ភាគ:១៣៩
« សប្បាយចិត្តណាស់ហីពេលធ្វើឲ្យគេយំ?» រីហ្វីដានាងនៅមិនកែទម្លាប់អាសម្លក់មុខនោះទេ។
« ទៅៗបងខុសហើយ»
« បើដឹងចឹងល្អហើយ»
«ឥឡូវនេះពួកយើងបានទាក់ទងគ្នាហើយណាហាមអូនទៅលួចមានអ្នកណាផ្សេងពីបងឲ្យសោះតែមនុស្សដូចអូននេះមិនដែលត្រូវធាតុជាមួយអ្នកណាស្រាប់ហើយចឹងបងមិនពិបាកប្រច័ណ្ឌទេ»ជុងគុកគេនិយាយផងសើចផងអស់សំណើចជាមួយនាងកាន់តែខ្លាំងចំណែកគេក៏ចង់សើចនឹងសម្ដីខ្លួនឯងនិយាយទៅដូចគ្នា។
«ខ្ញុំមិនទាន់បាននិយាយឯណាម៉េចក៏មកអាកាត់តែម្នាក់ឯង? »
«តែកាយវិការសម្ដីអូនបាននិយាយបង្ហាញវាចេញមកហើយចឹងឈប់ប្រកែកគ្នាជាមួយបងទៅបងនិយាយលើកចុងក្រោយណា»
« តែខ្ញុំ....អ៊ុប» ជុងគុកមិនទុកឲ្យមាត់ពូកែតវ៉ាជាមួយគេច្រើននោះនៅទំនេរទៀតឡើយនាយក៏អោនទៅថើបបំបិតមាត់នាងភ្លេតហើយនាងក៏មិនបានបករកែកបណ្ដោយឲ្យគេថើបសូកអណ្ដាតលូកចូលទៅប្រលែងលេងនឹងអណ្ដាតនាងតាមចិត្តរបស់គេចង់ធ្វើចុះពែលនេះនាងធ្វើតាមបេះដូងអារម្មណ៍ខ្លួនឯងដែលមានទៅលើគេ។
« ប៉ុណ្ណឹងអាចទាក់ទងជាមួយបងបានអត់? »
«ពួកយើងបាននិយាយគ្នាកាលពីលើកមុនរួចទៅហើយតើកាលពីនៅផ្ទះថ្មីដែលលោកពូបានទិញទុកឲ្យនោះ? »រីហ្វីដានាងរំលឹកដល់គ្រាមួយហ្នឹងឲ្យជុងគុកបានភ្ញាក់ខ្លួនមកម្ដងទៀតថាពួកគេបានទាក់ទងគ្នាតាំងពីពេលនោះមកម្លេះឥឡូវនេះមកធ្វើឯងអីថាណេះឆ្កុយ។
«ពេលនោះបងខូចចិត្តអូនចូលមកលួងលោមដើម្បីកុំឲ្យបងឈឺចាប់ទៀតប៉ុណ្ណោះតែពេលនេះម៉ិងនេះបងមិនបានកើតទុក្ខអ្វីទាំងអស់បងមានតែអារម្មណ៍សប្បាយៗចឹងហើយពួកយើងចាប់ផ្ដើមទាក់ទងគ្នាម្ដងទៀតនៅវិនាទីនេះ»ជុងគុកគេបញ្ជាក់មកម៉ាត់ៗមិនឲ្យរីហ្វីដានាងតបតឆ្លើយមកកាត់ពាក្យសម្ដីនាយនិយាយទេមុនពេលគេនិយាយរឿងមួយនេះគេដឹងពីរឿងកាលពីមុនរួចអស់មកទៅហើយ។
«ក៏បានខ្ញុំព្រមទទួលយកការស្រលាញ់របស់លោកយល់ព្រមទាក់ទងជាមួយលោកក៏បាន» នាងឆ្លើយដោយគ្មានលក្ខខណ្ឌសំខាន់នាងឆ្លើយចេញពីចិត្តផ្ទាល់ទៀត។
«បងសប្បាយចិត្តខ្លាំងណាស់វាសប្បាយជាងពេលពួកយើងផ្ដើមមកម្លេះ»គេសប្បាយអររីករាយលើសពីអ្វីៗទាំងឡាយដែលមកបាំងឃាំងឃាត់គេគ្រប់យ៉ាងគេបានជួបគេជម្នះវាបានមួយរឿងទៀតមួយទៀតគេអាចយកបេះដូងថ្មទឹកកករីហ្វីដាបាន។
