ភាគ:១១៩
មន្ទីរពេទ្យ...!
ហ្វាន់ឌីម៉ាត្រូវបានហាមិនាយទៅជួយយកនាងមកមន្ទីរពេទ្យទាល់តែពេលវេលាដោយសារតែពេលនោះនាយកំពុងតែតាមរកនាងស្រាប់តែបានឃើញនាងត្រូវគេបាញ់បាត់ទៅហើយឥឡូវនេះនាងកំពុងតែស្ថិតនៅក្នុងបន្ទប់អាយស៊ីយូហើយហាមិអង្គុយអោនមុខចុះទឹកមុខឡើងស្រពោបស្រពោន។គេមានចម្ងល់ពេញខួរក្បាលទាំងមូលព្រោះតែរឿងមួយនេះហេតុអ្វីក៏មានគេទៅសម្លាប់ហ្វាន់ឌីម៉ាឬមួយនាងមានរឿងអីដោយមិនបានប្រាប់នាយឲ្យដឹង?
«តើពួកវាជាក្រុមរបស់អ្នកណាដែរទៅ?នាងទៅមានសត្រូវមកពីទីកន្លែងណាខ្លះ?រឿងឈ្លោះប្រកែកគ្នាចុះឡើងនោះ?រឿងក្រុមហ៊ុនក៏មិនសមដល់ថ្នាក់តាមសម្លាប់គ្នាដែរ?ចុះមានអ្វីឲ្យប្រាកដទៅ?»នាយក្រញ៉ាង់ខួរពេញហ្នឹងរកនឹកអីលែងឃើញទៅហើយគេព្រួយបារម្ភពីនាងកាន់តែខ្លាំងលើសដើមទៅទៀតបើនាងស្ថិតនៅបន្ទប់អាយស៊ីយូមិនឃើញគ្រូពេទ្យណាម្នាក់ចេញមកខាងក្រៅទាល់តែសោះហើយគេក្រោកឈរដើរចុះដើរឡើងពេញមុខបន្ទប់គ្មានចុកជើងសោះបើមានអ្នកណាមើលវិញគេដឹងតែវិលមុខដោយសារតែគេមិនបាន។
«នាងកុំកើតអីឲ្យសោះខ្ញុំមិនទាល់បាននិយាយថាស្រលាញ់នាងនៅចំពោះមុខទេណានាងកុំកើតអីឲ្យសោះនាងត្រូវតែរស់ខ្ញុំនិងនៅចាំមើលថែនាងតែម្នាក់គត់ » នាយអោនមើលទៅទ្វារដែលមានកញ្ចក់មើលចូលទៅខាងក្នុងបន្តិចនោះនាយអង្អែលទ្វាពីខាងក្រៅទឹកភ្នែករបស់នាយចង់ស្រក់ហូរមកហើយគេចង់យំប៉ុន្ដែគេមិនអាចឡើយ។
«ហ៎ាសហ៎ា...ហ៎ាសហ៎ា....នាងដឹងតែរស់ពិបាកជាងស្លាប់ហើយណាចាំតែមើលចុះទោះយើងមិនបានឲ្យគេសម្លាប់នាងឲ្យងាប់តែយ៉ាងណានាងក៏ពិបាករស់ជាងស្លាប់ទេដឹង?ហ៎ាសហ៎ា....»សម្លេងសើចសប្បាយចិត្តរីករាយជាខ្លាំងនៅពេលបានធ្វើរឿងមិនល្អក៏ដោយគេមោនខ្លាចមានកម្មជាប់ជាមួយគ្នាសោះគេគិតថាយកជីវិតមនុស្សមកលេងសើចនិងសប្បាយខ្លាំងណាស់ឬក៏អី?ទោះបីជាយ៉ាងណាក៏មនុស្សយើងមានជីវិតល្អប្រសើរដែរតើ?ចុះគេចងសំដៅលើអ្នកណា? ដូលេកា សាំងគីលម្នាក់នេះមានបំណងអ្វីទៀតហើយឬ?
« ពិតប្រាកដណាស់ចៅហ្វាយខ្ញុំក៏គិតអញ្ចឹង » នាយជាកូនចៅរបស់ដូលេកាឆ្លើយឆ្លងជាមួយនឹងចៅហ្វាយដោយទឹកមុខញញឹមញញែមមានក្ដីសុខជាមួយគ្នា។
«យើងដឹងតើ!ឯងក៏ចេញទៅវិញបានហើយរឿងដែលយើងបញ្ជាឲ្យទៅចាត់ការនាងម្នាក់នោះឯងត្រូវលាក់បាំងឲ្យជិតកុំឲ្យមានអ្នកណាបានដឹងឲ្យសោះ » ដូលេកាចង្អុលមុខកូនចៅទាំងកែវភ្នែកគម្រាមកំបែងជាខ្លាំងឡើងកូនចៅម្នាក់នោះញ័រខ្លួនជាមិនបាត់ទាំងដូលេកាមិនទាន់បានធ្វើអ្វីគេក៏ដោយព្រោះគេបានដឹងពីចរិតភាពឃោឃៅរបស់ចៅហ្វាយម្នាក់នេះអស់គ្មានសល់ទៅហើយអ្នកណាដែលមិនខ្លាចជាមួយភាពកំណាចរបស់គេដែរទៅ?
