លោកកាង< ឯង*>
គាត់ស្ទុះមករកនាយតូចតែនាយក្រាស់ទាញគេមកក្រោយខ្នងលោកដៃចង្អុលមុខគាត់)
Jungkook< កុំប៉ះគេបើលោកចង់មានដង្ហើមដក*>
ថេហ្យុងសម្លឹងមើលជុងគុកពីក្រោយខ្នងជុងគុកឈរការពារមិនអោយគេមកធ្វើបាបសំណប់ចិត្តពាក្យសម្តីរបស់នាយក្រាស់ធ្វើអោយលោកកាងញ័រខ្លួនតតាក់ភ័យខ្លាចជាខ្លាំង)
លោកកាង< ខ្ញំ..ខ្ញុំសុំទោស>
លោកកាងអោនក្បាលគោរពនាយក្រាស់សឹងតែដដល់ដីហាមាត់សុំការអត់ទោសពីក្មេងប្រុសនៅចំពោះមុខ)
អេរ៉ា< លោកប៉ា..>
ពួកគេជាអ្នកណាហេតុអ្វីប៉ារបស់នាងធ្វើដូចខ្លាចនាងយ៉ាងនេះនាងមិនព្រមចាញ់ទេ!)
លោកកាង< បិទមាត់!>
លោកកាងស្រែកអោយកូនស្រីស្ងាត់មាត់ អេរ៉ាមិនហ៊ាននិយាយអ្វីទៀតឡើយ)
លោកនាយក< បើរឿងទៅជាបែបនេះហើយ តើថេហ្យុងប្អូនចង់បានបែបណាខាងសាលានឹងស្របតាមការសម្រេចចិត្តរបស់ប្អូន>
Taehyung< ខ្ញុំចង់បានភាពយុត្តិធម៌! >
និយាយតែប៉ុណ្នឹងនាយតូចក៏ដើរចេញមកក្រៅបន្ទប់បាត់ដោយមានជុងគុករត់តាមពីក្រោយរឿងប៉ុន្មានទៀត
ទុកអោយសាលាជាអ្នកចាត់ចែងតាមការគួរទៅចុះ...។
នាយតូចដើរចេញមកក្រោមការសម្លឹងមើលពីសំណាក់សិស្សៗដែលឈររងចាំដំណឹងពីមាត់មួយទៅមាត់មួយៗល្បីអំពីរឿងសិស្សថ្មីនឹងសិស្សស្រីកាងអេរ៉ាពួកគេខំគិតថារាងតូចប្រាកដជាត្រូវខ្លាំងមិនខានព្រោះអំណាចរបស់ពួកខាងនោះមិនធម្មតាតែ...មើលតាមទៅពួកគេគិតខុសហើយព្រោះកម្លោះតូចចេញមកដើរយ៉ាងរំភើយ
ហើយមានប្រុសស្អាតជុងគុកដើរជ្រែញហោប៉ៅយ៉ាង
ឡូយតាមប្រគៀកពីក្រោយទៀត។ មកដល់កន្លែងស្ងាត់
តាមផ្លូវមកបន្ទប់គេងរបស់សិស្សថេហ្យុងដើរធម្មតាមិនមាត់មិនកអ្វីខុសពីប្រុសម្នាក់ទៀតនិយាយមិនឈប់..៖
Jungkook< ថេពូកែណាស់តែ...ថ្ងៃក្រោយកុំទៅវាយគេទៀតមិនល្អទេ>
នាយក្រាស់និយាយចប់ស្រាប់តែត្រូវស្ងាត់មាត់ក្រោយទទួលបានក្សែរភ្នែកសម្លក់ពីថេហ្យុង)
Jungkook< ខ្ញុំខ្លាចថេ..ថេឈឺដៃតាស៎>
មែនហើយគេខ្លាចអូនឈឺដៃថេហ្យុងវាយស្រីម្នាក់នោះឡើងបែកមុខស្ពុលមិនដឹងថេឈឺដៃយ៉ាងម៉េចទេនាយចង់មើលចង់ចាប់មកកាន់តែមិនហ៊ាន)
Ep3. ខ្ញុំចង់បានភាពយុត្តិធម៌!
Start from the beginning