បើទៅមើលនៅផ្ទះជុងគុកឃើញថាមានមនុស្សនៅក្នុងច្រើនគួរសមកំពុងតែនិយាយជជែកគ្នាលេងនៅកន្លែងទទួលភ្ញៀវចំណែកក្មេងៗក៏រត់ប្រលែងគ្នាលេងពេញហ្នឹងហើយក៏គ្មានអ្នកណាផ្សេងក្រៅពីថេយ៉ុងនិងឡាគីរ៉ាទេ។
«នេះក្មួយៗមកយូរណាស់ទៅហើយមីងរវល់តែនាំនិយាយភ្លេចឲ្យឈឹងថាក្មួយៗទើបតែធ្វើដំណើរមកដល់ឥឡូវនេះក្មួយអាចឡើងទៅរកបន្ទប់សម្រាកបានណាមីងបានឲ្យគេរៀបចំមុនពេលក្មួយមកេួចអស់ហើយ» លោកស្រីគូរ៉ូសាមាគិគាត់និយាយដោយរាងស្រងាកចិត្តនឹងខ្លួនឯងបន្តិចដែរ។
«មិនអីទេទេអ្នកមីងពួកខ្ញុំមិនបានទៅហត់អីប៉ុន្មានច៎ាសអ្នកមីងកុំមានអារម្មណ៍ថាខុសឆ្គងអី»
« ច៎ាសក្មួយ»
«ចឹងអូនហើយអ្នកមីងនៅជជែកគ្នាបន្តចុះបងទៅលើកអីវ៉ាន់ទៅទុកសិន»ថេយ៉ុងនាយក្រោកឈរអស់កម្ពស់និយាយប្រាប់ទៅភរិយាដែលអង្គុយជិតនោះ។
« ច៎ាសបង» ឡាគីរ៉ានាងញញឹមឡើងស្រស់បំព្រងដាក់លោកប្ដីសំណប់ចិត្ត។
« អ្នកមីងចុះបន្ទប់នៅឯណា? »
« ឯងឆាប់នាំក្មួយថេយ៉ុងទៅ»
« ច៎ាសលោកស្រី!អ្នកប្រុសសូមមកតាមខ្ញុំមកច៎ាស» លោកស្រីគូរ៉ូសាមាគិគាត់ប្រាប់អ្នកបម្រើស្រីម្នាក់នោះហើយនាងក៏បាននាំថេយ៉ុងទៅរកបន្ទប់ដែលបានរៀបចំទុកដាក់ឲ្យពួកគេរួចរាល់ហើយនោះ។
«អ្នកមីងចុះអ្នកផ្សេងទៀតពួកគាត់ត្រឡប់ទៅវិញអស់ហើយមែនទេ?ខ្ញុំមកនេះមិនបានខលទៅសួរអ្នកម្ខាងទៀតទេ»
«គឺថាទៅបាត់អស់ហើយទើបឥឡូវឃើញក្មួយទាំងពីរមកក្រោយគេ»
«ជាយ៉ាងណាក៏ក្មួយសុំទោសដែលមិនបានមកចូលរួចពិធីបុណ្យសពរបស់លោកពូក្មួយពិតជាសុំទោសពិតមែន»
«ហ៊ឹម!មិនអីទេក្មួយមីងមិនបានទៅថាអីទេណាមួយពួកយើងនៅប្រទេសឆ្ងាយពីគ្នាហើយការធ្វើដំណើរក៏វាពិបាកចឹងមិនអីទេមីងយល់»
«ក្មួយអរគុណអ្នកមីងខ្លាំងណាស់ម៉្យាងវិញទៀតក្មួយរកពេលទំនេរសឹងមិនចង់បានទៀត»
«ក្មួយប្រាកដជាហត់ណាស់ហើយធ្វើការផងមើលកូនៗផងនោះ»
«អរ...!ឡារីដានិងយ៉ុនជុនមានអ្នកម៉ាក់គាត់ជួយមើលហើយចឹងខ្ញុំមិនសូវហត់»
« ច៎ាសក្មួយ» អ្នកទាំងពីរនិយាយដូចជាចំសម្រុងគ្នាសម្បើមណាស់គ្មានខុសគ្នាអីមួយម៉ាត់សោះទោះទើបបានជួបបានស្គាល់គ្នាត្រឹមរយ:ពេលខ្លីក៏ដោយហើយណាមួយគាត់ក៏បានចេះនិយាយភាសាកូរ៉េបានច្រើនទៀត។
ភោជនីយដ្ឋាន.....!