« បាទចៅហ្វាយខ្ញុំនិងលាក់វាឲ្យជិតចៅហ្វាយកុំបារម្ភអី »កូនចៅគេម្នាក់ហ្នឹងតបដូលេការួចអស់ហើយបានគេអោនក្បាលលាចៅហ្វាយនាយដើរចេញទៅខាងក្រៅបាត់ទៅ។
«ចាំមើលថាឯងបានឃើញសភាពរបស់មនុស្សស្រីដែលឯងស្រលាញ់ហើយឯងនិងគិតយ៉ាងម៉េចដែរទៅ?ហ៎ាសហ៎ា...យើងចងឃើញទឹកមុខរបស់ឯងណាស់អាជុងគុកយើងបញ្ជាឲ្យគេទៅចាត់ការនាងម្នាក់ហ្នឹងហើយ ហ៎ាសហ៎ា.....គ្រាន់តែនឹកក៏សប្បាយចិត្តជាមុនហ៎ាសហ៎ា.....»និយាយទៅដូលេកាគេចង់និយាយពីរឿងរបស់ហ្វាន់ឌីម៉ាឬ?គេច្រឡំមនុស្សទេដឹងបានជានិយាយបែបនេះមក?ច្រឡំថាហ្វាន់ឌីម៉ានេះជាមនុស្សដែលជុងគុកស្រលាញ់ទើបគេធ្វើអញ្ចឹង?ការពិតតាមដែលមើលទៅដូលេកាជាអ្នកនៅពីក្រោយរឿងរ៉ាវទាំងអស់នេះហើយគេជាអ្នកធ្វើរឿងគ្រប់យ៉ាងគ្មានអ្នកណាអាចតាមទាន់គេឡើយក្រៅពីជុងគុកតែឥឡូវវាខុសឆ្ងាយដាច់ព្រោះតែជុងគុកនាយមិនបាននៅឃ្លាំមើលសកម្មភាពរបស់ដូលេកាដូចជាពេលមុន ។
« យើងនិងយកឈ្នះឯងឲ្យដល់ទីបញ្ចប់អាជុងគុក » គេអង្គុយពោលដោយមានគំនិតអាក្រក់ហោះចូលមកក្នុងខួរក្បាលគេមិនឈប់ទេចិត្តមានះចង់តែឈ្នះគេទាំងខ្លួនឯងមិនគិតខំប្រឹងដោយខ្លួនឯងឡើយគិតថាគេងាយស្រួលណាស់ឬទម្រាំមកដល់ថ្ងៃនេះបើមិនមានភាពវៃឆ្លាតក្នុងការធ្វើការងារអ្វីមួយនោះ?ហើយមួយទៀតគ្មាននរណាម្នាក់អាចមករារាំងគេមិនឲ្យបញ្ឈប់អ្វីដេលញេកំពុងតែធ្វើនេះទេ។
មកមើលនៅមន្ទីរពេទ្យវិញជីជីនាងឥឡូវនេះបានរុំរបួសដៃបានរួចរាល់អស់ហើយឥឡូវនាងកំពុងតែគេងសម្រាកក្នុងបន្ទប់ពេទ្យដោយមានគូឡេស្ទីនអង្គុយកាន់ដៃរបស់នាងជាប់មិនខ្ចីលែងដៃទៅណាឡើយនាយខ្លាចថាពេលនាងដឹងខ្លួនមមវិញធ្វើបាបខ្លួនឯងដូចជាពេលមុននេះណាស់គេភ័យខ្លាចក្នុងខ្លួនមិនទាន់បាត់អេបើម៉ាកៗនេះគេរស់នៅបានយូរទៀតទេពេលបាត់បង់នាងទៅនោះគេសុំតែឲ្យនាងរស់នៅជាមួយគេបានរហូតទៅគេសប្បាយចិត្តណាស់ទៅហើយពេលនាងវេទនាគេក៏វេទនាមិនចាញ់នាងប៉ុន្មានដែរ។
«លោកក្រោយអូនឈប់ធ្វើរឿងឆ្កួតៗចឹងទៀតឲ្យសោះបើអូនមានរឿងអ្វីកើតឡើងមកបងមិនលើកលែងឲ្យខ្លួនឯងហើយឈប់ធ្វើចឹងទៀតណា » នាយយកដៃរបស់នាងមកដាក់លើថ្ពាល់ខាងស្ដាំសម្លឹងមើលទៅមុខសរលោងស្រិលនោះមិនដាក់ភ្នែកគេស្រលាញ់គេព្រួយបារម្ភគេហួងហែងក៏ព្រោះតែនាងម្នាក់គត់ទើបគេក្លាយទៅជាមនុស្សបែបនេះ។
