»
«អួយ......នេះមកសុំលុយមិនមែនអោយបងមកប្រដៅទេណា»
«បងនិយាយមែនណា ចាប់ពីពេលនេះទៅបើឯងទៅធ្វើការនៅក្រុមហ៊ុនទេបងមិនអោយលុយទេហើយអាខោនធនាគាររបស់ឯងក៏បងអោយគេបិតដែរ»
«បងហ្វាយ»
«បងនិយាយមែន» រាងមាំក៏បានប្រាប់ប្អូនរបស់ខ្លួនដោយម៉ឺងម៉ាត់បំផុតព្រោះថាមួយថ្ងៃៗបងប្រុសរបស់បងគឺតែពីរដើរលេង ហ៊ឺហារសប្បាយប៉ុណ្ណោះ។
«អូខេ....អូខេ....ឥឡូវអោយលុយសិនមក» លឺបែបនេះហើយរាងមាំក៏បានស៊ីញ៉េសែកអោយលុយទៅគេ។
«អរគុណបងស្រី» គ្រាន់តែទទួលបានសែកភ្លាមគឺថាអ្នកកម្លោះក៏ដើរចេញទៅវិញដោយមិនបានលាបងស្រីឡើយ។
«អឺ....យ៉ូ» អ្នកកម្លោះក៏បានស្រែកហៅឈ្មោះរាងស្តើងក្រោយពីឃើញនាងកំពុងតែនៅខាងមុខផ្ទះ។
«យ៉ារ៉ា»
«យ៉ូ....នេះ»គ្រាន់តែឃើញគេភ្លាមគឺថានាងក្រមុំប្រញាប់គេចមុខចេញពីគេយ៉ាងលឿន មើលទៅអ្នកទាំងពីរប្រហែលជាធ្លាប់មានទំនាក់ទំនងអ្វីនឹងគ្នាហើយ។
«យ៉ារ៉ាលែងដៃខ្ញុំ» រាងស្តើងក៏បានក្រវាស់ដៃគេចេញកែវភ្នែកវិញសម្លក់គេស្ទើរដែលពោរពេញដោយទឹកភ្នែកដែលដក់នៅក្នុងកែវភ្នែកតែមិនអោយស្រក់ចុះទេមើលទៅវាពោរពេញដោយការឈឺចាប់ទៅវិញ៕
«លែងដៃខ្ញុំ»
«បងមិនលែង»
«កុំមកពាក់ព័ន្ធនឹងខ្ញុំទៀត» ទង្វើររបស់អ្នកទាំងពីរបានធ្វើអោយមនុស្សស្រីម្នាក់កំពុងតែឈរមើលទាំងក្តាប់ដៃពីខាងក្នុងផ្ទះ។
«ចេញទៅ» និយាយតែប៉ុណ្ណឹងរាងស្តើងក៏ប្រញាប់គេចចេញពីគេយ៉ាងលឿន។ ចំណែកគេវិញក្រោយពីនាងក្រមុំដើរចេញទៅបាត់ហើយគេក៏ប្រញាប់ចេញទៅដូចគ្នា
«នេះកំពុងតែអោយដៃប្អូនប្រុសខ្ញុំមែនទេ?»
«អ៎.....គេជាប្អូនរបស់នាងហ៎?»
«អឺ...យ៉ារ៉ាជាប្អូនខ្ញុំ»
«ឆ្កួតស្អីទៀតហើយ ខ្ញុំនេះទៅអោយប្អូនប្រុសនាង»
«ចុះទង្វើរមុននឹងជាអ្វី?» រាងមាំនិយាយទាញកន្រ្តាក់រាងស្តើងមកផ្អឹបនឹងខ្លួនគេ។
«ក៏ទៅសួរប្អូនប្រុសនាងខ្លួនឯងទៅ? ពេលខ្លះកុំគិតថាអ្វីដែលខ្លួនគិតសុទ្ធតែត្រូវទាំងអស់នោះ» គ្រាន់តែលឺសំដីរបស់នាងធ្វើអោយកំហឹងនៅក្នុងទ្រូងកាន់តែពុះកញ្ជ្រោលម្រាមដៃរបស់គេក៏បានច្របាច់ស្មារបស់នាងកាន់តែខ្លាំងជាងមុនស្ទើរតែបាក់ឆ្អឹងនាងក្រមុំទៅហើយ។
«យ៉ាងម៉េចគិតថាទាកទាញអោយប្អូនប្រុសខ្ញុំស្រឡាញ់ដើម្បីអោយខ្ញុំដោះលែងនាងមែនទេ?»
