ភាគទី11 : សត្រូវ

Start from the beginning
                                        

"kritt! ..ចុះកូនមកបានយ៉ាងមិច?..កូនលួចមកឬ? .. "

Kritt : គឺកូនមកជាមួយ លោកNicha ..កូនប្រុសពៅរបស់លោកម្ចាស់Koonនោះអី ..គាត់ជូនកូនមកផ្ទះម៉ែ ហើយគាត់ប្រាប់ថានឹកទៅទិញរបស់ខ្លះមកឪ្យម៉ែផងដែរ ទើបកូនមកផ្ទះម៉ែមុន..

"ល្អណាស់កូន...គាត់ប្រហែលជាមានចិត្តល្អណាស់ .. កូនសំណាងណាស់Kritt" ..

Kritt: ចា ...កូនសំណាងខ្លាំងណាស់ដែលជួបគាត់ ..ម៉ែដឹងទេ ..លោកNichaបានឪ្យកូនធ្វើជាលេខាគាត់ ..មួយថ្ងៃៗគាត់មិនដែលឪ្យកូនធ្វើអ្វីទេ ..ក្រៅគេដេកហើយនឹងហូប ..គាត់មើលថែកូន ..គាត់ល្អនឹងកូនខ្លាំងណាស់ ..

"បានដឹងថាកូនជួបមនុស្សល្អបែបនេះម៉ែសប្បាយចិត្តជារើសបានដុំមាសទៅទៀត"

នៅពេលនោះសម្លេងរថយន្តបានឈប់ក្បែរខ្ទមរបស់ម្ដាយKritt រួចកម្លោះសង្ហារខ្ពស់មុខមាត់សម្បូរស្នេហ៍គឺនាយ "Nichakoon" បានចុះពីរថយន្តមក សំដៅចូលទៅក្នុងខ្ទម ..

Nicha : អ្នកមីង..ជម្រាបសួរ .. 

"ចាស ..ល្អណាស់លោកប្រុស..មកដល់ខ្ទមតែម្ដង ..មិនសមទេដឹង .."

Nicha : មិនសមអ្វីទៅមីង ..នេះខ្ញុំទិញសម្លៀកបំពាក់នឹងនំចំណី..អង្ករជាច្រើនសម្រាប់អ្នកមីងផងដែរណា .. អ្នកមីងទុកប្រាស់បានយូរ ហើយបើអ្នកមីងខ្វះខាតអាចទៅសុំជំនួយពីខ្ញុំបានគ្រប់ពេលណា ..

Kritt : ម៉ែឃើញទេ លោកNichaចិត្តល្អខ្លាំងណាស់...

"ពុទ្ធោអើយ ..លោកប្រុស ច្រើនបែបនេះមីងមិនហ៊ានទទួលទេ .." ..

Nicha : កុំស្ទាក់ស្ទើអីអ្នកមីង ខ្ញុំនឹងផ្គត់ផ្គង់អ្នកមីងនឹងkritt ឪ្យបានល្អបំផុតណា ..អ្នកមីងចង់បានអ្វីគ្រាន់តែប្រាប់ខ្ញុំមកណា ..ហើយចំពោះ Kritt អ្នកមីងកុំបារម្ភ ខ្ញុំនឹងមើលថែ នឹង ការពារផ្គត់ផ្គង់ឪ្យបានអស់ពីសមត្ថភាព..

"នេះជាបុណ្យព្រេងសំណាងខ្ញុំពីអតីតជាតិណាទៅ ..ទើបបានជួបព្រះរស់នៅនឹងមុខបែបនេះ .. លោកប្រុសអើយ ...ការពិតពួកយើងគ្មានសំខាន់អ្វីឲ្យលោកប្រុសផ្ដល់ជំនួយច្រើនយ៉ាងនឹងទេ គ្រាន់តែដឹងថាលោកប្រុសមានមេត្តានឹងKritt ខ្ញុំសប្បាយចិត្តពេកទៅហើយ ..នេះមកផ្គត់ផ្គង់នឹងខ្ញុំទៀត" ..

រឿង : ព្រេងនិទានស្នេហ៍ ( តពីរឿង : ប្រពន្ធឥតខាន់ស្លា ) Where stories live. Discover now