Ep1. ថ្ងៃដំបូងក្នុងសាលាថ្មី

4.2K 139 10
                                        


ព្រឹកស្រាងៗមនុស្សម្នានាំគ្នាបំពេញការងារភារកិច្ចរៀងៗខ្លួនមិនខុសពីគេសិស្សានុសិស្សនាំគ្នាមកសា លារៀនតាមទម្លាប់។ នៅក្នុងសាលារៀនដ៏ធំមួយមានកូនសិស្សរាប់ពាន់អ្នកកំពុងសម្តៅទៅតាមថ្នាក់របស់ខ្លួនក្នុងដំណើរនោះរាងកាយតូចច្រឡឹងបានបោះចំហ៊ានជាលើកតំបូងមកកាន់សលាថ្មី។

    ថេហ្យុង គីម ជាសិស្សប្រុសដែរទើបនឹងដូរមកចូលរៀននៅទីនេះថេហ្យុងដើរមកយ៉ាងម៉ឺងម៉ាត់មុខមាំមិនរង្គើរប្រអប់ដៃកាន់ខ្សែរកាតាបវាយចំហៀងសក់រវិចៗរលាក់តាមដំណើរកាន់តែបន្ថែមនូវសម្រស់របស់
កម្លោះតូចរបស់យើង។

រាងតូចដើរចូលមកក្នុងថ្នាក់ឈរនៅចំពោះមុខគ្រប់គ្នាដោយមានគ្រូណែនាំគេអោយសិស្សៗបានស្គាល់ផងដែរ
ថេហ្យុងឈានជើងមកអង្គុយនៅតុខាងក្រោយម្នាក់ឯង
ព្រោះគេមិនចូលចិត្តពាក់ព័ន្ធនឹងមនុស្សប្លែកមុខនោះទេ
កាយវិការរបស់គេត្រូវបានឃ្លាំមើលដោយកែវភ្នែវមួយគូរ
យ៉ាងយកចិត្តទុកដាក់មិនដឹងក្នុងគោលបំណងអ្វី។
ថេហ្យុងអង្គុយសុខៗស្រាប់តែមានមនុស្សម្នាក់ដាក់ខ្លួនអង្គុយចិត្តគេរួចនិយាយខ្សឹបៗថា៖

Jungkook< សួស្តី សុំអង្គុយជាមួយផងបានទេ >
សម្តីស្រទន់លាយឡំជាមួយមុខស្រស់សង្ហារញញឹមរាយមន្តស្នេហ៍ខិតមកជិតៗតែរាងតូចហាក់មិនអើពើនឹងវត្តមានរបស់នាយឡើយគេហាក់មិនឮមិនងាកមើលសូម្បីមុខ )

Jungkook< បើឯងមិនមាត់យើង..អង្គុយហើយ >
ជុងគុកញញឹមចេញធ្មេញទន្សាយដាក់ម្នាក់ទៀតទាំងគេមិនខ្វល់ថេហ្យុងអោនសម្លឹងមើលសៀវភៅនៅក្នុងដៃមិនចង់ជ្រលក់មាត់ជាមួយប្រុសម្នាក់នេះទេ មាត់ហាសុំគេតែខ្លួនដាក់ជិតគេមុនហើយចឹងដដែលសុំធ្វើស្អី)

Jungkook< Cuteណាស់កូនម៉េវ >
ជុងគុកលួចពោលក្នុងចិត្តភ្នែកដៀងសម្លឹងមើលមុខក្មេងតូចគេសែនស្រស់ស្អាតរូបរាងស្រឡូវល្អឥតខ្ចោះជាងមនុស្សស្រីទៅទៀតសាច់សរម៉ត់ ខៃកែវភ្នែកទាក់ទាញអោយនាយមិនអាចមិនសម្លឹងមើលបានទឹកមុខពេលខឹងគឺCuteខ្លាំងណាស់ចង់តែចាប់ក្រញិចអោយយំទេ!! )

ចន ជុងគុក ប្រុសស្អាតប្រចាំសាលាជាប្រធានថ្នាក់ហើយក៏ជាសិស្សពូកែប្រចាំប្រទេសផងដែរគេទទួលពានរង្វាន់បានរាល់ឆ្នាំមិនថាការសិក្សារ កីឡា ឫការប្រគួតនានាបើនាយចូលហើយត្រៀមតែពានអោយហើយមកតែរឿងម្យ៉ាងដែរនាយមិនល្អគឺ......(សុំលាក់សិន) ។
ម៉ោងរៀនបានបញ្ចប់កណ្តឹងបន្លឺឡើង ក្រឺងៗ* សិស្សៗនាំគ្នាចេញមករកអីញាំព្រោះដល់ម៉ោងអាហារថ្ងៃត្រង់ហើយថេហ្យុងរៀបនឹងដើរចេញពីតុហើយស្រាប់តែមាន សម្លេងមួយបង្អាក់៖

GOLDEN BOYWhere stories live. Discover now