គុំនំចិត្តអន្ទាក់បេះដូង ភាគ ១០

201 6 0
                                        

គុំនំចិត្តអន្ទាក់បេះដូង
ភាគ ១០
  ថ្ពាល់របស់រាងមាំត្រូវក្រហមបង្ហាញនូវស្នាមម្រាមដៃចំនួនប្រាំព្រោះថាកម្លាំងដែលនាងទះថ្ពាល់គេគឺមិនមែនតិចទេ។ កែវភ្នែក៏ឃោឃៅរបស់គេក៏បានសម្លឹងមើលមុខរបស់រាងស្តើងដៃរបស់គេក៏បានស្រវ៉ាច្របាច់ដៃរបស់រាងស្តើងមួយកម្លាំងដៃរបស់គេ។
«អ្ហឹក» ចំណែករាងស្តើងមិនគឺថាមិនបាននិយាយអ្វីទាំងអស់គឺបានត្រឹមតែសម្លឹងមុខរបស់គេទាំងទឹកភ្នែកដកនៅលើថ្ពាល់។
«យ៉ាងម៉េចពិបាកស្តាប់ហ៎»
«មើលងាយខ្ញុំទាំងដែលខ្លួនឯងទាបបំផុតដែលមាត់ខ្លួននិយាយថាស្រឡាញ់មនុស្សស្រីម្នាក់នោះណាស់ បេះដូងមានតែនាងម្នាក់គត់ប៉ុន្តែខ្លួនឯងបែរជាទៅប្រព្រឹត្តិអំពើរមិនគប្បីជាមួយអ្នកផ្សេងឬ? នេះឬសំដីដែលនិយាយថាស្រឡាញ់នាង បើនាងបានដឹងតើនាងនឹងឈឺចាប់ប៉ុណ្ណា? ហា៎» រាងស្តើងស្រែកសំឡុតដាក់អោយគេវិញទាំងភ្នែកក្រហមប្រឹងខំមាត់ទប់កំហឹង។
«ឡើងលើគ្រែជាមួយនឹងមនុស្សស្រីផ្សេងនេះហ៎ទង្វើរដែលស្រឡាញ់សង្សាខ្លួនឯង ហើយកុំមកប្រាប់ខ្ញុំថាធ្វើដោយសារតែសងសឹកគួរតែប្រើថាខ្លួនឯងមនុស្សល្មោភកាមច្រើនជាង» ពាក្យសម្តីរបស់នាងធ្វើអោយគេមុខកាន់តែក្រហមប្រឹងច្របាច់ដៃរបស់នាងរហូតដល់មានស្នាមម្រាមទាំងប្រាំរបស់គេ។
«យ៉ាងម៉េចពេលខ្ញុំនិយាយបែបនេះមិនអាចទ្រាំស្តាប់បានមែនទេ?» នាងក៏នៅតែពើងទ្រូងនិយាយឌឺដងដាក់គេ។
«នាង...» ពេលនោះគេក៏បានច្របាច់ថ្ពាល់របស់នាងមួយទំហឹង ធ្វើអោយនាងឈឺចាប់ជាខ្លាំងតែប្រឹងមិនបង្ហាញអោយគេដឹងឡើយ។
«ហ៎.....មួយទៀតបើខ្ញុំឬភស្តុតាងមកបង្ហាញថាខ្ញុំមិនមែនជាអ្នកធ្វើនាងនឹងសោកស្តាយមួយជីវិត»
«ខ្ញុំគ្មានថ្ងៃសោកស្តាយឡើយព្រោះថាអ្នកដែលធ្វើគឺជានាងមិនបាច់ប្រឹងកែខ្លួនរកភាពស្អាតស្អំអោយខ្លួនឯងអី?»
«ខ្ញុំថានាងមិនហ៊ានប្រឈមនឹងការពិតច្រើនជាងព្រោះខ្លាចអាម៉ាស់បើដឹងការពិតព្រោះខ្មាស់ដែលធ្វើបានមនុស្សដែលមិនដឹងអី?»
«បើខុសហើយវាគ្មានអ្វីមកកែប្រែបានឡើយ»
«អញ្ចឹងអោយខ្ញុំរកការពិតមក» រាងស្តើងនិយាយទាំងទាញដៃរបស់គេចេញ។
«បានបែបនេះមែនទេ?»