«ហឹស...ហឹស....ខ្ញុំថាបើអោយទាកទាញប្អូនប្រុសនាងដើម្បីធ្វើជាសង្សារមែនទេ? ហឹស..ហឹស......កុំគិតថាប្អូនប្រុសរបស់នាងល្អគ្រប់១០នោះ នាងក៏មិនដឹងដែលថាគេបានធ្វើអ្វីខ្លះក៏មិនដឹង» រាងស្តើងតបទៅកាន់គេវិញទាំងស្នាមញញឹមបែបឌឺដងដោយគ្មានខ្លាចគេបន្តិចឡើយ។
«អ៎...មួយទៀត.....ខ្ញុំគិតថាជាបងស្រីគួរតែដឹងហើយថាគេជាមនុស្សបែបណា» កាន់តែស្តាប់ការនិយាយរបស់នាងធ្វើអោយភាពទោសៈកាន់តែពុះកញ្ជ្រោលគេក៏បានច្រាបាច់ដៃរបស់នាងកាន់តែខ្លាំងជាងមុន ។
«បិតមាត់របស់នាងភ្លាម»
«យ៉ាងម៉េច ស្តាប់អ្វីដែលជាការពិតមិនបានមែនទេ?»
«ហឹស...ហឹស....កុំមករឿងផ្សេងមកលូកឡំ យ៉ាងណាក៏នាងជាឃាតករដែលសម្លាប់យ៉ាដា»
«ខ្ញុំប្រាប់ហើយថាខ្ញុំមែនជាអ្នកធ្វើ?»
«នាងគិតថាខ្ញុំជឿ ទាំងរថយន្តក៏ជារបស់នាងព្រមទាំងរូបនាងដែលស្ថិតនៅក្នុងរថយន្ត»
«អ៎...នេះក៏មានន័យថាអ្នកដែលនៅសុទ្ធតែអ្នកបង្ករគ្រោះថ្នាក់មែនទេ »
«យ៉ាងណាក៏ខ្ញុំមិនអោយនាងរួចខ្លួនដែរ កុំមកនិយាយល្អពីខ្លួនឯងនោះ»
«បានហើយទៅធ្វើការងាររបស់នាង» រាងមាំក៏បានអូសដៃរបស់នាងចេញទៅដល់ខាងក្រោយផ្ទះ៕
«បោកសម្លៀកបំពាក់នេះអោយអស់ ព្រមទាំងភួយ ស្រោមខ្នើយនិងកំរាលពូកអោយអស់»
«នែ!! នេះម៉ាស៊ីនក៏មានហេតុអ្វីក៏មកប្រៀបខ្ញុំ»
«ក៏ព្រោះតែមាននាងសម្រាប់អោយធ្វើកិច្ចការទាំងនេះហើយ»
«ខ្ញុំមិនមែនជាអ្នកបម្រើទេណា»
« នែ!!នៅមិនដឹងខ្លួនទៀត បើមិនធ្វើទេក៏ទៅធ្វើរឿងដែលពួកយើងធ្លាប់ធ្វើកាលពីយប់មិញទេ?»
«ថយចេញពីខ្ញុំ ស្មោគគ្រោកបំផុត» រាងមាំនិយាយទាំងដើរចូលទៅរកនាងព្រមទាំងទាញកន្រ្តាក់រាងកាយរបស់រាងស្តើងមកផ្អឹបនឹងគេ។
«អួយ...លែងខ្ញុំ»
«ឆាប់ធ្វើការងារនាងទៅ...ព្រូស» និយាយចប់គេក៏បានរុញរាងស្តើងមួយទំហឹងទៅលើដីស្ទើរតែបាក់ឆ្អឹងនាងទៅហើយ។ ចំណែកគេវិញក៏បានដើរទៅអង្គុយនៅក្នុងម្លប់មកមើលរាងស្តើងដែលឈរមើលសម្លៀកបំពាក់នៅក្នុងចានដែកយ៉ាងច្រើនមានទាំងកំរាលពូកទៀតផង។
«អ្ហាស....នេះធ្វើយ៉ាងម៉េចទៅមនុស្សមិនដែលធ្វើការងារទាំងនេះផង» រាងស្តើងក៏បានត្រឹមតែរអ៊ូៗតែម្នាក់ឯង
«ត្រូវហើយសាប៊ូ.....ត្រូវដាក់សាប៊ូ» នាងក៏ចាប់ផ្តើមបើកទឹកដាក់ហើយចានដែកលាយជាមួយនឹងសាប៊ូហើយក៏យកច្រាស់មកដុសលើសំលៀកបំពាកទាំងនោះទាំងពិបាក តែយ៉ាងណាក៏ត្រូវតែធ្វើព្រោះមិនចង់អោយមនុស្សចិត្តអាក្រក់ដែលកំពុងតែអង្គុយមើលមកស្តីអោយ។
