គំនុំចិត្តអន្ទាក់បេះដូង ភាគ ១

856 20 0
                                        

គំនុំចិត្តអន្ទាក់បេះដូង
ភាគ ១
របួសបេះដូង
  «ហ្វាយ....លែងអូន» មនុស្សស្រីម្នាក់ដែលមានសម្បុរស បបូរមាត់រាងបេះដូងស្លៀករ៉ូបគេងយប់កំពុងតែរត់គេចពីរាងមាំដែលកំពុងតែព្យាយាមរត់ទៅចាប់នាង។
« ហឹស...ហឹស....នេះចង់រត់ទៅណា....ឆាប់ឡើងនេះត្រូវមកទទួលពិន័យភ្លាម» រាងខ្ពស់និយាយរួចហើយក៏ស្ទុះទៅអោបនាងក្រមុំហើយក៏ផ្តួលនាងទៅលើពូកមិនអោយនាងក្រមុំគេចចេញពីគេបានឡើយ។
«ពេលនេះបងចាប់បានហើយបងនឹងដាក់ពិន័យអូនហើយ»
«ចុះបងចង់ដាក់ពិន័យបែបណា?» នាងក្រមុំនិយាយទាំងញញឹមដាក់គេហើយក៏បានលើកដៃទៅស្រាក់ករបស់គេហើយក៏ព្រមទាំងអង្អែលបបូរមាត់រាងមាំស្រាលៗ។
«អ្ហឹប» បបូរមាត់របស់រាងស្តើងក៏ត្រូវបានបបូរមាត់របស់គេប្រថាប់លើបបូរមាត់របស់នាង។
«ប្រាវ» កែវស្រាក្រហមនៅក្នុងដៃរបស់រាងមាំបានត្រូវបានបែកខ្ទិចទាំងដៃរបស់គេកំពុងតែហូរឈាមមិនស្រក់លើការ៉ូតក់ៗប៉ុន្តែមើលទៅគេដូចគ្មានការឈឺចាប់អ្វីបន្តិចសោះ។ ប៉ុន្តែកែវភ្នែករបស់គេវិញឡើងក្រហមពោរពេញដោយកំហឹង។
«បងនឹងសងសឹកអោយអូនអោយបានយ៉ាដា បងមិនអោយមនុស្សដែលធ្វើខុសរួចខ្លួនឡើយ បើច្បាប់បញ្ចប់ក្តីត្រឹមនេះទុកអោយបងជាអ្នករកភាពស្អាតស្អំអោយអូន» រាងមាំនិយាយទាំងសម្លឹងមើលរូបថតរបស់សង្សារបស់ខ្លួនដែលនៅលើតុ។
«អ្នកនាងហ្វាយ....ដៃរបស់អ្នកនាងមានរបួសហើយ» កូនចៅរបស់គេក៏ប្រញាប់យកកន្សែងមកជូតឈាមអោយគេប៉ុន្តែគេក៏បានដកដៃចេញ ។
«មិនអីទេ»
«អ្នកបម្រើ...ជួយមកស្អាតបន្ទប់របស់អ្នកនាងហ្វាយបន្តិច» កម្លោះដែលអង្គរក្សរបស់គេក៏បានហៅអ្នកបម្រើអោយមករៀបចំបន្ទប់របស់គេ។
«....» រាងមាំមិននិយាយអ្វីឡើយគេក៏បានដើរទៅទៅបន្ទប់ទឹកលាងឈាមដែលប្រលាក់ដៃនោះចេញព្រមទាំងក្តាប់ដៃយ៉ាងណែនមើលទៅគេគឺពិតជាមានកំហឹងខ្លាំងដែលកំពុងតែឆេះសន្ធោរសន្ធៅនៅក្នុងទ្រូងរបស់គេ។ ឈាមដែលនៅនឹងដៃក៏កាន់តែហូរលាយឡំជាមួយនឹងទឹកយ៉ាងក្រហមឆ្អៅ។
«នេះជាជីវប្រវត្តិរបស់មនុស្សស្រីម្នាក់នោះចៅហ្វាយ»
«ហឹម» ក្រោយពីរុំរបួសដោយខ្លួនឯងរួចរាល់ហើយគេក៏បានទាញយកសាមីពីដៃកូនចៅរបស់ខ្លួនហើយក៏បើកមើលឯកសារផ្សេងនៅក្នុងនោះ។