«ហឹម»
«....តែខ្ញុំថាខ្ញុំសុំគិតមើលសិន» រាងមាំនិយាយទាំងញញឹមហើយក៏បានដើរទៅអង្គុយនៅលើសាឡុងដោយមិនខ្វល់ពីនាងឡើយ។
ពីរថ្ងៃបានកន្លងផុតទៅរាងស្តើងក៏អាចចេញពីមន្ទីរពេទ្យបានហើយ ប៉ុន្តែរាងមាំបានយកនាងក្រមុំទៅផ្ទះធំរបស់គេទៅវិញ។ នៅតាមផ្លូវធ្វើដំណើរទៅនាងក្រមុំមិននិយាយអ្វីទាំងអស់បានត្រឹមតែមើលទៅដងផ្លូវដោយអារម្មណ៍មិនបាននៅក្នុងខ្លួនឡើយ។
«ផាំង» ភ្លាមនោះរថយន្តរបស់រាងមាំក៏ស្រាប់តែទៅបុកនឹងម៉ូតូ១ទើបធ្វើអោយគេត្រូវចាប់ហ្វ្រាំងភ្លាមៗរួចគេក៏ប្រញាប់ចុះទៅមើលការខុសត្រូវ។
«អុំស្រីមានត្រូវត្រង់ណាទេ?» រាងមាំក៏ប្រញាប់សួរទៅអុំស្រីដែលព្យាយាមលើកម៉ូតូ
«អុំសុំទោសណាដោយសារតែអុំប្រញាប់ពេកទើបមិនបានប្រយ័ត្ន មើលចុះឆ្កូតឡានរបស់ក្មួយបាត់ទៅហើយ»
«អ៎.....មិនអីទេណានេះអុំមានត្រូវរបួសទេ លើកក្រោយអុំត្រូវតែប្រយ័ត្នណាមុនឆ្លងផ្លូវត្រូវមើលអោយបានច្បាស់សិន»
«ចា៎....តែថាចាំអុំចេញថ្លៃខូតខាតឡានក្មួយណា»
«អ៎...មិនបាច់ទេ...បានអុំមិនអីគឺល្អហើយ»
«អុំសុំទោសម្តងទៀតណា ណាមួយចាស់ហើយមើលមិនសូវច្បាស់»
«ចា៎» គេក៏ប្រញាប់ជួយលើកម៉ូតូអុំស្រីចំណាស់ដាក់ចិញ្ចើមផ្លូវ ក្រោយពីដោះស្រាយរួចរាល់ហើយគេក៏បានដើរចូលទៅក្នុងឡានវិញស្រាប់តែក្រឡែកមើលទៅក្នុងឡានឃើញថាបាត់វត្តមានរបស់រាងស្តើងបាត់។
«នេះគិតចង់រត់ផងហ៎....យ៉ូកុ» មិនចាំយូរគេក៏បានប្រញាប់ដើររករាងស្តើងព្រោះគេដឹងថានាងមិនឆ្ងាយឡើយ។
«យ៉ូកុ» គេក៏បានដើរមកច្រកអាគារមួយដែលមានគេដាក់គ្រឿងសង្ហាររឹមចាស់ៗចោលនៅទីនោះ។
«ផឹប...អ្ហឹក» នាងក្រមុំដែលបានរត់ពួនគេនៅក្បែរនោះក៏លើកដៃខ្ទប់មាត់ខ្លួនទាំងភ្នែកធំៗដោយសារតែភ័យព្រោះតែនាងបានជាន់លើឈើមួយ។
«ហឹស....ហឹស...ខ្ញុំថាបើមិនចង់អោយខ្ញុំខឹងនាងចេញមកតាមសម្រួលមក បើខ្ញុំរកឃើញទៅវិញនាងអាចនឹងឈឺខ្លួនកុំមកបន្ទោសខ្ញុំណា» ស្នាមញញឹមដ៏កំណាចរបស់គេក៏បានបង្ហាញចេញមក ចំណែកនាងក្រមុំវិញបានត្រឹមតែអង្គុយទាំងភ័យឡើងបែកញើសពេញខ្លួន។
«ហេ...អ្ហាយ» នាងក្រមុំក៏ស្រែកមួយទំហឹងពេលដែលដៃរបស់គេបានចាប់ស្មានាងជាប់។
«មកនេះ» រាងកាយតូចមួយត្រូវបានគេទាញមួយទំហឹងអោយក្រោកឈរហើយក៏អូសនាងទៅវិញរហូតដល់រថយន្តរបស់គេ។
«អេ....នេះហេតុអ្វីក៏ធ្វើបាបគ្នាបែបនេះ?» បុរសម្នាក់បានដើរមករកអ្នកទាំងពីរ
«មិនមែនជារឿងរបស់លោកទេ កុំមកចេះដឹង»
«តែ......នាងកំពុងតែធ្វើបានគេហើយណា»
