ភាគទី11 : សត្រូវ

Start from the beginning
                                        

Nicha : អ្នកមីង ...ការពិតទៅមានហេតុផលជាច្រើនដែលខ្ញុំលះបង់ដើម្បីKritt. បែបនេះ.. និយាយឲ្យចំ .. គឺខ្ញុំស្រលាញ់Kritt ហើយពួកយើងមានទំនាក់ទំនងជាមួយគ្នា ..ហើយខ្ញុំចង់ប្រាប់អ្នកមីងថា ..Kritt សំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ...ខ្ញុំពិតជាសន្យាថានឹងស្រលាញ់មើលថែKritt ឪ្យបានល្អបំផុត ..ហើយថ្ងៃមួយខ្ញុំនឹងរៀបការជាមួយKritt ..( គេនិយាយទាំងចាប់ដៃKritt យ៉ាងណែន ) ..

Kritt : ពិតមែនហើយម៉ែ ..ខ្ញុំនឹងNicha ពួកយើងស្រលាញ់គ្នា ..គាត់មើលថែខ្ញុំបានល្អណាស់ ..ខ្ញុំមិនដែលមានអារម្មណ៍ថាឯការ ឬ មានអារម្មណ៍ថាហត់នឿយទេ ..កូនទទួលបានក្ដីស្រឡាញ់នឹងការមើលថែដ៏អស្ចារ្យមួយពីNicha យ៉ាងកក់ក្តៅ...

" ..នេះម៉ែសុបិន្តមែនទេកូន? ..សុខៗក៏មានលាបមហាសំណាងអីយ៉ាងនេះ ..នេះកូនម៉ែមានសំណាងខ្លាំងយ៉ាងនឹងផង ..ម៉ែសប្បាយចិត្តណាស់កូន ..បើកូនទាំងពីរស្រលាញ់គ្នាម៉ែគ្មានពាក្យអ្វីនិយាយទេ ម៉ែសប្បាយចិត្តណាស់ ..Kritt កូនម៉ែរួចពីរណ្ដៅភាពក្រីក្រហើយ .." ( គាត់និយាយទាំងទឹកភ្នែកហូរដោយក្ដីរំភើប ) ..

Nicha : ពិតមែនហើយ..ខ្ញុំសន្យាប្ដូរជីវិតណាអ្នកមីង ..ខ្ញុំនឹង..មើលថែKritt ឪ្យអស់ពីសមត្ថភាពស្រលាញ់អស់ពីបេះដូង .. ( គេនិយាយហើយអោបទៅថើបថ្ពាល់Kritt ) ..

Kritt  : ឆ្កួត..មិនចេះខ្មាស់ម៉ែទេ ..😆 ( អៀន ) ..

+Skip ... ( នៅវិមានលោកម្ចាស់Dan ) .

Dan : លោកវាយោមករកខ្ញុំ..មានការអ្វី..?

វាយោ : គឺមកនិយាយរឿងអាNichaព្រឹកមិញនឹងហើយលោកម្ចាស់...

Dan : ហ្ហឹស! ..និយាយពីវាធ្វើស្អី ខ្ញុំកំពុងតែចង់យកក្បាលរបស់វាស្រាប់ហើយ .. ..

វាយោ : មែនហើយ..លោកម្ចាស់ក៏ឃើញថាវាជាក្មេងឈ្លើយយ៉ាងណា មិនចេះស្គាល់ចាស់ទុំមើលសម្ដីវាដាក់លោកម្ចាស់ព្រឹកមិញទៅ ..វាមិនស្គាល់ក្បាលចាស់ទុំទេ សូម្បីតែខ្ញុំដែលជាបងប្រុសវា ..ក៏វាហ៊ានតតាំងដែរ .. ខ្ញុំគិតថាលោកម្ចាស់..គួរតែរួមដៃជាមួយខ្ញុំ..កម្ចាត់វាម្ដង ..

Dan : មែនហើយ..ចុះយកអ្វីមកកម្ចាត់វា! បើបងធំស្រលាញ់វាយ៉ាងនេះ .. លោកវាយោមើលទៅ..លោករៀបការរួចមុនវា ប៉ុន្តែបងធំបែរជាទុកតំណែងប្រធានសមាគមឪ្យធាNicha ទៅវិញ..

វាយោ : រឿងនេះហើយដែលខ្ញុំក្ដៅ!.. ខ្ញុំបានលឺមកថាអាNichaនេះវា មានរភងអ្វីសម្ងាត់ដូចជា..តាមការស្មានខ្ញុំគិតថាមានស្នេហានឹង អ្នកបម្រើម្នាក់នៅក្នុងវិមានខ្ញុំ ..គឺនាងkritt ..

Dan : Kritt! ..វាជានរណា? អ្នកបម្រើ?

វាយោ : មែន! ..នាងKritt នោះមានសម្រស់ស្រស់ស្អាត .. ដៃជើងតូចៗ ..មុខគួរអោយស្រលាញ់! ..អ្នកបម្រើក្នុងវិមានសរសើរវាមិនដាច់ពីមាត់ ប៉ុន្តែខ្ញុំគិតថាជាចំណីរបស់អាNicha ហើយ ..ព្រោះថាលោកពុកខ្ញុំយកនាងKritt មកធ្វើការជាអ្នកបម្រើដើម្បីដោះបំណុល ប៉ុន្តែក្រោយពីអាNicha  បានជួបវាក៏ដូចជាប្លែក ដាក់ខ្លួននឹងនាងនោះ ..ការពារសរសើរមិនដាច់ពីមាត់ មិនត្រឹមតែប៉ុណ្ណោះវាលើកនាងKritt នោះជាលេខានឹង អ្នកបម្រើផ្ទាល់ខ្លួនទៀតផង ..

Dan : ចឹងលោកវាយោចង់មានន័យថា បើសិនជាអាNicha មានស្នេហានឹងអ្នកបម្រើនោះមែន ..បងធំច្បាស់ជាមិនយល់ព្រម វាអាចនឹងប៉ះពាល់ដល់អនាគតដែលជាអ្នកស្នងតំណែង? ..( ញញឹម ) ..

វាយោ : មែន! ..ពេលនោះជាឧកាសរបស់យើងហើយ .. ( 😈 ) ..



រឿង : ព្រេងនិទានស្នេហ៍ ( តពីរឿង : ប្រពន្ធឥតខាន់ស្លា ) Where stories live. Discover now