នៅតំបន់មួយដែលមានចេតិយរាប់រយដែលបានសាងសងឡើងនៅទីនោះ នោះបញ្ជាក់អោយឃើញថាទីនេះគឺជាកន្លែងសម្រាប់បញ្ចុះសពឬក៏ចេតិយដែលគេតំកល់ធាតុអ្នកដែលបានលាចាកលោកទៅ។ នៅមុខចេតិយមួយដែលមានឆ្លាក់ឈ្មោះយ៉ាងច្បាស់នៅ ប្រាងព្រីយ៉ា ភីមយ៉ាដា ស្លាប់ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២៤ មានមនុស្សស្រីម្នាក់ពាក់វែនតាព័ត៌ខ្មៅបានលុតជង្គង់ចុះហើយក៏ដាក់ផ្កាចុះនៅមុខរូបថតរបស់នាង។
«ទៅកាន់សុគតិភពណាអូនសម្លាញ់ កុំបារម្ភអីបងអីណា។ រឿងនៅទីនេះទុកអោយបងជាអ្នកដោះស្រាយ» ស្នាមញញឹមរបស់គេក៏បានបង្ហាញចេញមក  ប៉ុន្តែក៏ប្រែទៅវិញនៅពេលដែលគេនឹកដល់អ្នកដែលធ្វើអោយសង្សាសំណព្វចិត្តរបស់ខ្លួនមកជួបរឿងអកុសលបែបនេះ។
នៅតាមដងវិថីមួយដែលមានសភាពស្ងាត់មិនសូវមានអ្នកធ្វើដំណើរនៅលើផ្លូវមួយនេះឡើយដោយសារតែវាជាផ្លូវជាយក្រុងដែលបើកបរដោយនារីម្នាក់ដែលមានសម្បុរសប្រៀបដូចជាកូនកាត់ចិន។ ស្នាមញញឹមរបស់នាងគឺពោរពេញទៅដោយមន្តស្នេហ៍ ស្បែកមុខវិញទន់រលោងគ្មានសូម្បីតែស្លាក់ស្នាមមួយឡើយ។
«អាឡូ!!លោកប៉ាបន្តិចទៀតខ្ញុំទៅដល់ក្រុងវិញហើយ» ស្នាមញញឹមក៏បានបង្ហាញនៅលើផ្ទៃមុខរបស់រាងស្តើងពេលដែលបានលឺសំឡេងរបស់ប៉ារបស់នាង។
«យ៉ាងម៉េចហើយ បានទៅសម្រាកនៅផ្ទះចំការបានធូរស្រាលខ្លះទេ?»
«ចា៎....បានប្រសើរជាងមុនហើយប៉ា...អ៎....ប៉ុណ្ណឹងសិនចុះណាលោកប៉ាបន្តិចទៀតខ្ញុំទៅដល់ហើយ»
«បាទ....បើកបរប្រយ័ត្នប្រយែងផងណា»
«ចា៎....លោកប៉ា» ក្រោយពីបញ្ចប់ការសន្ទនាហើយនាងក្រមុំក៏បានបិតទូរស័ព្ទរបស់នាងហើយក៏បន្តដំណើរទៅមុខទៀត ។នៅតាមដងផ្លូវនាងក្រមុំបើកឡានបណ្តើរក៏ញញឹមបណ្តើរជាមួយនឹងការគយគន់សម្រស់ធម្មជាតិនៅតាមដងវិថី។
ងឺត!!! សំឡេងកកិតកង់ឡាននឹងថ្នល់ក៏បានបន្លឺឡើងព្រោះតែរាងស្តើងបានជាន់ហ្វ្រាំងឈប់ភ្លាមៗព្រោះតែមានរថយន្តមួយបានឈប់នៅមុខឡានរបស់នាង។
«ហឺយ....នេះបើកឡានយ៉ាងម៉េចនឹងមកឈប់កណ្តាលផ្លូវបែបនេះ» រាងស្តើងចុះពីលើរថយន្តរបស់ខ្លួនទាំងខឹង នាងបានដើរទៅទាំងមុខក្រហមក្នុងគោលបំណងស្តីអោយគេតែម្តង។
«អេ!!នេះចេះបើកឡានទេ?»គ្រាន់តែដើរទៅដល់ភ្លាមនាងគោះកញ្ចក់ឡានហើយក៏ស្រែកស្តីអោយម្ចាស់ឡានតែម្តង។
«អេ!!» គ្រាន់តែនាងក្រមុំបែរមុខមកភ្លាមក៏ត្រូវបានគេយកកន្សែងខ្ទប់ច្រមុះរបស់នាងបាត់ទៅហើយ។
