+Skip .... ( នៅក្នុងកូនខ្ទមមួយ ) ..
"ហ្ហឹម!!! .. Kritt កូនម៉ែ ..ពេលនេះមិនដឹងជាយ៉ាងណាហើយទេ .. មិនដឹងថាគេធ្វើបាបកូនឬអត់ ..កូនរស់នៅផ្ទះគេស្រួលឬអត់...ម៉ែបារម្ភណាស់កូនអើយ .. .. ម៉ែនឹងតស៊ូ ..ដើម្បីយកកូនម៉ែមកផ្ទះយើងវិញឪ្យទាល់តែបាន .".( ម្ដាយKritt អង្គុយនិយាយទៅកាន់ខ្លួនឯងទាំងអារម្មណ៍សោកសៅនឹកគិតដល់កូនតែមួយរបស់ខ្លួន ) ..
Kritt : ម៉ែ ...( សម្លេងទន់ភ្លន់របស់Kritt ស្រែកហៅម្ដាយពីក្រៅផ្ទះដោយក្ដីនឹករលឹក ) ..
"Kritt ...kritt ..កូនម្ដាយ ..កូនមករកម៉ែវិញហើយឬ? ..ម៉ែនឹកកូនណាស់" ( គាត់រត់ទៅអោបក្រសោបកូនយ៉ាងណែនជាប់នឹងទ្រូងដែលឈឺផ្សាជាមួយអារម្មណ៍រីករាយ ) ..
Kritt : កូននឹកម៉ែដូចគ្នា ..ម៉ែ ..ម៉ែនៅម្នាក់ឯងលំបាកទេ? ..មាននរណាដាំថ្នាំឪ្យម៉ែពិសារ? ..ជំងឺម៉ែ..នៅឈឺទៀតមែនទេ? ..តើម៉ែ..មានអ្វីពិសារទេ ..
"កូនម្ដាយ! ..កុំបារម្ភពីម៉ែពីណាកូន ..ម៉ែមិនអីទេ ...ដ្បិតតែម៉ែមានជំងឺប៉ុន្តែម៉ែអាចងើបដើររកសុីដោយខ្លួនឯងបាន ..ចុះកូនវិញ? ..គេធ្វើបាបកូនទេ ..គេមានវាយកូនទេ? ..ប្រាប់ម៉ែមកកូន ..កូនញាំបានគ្រប់គ្រាន់ទេ? .."
Kritt : ម៉ែ ...( ទឹកភ្នែកក៏រមៀលចុះមកទាំងអារម្មណ៍ឈឺចាប់ ) ...
"មានរឿងអីកូន ហេតុអ្វីកូនយំ? ..នរណាធ្វើអីកូន? ..ឬគេវាយកូន? ..គេធ្វើបាបកូនណាស់មែនទេ ..?" ..
Kritt : គ្មាននរណាប៉ះកូនសូម្បីតែមួយដៃម៉ែ ..កូននៅទីនោះមិនហត់អីទេ ..កូនបានជួបមនុស្សល្អ ..គេស្រលាញ់មើលថែកូន ..គេមិនដែលឪ្យកូនលំបាក ...គេឲ្យកូនដេកស្រួលញាំឆ្ងាញ់ ..រាល់ពេលដែលកូនបានរស់នៅស្រួល ..ដេកស្រួល..ហូបបានឆ្ងាញ់..កូនតែងតែនឹកដល់ម៉ែ ..កូននឹកម៉ែ ..ពេលដែលកូនញាំឆ្ងាញ់កូនតែងតែនឹកគិតពីម៉ែ ..តើម៉ែមានអ្វីហូប ..ម៉ែបានសម្រាកឬអត់ ..កូនគិតតែម្យ៉ាងកូនដឹងថាម៉ែបារម្ភកូនណាស់ ( គេនិយាយទាំងទឹកភ្នែក ) ..
"ពុទ្ធោ...កូនសម្លាញ់...ទោះបីជាម៉ែលំបាកយ៉ាងណាឲ្យតែបានលឺថាកូនម៉ែ បានសុខសប្បាយយ៉ាងនេះម៉ែរីករាយពេកហើយ ..ហើយក៏ដឹងថាកូនចេះនឹករលឹកដល់ម៉ែ ..ម៉ែសប្បាយចិត្តពេកហើយកូន ..កូនមានសំណាងណាស់ ..ដែលបានជួបមនុស្សល្អ .." ..( គាត់អង្អែលក្បាលkritt ថ្នមៗ ) ..
YOU ARE READING
រឿង : ព្រេងនិទានស្នេហ៍ ( តពីរឿង : ប្រពន្ធឥតខាន់ស្លា )
Romanceតើវាជាការពិតឬយ៉ាងណា បើអារម្មណ៍ដែលបានឃើញនោះគឺដូចជាការពិត ទទួលបានអារម្មណ៍ឈឺ នឹងអារម្មណ៍សប្បាយដូចជាការពិតដែរកើតពិត ប៉ុន្តែវាប្រែជាខុសស្រឡះទៅវិញ។ តើស្នេហានេះចាប់ផ្តើមឡើងវិញបានដោយរបៀបណា? គេប្រមាថយើងឬប្រាប់យើងពីអនាគត??
ភាគទី11 : សត្រូវ
Start from the beginning