ហ្វាន់ឌីម៉ានាងអង្គុយរងចាំមនុស្សម្នាក់ដែលបានណាត់នាងឲ្យមកញាំអាហារពេលល្ងាចជាមួយគ្នាឥឡូវមិនទាន់បានឃើញគេមកដល់ទៀត។
« នេះខ្ញុំជាអ្នកណាត់គេឬគេជាណាត់ខ្ញុំទៅ?» បានជានាងនិយាយបែបនេះដោយសារតែនាងត្រូវគេណាត់មកសោះតែនាងមកបានមុនគេឡើងយូរទៅហើយមិនទាន់ឃើញស្រមោលអ្នកណាត់ញេមកនោះបញ្ចេញរូបកាយមកឡើយ។
«បើដឹងថាអញ្ចឹងខ្ជិលមកវិញណាស់»ហ្វាន់ឌីម៉ានាងអង្គុយរអ៊ូម្នាក់ឯងភ្នែកមើលទៅមាត់ទ្វាចូលក្នុងហាងរហូត។
« សុំទិសដែលឲ្យនាងចាំយូរ» ភ្លាមៗនោះហាមិនាយបានមកដល់គេប្រញាប់សុំទោសហ្វាន់ឌីម៉ាព្រោះតែគេទើបនាងមកអង្គុយម្នាក់ឯងចាំគេ។
« នេះខ្ញុំរៀបចេញទៅវិញហើយតើលោកទើបតែមក? » ហ្វាន់ឌីម៉ានាងបាញ់ការឌឺដងទៅរកគេហើយក៏ខឹងជាមួយគេដូចគ្នា។
«កុំទាល់ទៅអីនេះខ្ញុំសុំទោសនាងពិតប្រាកដមិនបានលេងសើច»
«ខ្ញុំដឹងតើលោកឈប់និយាយអាពាក្យសុំទោសនោះទៀតទៅសំខាន់ឥឡូវនេះខ្ញុំឃ្លានលោកហៅគេឲ្យយកមីនុយមកខ្ញុំត្រូវការកម្មង់ម្ហូបអាហារ»ហ្វាន់ឌីម៉ានាងនិយាយបញ្ជាគេភ្លេតមិនឲ្យគេអង្គុយបានស្រួលបួលដូចគេសោះនេះនាងប្រញាប់ដល់ថ្នាក់ណាដែរទៅ?តែនាយមិនបានប្រកែកមានតែហៅអ្នករត់តុមកកត់មុខម្ហូបដែលហ្វាន់ឌីម៉ាត្រូវការគេចាំតែតាមនាងទាំងអស់។
« តែប៉ុណ្ណឹងទេមែនអ្នកនាង? » អ្នកកត់មុខម្ហូបនោះបានសួរបន្ថែមពីហ្វាន់ឌីម៉ា។
«លោកត្រូវការអ្វីផ្សេងទៀតអត់?» នាងងាកមកសួរហាមិម្ដងព្រោះថាមិញនេះនាងជាអ្នកជ្រើសរើសទាំងអស់គេមិនបានមាត់កទេ។
« អត់ទេ» នាយក្រវីក្បាលបាននិយាយ
«អញ្ចឹងមានតែប៉ុណ្ណឹង»ហ្វាន់ឌីម៉ានាងប្រាប់គេរួចអ្នកកត់មុខម្ហូបដែលនាងឲ្យធ្វើនោះបានចាកចេញទៅយ៉ាងលឿនដើម្បីឲ្យទាល់ចិត្តរបស់ភ្ញៀវហើយហ្វាន់ឌីម៉ានាងមើលទៅមុខហាមិហាក់ដូចជាសង្ស័យទៅលើគេដូចជារឿងអីមួយណាស់ចឹងដែរតែនាងមិនបានមាត់អីក៏អង្គុយធ្វើមិនដឹងមិនលឺស្ងៀមៗដូចហាមិដែរទៅ។
______
ភាគ:១៤០
YOU ARE READING
🤍ត្រឡប់ស្នេហ៍ថែបេះដូង🤍(រដូវកាលទី2បន្ទាប់ពីរឿង សំឡេងបេះដូង) [ ចប់ ]
Romanceត្រឹមជាបុរសម្នាក់រស់នៅពិបាកជាងស្លាប់ក្រោយពីមនុស្សជាទីស្រលាញ់របស់ខ្លួនត្រូវបានស្លាប់ទៅ.....!!!! 24/04/2024❤🤍
![🤍ត្រឡប់ស្នេហ៍ថែបេះដូង🤍(រដូវកាលទី2បន្ទាប់ពីរឿង សំឡេងបេះដូង) [ ចប់ ]](https://img.wattpad.com/cover/367700011-64-k924272.jpg)