«អ្ហឹក...លែង....លែង....» រាងស្តើងក៏នៅតែព្យាយាមទាញដៃរបស់គេចេញតែមើលទៅកម្លាំងនាងមិនឈ្នះគេឡើយទោះបីជាមនុស្សស្រីដូចគ្នាប៉ុន្តែមើលទៅគេដូចជាគ្មានកម្លាំងស្មើរគេឡើយ។
«.............» ចុងក្រោយនាងក៏ត្រូវបិតភ្នែកសន្លប់នៅក្នុងដៃរបស់គេដោយសារតែសារជាតិថ្នាំបានជ្រាបចូលក្នុងច្រមុះរបស់នាង។
«ហឹស....ហឹស.....នាងត្រូវតែទទួលរ៉ាប់រងគ្រប់បែបយ៉ាង សងរាល់ការឈឺចាប់របស់ខ្ញុំ» ស្នាមញញឹមដែលឈាមត្រជាក់បំផុតបានបង្ហាញចេញមកនៅលើផ្ទៃមុខរបស់គេមុននឹងបីរាងកាយរបស់រាងស្តើងចេញទៅ ដោយអោយកូនចៅរបស់គេជាអ្នកយកឡានរបស់រាងស្តើងទៅទុក។
រាងកាយមនុស្សស្រីដែលសន្លប់ត្រូវបានគេយកមកដាក់នៅក្នុងបន្ទប់មួយដែលមានដេគ័រសុទ្ធតែគ្រឿងសង្ហារឹមៗថ្លៃ ដៃរបស់រាងស្តើងក៏ត្រូវបានជាប់ដោយខ្នោះដែលចាក់ភ្ជាប់នៅនឹងក្បាលគ្រែ សភាពបន្ទប់រាងងងឹតបន្តិចព្រោះថាម្ចាស់បន្ទប់មិនបានបើកភ្លើងបំភ្លឺហើយនៅមានបិតវាំងនួនមិនអោយមានពន្លឺចូលបានឡើយ។
«អ្ហឹក...អ្ហឹស» រាងស្តើងក៏បានបើកភ្នែកមកសន្សឹមៗតិចៗព្រោះតែមានអារម្មណ៍ថាឈឺក្បាល។
«អួយ....នេះ....ហេតុអ្វីក៏ឈឺក្បាលបែបនេះ?» រាងស្តើងក៏បានយកដៃរបស់ខ្លួនមកស្ទាបក្បាលរបស់ខ្លួនតិចៗព្រោះថាដៃនាងជាប់ខ្នោះតែម្ខាងប៉ុណ្ណោះ។
«ហឺយ....ស្អីនេះ» នាងក៏ភ្ញាក់ព្រឺតពេលដឹងថាដៃរបស់ខ្លួនជាប់ខ្នោះ
«យ៉ាងម៉េចដឹងខ្លួនហើយ» ភ្លើងក្នុងបន្ទប់ក៏បានបើកធ្វើអោយរាងស្តើងបានឃើញមុខអ្នកដែលសួរនាងយ៉ាងច្បាស់ ប៉ុន្តែនាងដូចជាមិនស្គាល់គេសោះ។
«នាងជាអ្នកណា?»
«ជាអ្នកនាងមិនសំខាន់ ព្រោះថាមុននឹងក្រោយនាងនឹងស្គាល់ខ្ញុំកាន់តែច្បាស់»
«ឆាប់លែងខ្ញុំភ្លាម នេះជាពួកចាប់ជំរិតមែនទេ?» រាងស្តើងក៏សួរទៅគេទាំងព្យាយាមទាញដៃរបស់ខ្លួនដែលជាប់ខ្នោះ។
«ហាស....ហាស....ចាប់ជំរិតហ៎....មនុស្សដូចខ្ញុំមានលុយចាយគ្រប់គ្រាន់មិនចាំបាច់ត្រូវទៅចាប់មនុស្សនោះទេ» ស្នាមញញឹមដ៏កំណាចក៏បានបង្ហាញចេញមកធ្វើអោយរាងស្តើងកាន់តែភ័យតែនាងមិនបានបង្ហាញអាការៈភ័យខ្លាចអោយគេឃើញឡើយ។
«ចុះនេះជាទង្វើរអ្វី? បើមិនហៅចាប់ជំរិត.....ត្រូវការប៉ុន្មានចាំខ្ញុំអោយ »
«ចុះបើខ្ញុំប្រាប់ថា ខ្ញុំមិនត្រូវការលុយតែត្រូវការជីវិតរបស់នាងវិញគិតយ៉ាងម៉េច?»