«អ្ហឺក...អួយធ្ងន់យ៉ាងនេះ?» ក្រោយពីបោករួចរាល់ហើយនាងក៏បានលើកសម្លៀកបំពាក់ដែលនៅក្នុងកញ្រ្ជែងទៅហាលទាំងពិបាកព្រោះតែធ្ងន់ ។
«អ្ហាស» នាងក៏ស្រែកលើកដៃរបស់ខ្លួនមកមើលបាតដៃរបស់ខ្លួនដែលរបកស្បែកព្រមទាំងមានឈាមទៀត។ តែនាងក៏ត្រូវធ្វើអោយហើយនឹងឆាប់បានសម្រាក។ គ្រាន់តែរួចរាល់ហើយរាងស្តើងគិតថានឹងបានសម្រាកហើយតែរាងមាំក៏បានដើរមករកនាង។
«មកនេះ»
«អួយ...ខ្ញុំដើរខ្លួនឯងបាន»
«ចាំនាងដើរខ្លួនឯងនោះពេលណាបានធ្វើការហើយ» គេក៏បានអូសដៃនាងដើរទៅរកអុំស្រីដែលកំពុងតែជូតបង្អួច។
«អ៊ុំស្រីទៅសម្រាកចុះទុកការងារទាំងនេះអោយគេធ្វើ»
«មិនអីទេណាអ្នកនាងខ្ញុំធ្វើបាន»
«មិនបាច់ទេ ទុកអោយនាងអ្នកធ្វើទៅ»
«ចា៎» អ៊ុំស្រីម្នាក់នោះក៏បានអោនមុខចុះរួចហើយក៏ដើរចេញបាត់
«ជូតបង្អួចហើយក៏ជូតបង្កាន់ដៃផង»
«នេះ.....មិនគិតអោយខ្ញុំសម្រាកទេឬ វាខុសនឹងច្បាប់ការងារ»
«គ្មានច្បាប់គ្មានទម្លាប់នោះទេសម្រាប់នាង នាងប្រៀបដូចជាទាសករខ្ញុំដឹងទេ» រាងមាំនិយាយតែប៉ុណ្ណឹងក៏ដើរចេញបាត់ទៅ។
ពេលយប់បានមកដល់រាងស្តើងក៏បានងូតទឹករួចរាល់ហើយគិតថានឹងបានគេងអោយស្រួលខ្លួនហើយ នាងបានដើរទៅឈរមុខកញ្ចក់ដើម្បីសិតសក់មុននឹងចូលគេង។
«នេះ!!តើខ្ញុំត្រូវរស់នៅក្នុងនរកបែបនេះយូរប៉ុន្មាន?» នាងឈរមើលរាងខ្លួនឯងនៅក្នុងកញ្ចក់ព្រមទាំងមើលដៃរបស់ខ្លួនដែរលមានរបួស ។ នាងក៏ស្រាប់តែក្រឡែកឃើញស្នាមនៅលើកញ្ចឹងករបស់នាងធ្វើអោយនាងនឹកឃើញរឿងរ៉ាវកាលពីយប់មិញធ្វើអោយទឹកភ្នែករមៀលលើថ្ពាល់តែក៏ប្រឹងទប់ទឹកភ្នែកហើយលើកដៃជូតចេញ។
«ក្រាក» ទ្វារបន្ទប់បានរបើកមួយទំហឹងធ្វើអោយនាងភ័យជាខ្លាំង កាន់តែភ័យខ្លាំងនោះអ្នកដែលបើកទ្វារចូលមកគឺជាហ្វាយ។
«អួយ....ខ្មោចចូលមកពីណាទៀតហើយ?» រាងស្តើងក៏ស្រែកសួរគេនៅពេលដែលរាងកាយរបស់នាងក៏ត្រូវគេលើកបោះទៅលើសាឡុង។
«ថ្ងៃមិញនាងនិយាយអ្វីជាមួយប្អូនខ្ញុំហា៎? បានជាប្អូនខលមករសួររកនាងបែបនេះ?» គេក៏បានសួរនាងទាំងសម្តីគំរោះគំរើយ គេក៏កំពុងតែសង្រ្គោបលើរាងកាយរបស់រាងស្តើងដូចជាខ្លាសង្រ្គប់ចំណីអញ្ចឹង។
YOU ARE READING
គំនុំចិត្តអន្ទាក់បេះ
Romanceនាងត្រូវតែប៉ះប៉ូវគ្រប់បែបយ៉ាង ខ្ញុំឈឺចាប់ខ្ញុំនឹងធ្វើអោយនាងរស់នៅទាំងវេទនា