«ខ្ញុំជាសង្សារបស់នាងយ៉ាងម៉េច ពួកយើងគ្រាន់តែមានបញ្ហាបន្តិចបន្តួចទើបនាងរត់ពីខ្ញុំ»
«នេះ...ច្បាស់ទេដែលថាជាសង្សា?» គេក៏បានសម្លឹងមើលមុខរបស់យ៉ូកុ ព្រោះទឹកមុខរបស់យ៉ូកុបានបង្ហាញអោយបុរសនោះច្បាស់ថានាងកំពុងតែភ័យខ្លាច។
«ជាសង្សា! ខ្ញុំថាមិនមែនជារឿងលោកទេចេញទៅ តែបើមិនជឿថាពួកយើងជាសង្សាចាំខ្ញុំបញ្ជាក់អោយមើល»
«អ៊ុប» បបូរមាត់របស់រាងស្តើងក៏ត្រូវបានរាងមាំគ្រប់គ្រងតែលើកនេះខុសពីរាល់ដងគឺគេមិនបានថើបទាំងកំរោលដូចមុនឡើយ។ ឃើញបែបនេះបុរសម្នាក់នោះក៏មិនចង់ទៅយូរឡើយប្រញាប់ចេញទៅបាត់។
«ចូលទៅខាងក្នុងឡានទៅ»
«មិន»
«ចូលឬមិនចូល» ដោយគ្មានជម្រើសនាងក៏បានដើរចូលទៅក្នុងឡាន ។ មកដល់ផ្ទះភ្លាមគឺថាគេនាំនាងក្រមុំទៅចាក់សោរទុកក្នុងបន្ទប់ភ្លាមជាការដាក់ទោសដែលនាងហ៊ានលួចរត់។
«អុំទៅហៅនាងមកញ៉ាំបាយមក»
«ចា៎»
«អ្នកនាង....ចៅហ្វាយអោយអញ្ចើញអ្នកនាងទៅញ៉ាំបាយ»
«ខ្ញុំអត់ឃ្លានទេ?»
«តែអ្នកនាងគួរតែទៅកុំអោយខ្ញុំពិបាកអីណា» ដោយមិនចង់អោយអ្នកដទៃមកពិបាកដោយសារតែខ្លួនាងក៏ចុះទៅញ៉ាំអាហារជាមួយនឹងមនុស្សចិត្តខ្មៅម្នាក់នោះដោយមិននិយាយអ្វីទាំងអស់នៅតុអាហារមានសភាពស្ងប់ស្ងាត់ល្អណាស់។
នៅក្នុងបន្ទប់ធ្វើការរបស់រាងមាំវិញ គេកំពុងតែអង្គុយត្រួតពិនិត្យការងារទាំងយប់ដោយមិនបានទៅបន្ទប់សម្រាករបស់គេឡើយ។ ក្រាក!! សំឡេងទ្វារក៏បានបន្លឺឡើងគឺវត្តមានរបស់រាងស្តើងបានចូលមករកគេ។
«ខ្ញុំត្រូវការរកការពិតមកអោយនាង»
«ផឹប»គេក៏បានដាក់ឯកសារទាំងអស់នោះដោយសម្លឹងមើលមុខរាងស្តើងដែលឈរនៅក្បែរតុកគេ។
«វាមិនស្រួលពេកទេ?»
«ខ្ញុំមិនបានខុស ខ្ញុំនឹងធ្វើអោយនាងដឹងបើខ្ញុំរកការពិតមិនបាននាងចង់ធ្វើអ្វីក៏បាន» ពេលលឺបែបនេះហើយធ្វើអោយគេក្រោកដើរមកក្បែរនាង។
«ចុះបើខ្ញុំមិនព្រម»
«នេះក៏មានន័យថានាងខ្លាចចាញ់ខ្ញុំ ព្រោះនាងនឹងខ្មាស់បើដឹងការពិត»
«នាងកុំមានអំនួតលើខ្លួនឯងពេក»
«បើអញ្ចឹងអោយពេលខ្ញុំមក»
«ក៏បានបើនាងរកមិនបានខ្ញុំនឹងមិនអោយជីវិតនាងបានសុខឡើយ...អេ...តែថាវាស្រួលពេកទេដឹង។ គួរតែមានអ្វីដោះដូរទើបសម»
«នាងចង់បានអ្វី?»
«បម្រើខ្ញុំយប់នេះ ខ្ញុំនឹងអោយពេលវេលានាងមួយខែ» លឺបែបនេះហើយធ្វើអោយនាងខាំមាត់លាក់ការឈឺចាប់ទាំងដៃកំពុងតែក្តាប់យ៉ាងណែន។ អ៊ុប!! នាងមិនបាននិយាយអ្វីនាងបែរជាងើយទៅថើបមាត់របស់គេទាំងភ្នែកបិតជិត។

គំនុំចិត្តអន្ទាក់បេះ Where stories live. Discover now