«នេះ....ឆ្កួតទេ»
«ឆ្កួតហ៎....ជីវិតរបស់ខ្ញុំមិនមែនជាទំនិញទេ»
«អ្ហាយ.....» រាងស្តើងស្រែកទាំងបិតភ្នែកព្រោះនៅសុខៗគេក៏ស្ទុះទៅលើគ្រែហើយក៏ក្រសោបច្របាច់ស្មារបស់នាងមួយទំហឹង។
«ហឹស......ចុះជីវិតមនុស្សដែលត្រូវស្លាប់ដោយគ្មានយុត្តិធ៌មនោះក៏មិនមែនជាទំនិញ»មិនត្រឹមតែនិយាយប៉ុណ្ណោះទេគឺរាងមាំបានច្របាច់ថ្គាមរបស់រាងស្តើងដោយកំលាំងដៃរបស់គេមួយទំហឹង។
«អួយ.....លែង..ខ្ញុំឈឺណា......នេះនាងនិយាយពីអ្វីខ្ញុំមិនយល់»
«ពូកែសម្តែងណាស់ណ៎.....គិតមើលខ្លួនឯងទៅ....តែថាមិនយូរទេនាងនឹងដឹងថានាងធ្វើអ្វីខុសទើបខ្ញុំចាប់នាងមកទីនេះ យ៉ូកុអាផាសារ៉ា» គ្រាន់តែលឺគេហៅឈ្មោះរបស់នាងទាំងត្រកូលបែបនេះធ្វើអោយនាងសម្លឹងមើលមុខគេទាំងឆ្ងល់ នេះគេស្គាល់នាងដោយរបៀបណាទាំងដែលនាងមិនដែលស្គាល់គេផង។
«ពេលខ្លះអ្នកដែលប្រព្រឹត្តិកំហុសអាចនឹងភ្លេចអស់នូវអ្វីដែលខ្លួនខុស ប៉ុន្តែនាងត្រូវចាំណាថាខ្ញុំចាំគ្រប់បែបយ៉ាងហើយ ហើយនឹងទាមទារគ្រប់យ៉ាងមកវិញ»
«អួយ....ខ្ញុំឈឺណា»
«ឈឺហ៎.....នេះចេះឈឺចាប់ហ៎...នាងឈឺវាមិនស្មើខ្ញុំនោះទេបេះដូងខ្ញុំត្រូវរងរបួសមករាប់ឆ្នាំ ពេលនេះខ្ញុំមានឱកាសបានសងសឹកវិញហើយនាងតែម្នាក់គត់ដែលត្រូវមកទទួលកំហុសមួយនេះ» កាន់តែនិយាយគេកាន់តែច្របាច់ស្មារបស់រាងស្តើងខ្លាំងជាងមុន។
«ខ្ញុំនឹងដាក់ទោសនាងដោយផ្ទាល់ដៃ នាងត្រូវតែរស់ទាំងភាពឈឺចាប់»
«ផាច់» មុខរបស់គេក៏ត្រូវបាននាងទះមួយកំភ្លៀងដោយសារតែនាងនៅមានដៃដែលទំនេរម្ខាង។
«នេះឆ្កួតទេឬ ខ្ញុំមិនដែលទាំងស្គាល់នាងផងរោគចិត្តឬ?»
«រោគចិត្តហ៎...» រាងមាំនិយាយទាំងលើកដៃមកស្ទាបមុខរបស់ខ្លួនត្រូវបានទះដោយរាងស្តើង។
«បាន...ខ្ញុំនឹងរោគចិត្តអោយនាងដឹង»
«ចង់ធ្វើអី?» រាងស្តើងក៏ចាប់ផ្តើមភ័យនៅពេលដែលគេបានប្រែទឹកមុខដូចជាបិសាចសម្លឹងមើលនាងកែវភ្នែកដកទៅដោយទឹកភ្នែកតែមិនបានសម្រក់ចុះមកទេ ។
«កុំមកធ្វើអ្វីឆ្កួតៗណា....»
«អ៊ុប» បបូរមាត់រាងស្តើងក៏ត្រូវបានគេបឺតជញ្ជក់ទាំងកំរោលទោះនាងព្យាយាមរើគេចពីគេយ៉ាងណាក៏មិនអាច។ គេក៏បានក្រេបជញ្ជក់បបូរមាត់មួយនេះដោយគ្មានការថ្នាក់ថ្នមឡើយ។
«អ្ហាយ....»គេក៏ដកបបូរមាត់ចេញភ្លាមនៅពេលដែលរាងស្តើងបានខាំបបូរមាត់របស់គេ។

គំនុំចិត្តអន្ទាក់បេះ Where stories live. Discover now