«ឆាប់ដឹងខ្លួនមកណាបងនិងនាំអូនទៅដើរលេងគ្រប់កន្លែងដែលអូនចង់ទៅណាបងសូមសន្យាថានឹងនៅក្បែរអូនកាន់ដៃរបស់អូនមិនលែងឡើយរហូតដល់ថ្ងៃដែលបងអស់ដង្ហើមណាបងស្រលាញ់អូន ខ្សឺត...» នាយស្រដីឡើងដោយពាក្យពិតចេញពីក្នុងបេះដូងរបស់គេហើយគេនឹងធ្វើអ្វីតាមសម្ដីដែលបាននិយាយទៅខាងលើនេះទាំងអស់គេនិងមិនឲ្យខុសសន្យាមួយណាទេរួចមកក៏មិនភ្លេចអោនថើបខ្នងដៃរបស់នាងល្អិតជីជីផងដែរ។
នៅមុខបន្ទប់សង្រ្គោះបន្ទាន់ឥឡូវនេះពោរពេញដោយភាពស្មុកស្មាញកាន់តែខ្លាំងទៅហើយវាកន្លងផុតទៅអស់ជាច្រើនម៉ោងនៅតែគ្មានដំណឹងពីអ្នកនៅខាងក្នុងទៀត។
« ហ្វាន់ឌីម៉ានាងយ៉ាងម៉េចហើយ? »ភ្លាមៗក៏មានសម្លេងរត់ដង្ហក់របស់បុរសម្នាក់បានសួរហាមិពីចម្ងាយមកទាំងសេចក្តីព្រួយបារម្ភ។
«ខ្ញុំនៅមិនទាន់ដឹងទេព្រោះគ្រូពេទ្យមិនទាន់បានចេញមកទេ»ហាមិមើលដឹងហើយថាគេជាអ្នកណានោះក៏ឆ្លើយគម្រោះគម្រើយដាក់ភ្លេតគេនៅស្អប់មុខម្នាក់ហ្នឹងមិនទាន់បានបាត់ផងមកឲ្យគេឃើញមុខទៀត។
« អរ... » ស៊ូមិឬម៉ាគូស៊ីកានាយងក់ក្បាលតិចៗដោយបានដឹងខ្លួនរឿងមួយចំនួន។
« លោកនៅខឹងស្អប់ខ្ញុំជំនួសហ្វាន់ឌីម៉ាមែនទេ? »
« មែនហើយ »
«ខ្ញុំដឹងថាវាលឿនណាស់សម្រាប់លោកពេលបានលឺសម្ដីហ្វាន់ឌីម៉ានិយាយយល់ព្រមជាមួយខ្ញុំដោយងាយស្រួលនោះតែយ៉ាងណានាងបានយល់ពីខ្ញុំច្បាស់ហើយ »
«យល់ច្បាស់យ៉ាងម៉េច?លោកមិនគិតទេចុះថាលោកបានសម្លាប់មនុស្សជាទីស្រឡាញ់របស់ហ្វាន់ឌីម៉ាអស់រហូតដល់ពីរនាក់ឯងគិតថានាងមិនគិតថាបន្ទោសខ្លួនឯងទេ?គ្រាន់តែនាងមិនចង់រំលឹកនាងចង់បំភ្លេចវាឲ្យបានទើបនាងសុខចិត្តបើកចិត្តទទួលយកឯងជាបងប្រុសធម៌ដោយមិនគិតច្រើននោះនាងនិយាយសួរនាំពីខ្ញុំរហូតប៉ុន្តែខ្ញុំមិនប្រាប់នាងប៉ុណ្ណោះសូមតែឯងយល់ពីអារម្មណ៍នាងដូចពេល៉ងនិយាយផងចុះខ្ញុំក៏ស្របតាមការសម្រេចចិត្តរបស់ហ្វាន់ឌីម៉ាដែរ »
«ហ៊ឹម!ខ្ញុំដឹងថាវាបែបហ្នឹងពិតមែនតែខ្ញុំអាចទ្រាំបាននាងក៏ឈឺចាប់ទ្វេរដងណាស់តែសូមឯងកុំបារម្ភអីខ្ញុំនិងមើលថែហ្វាន់ឌីម៉ាឲ្យបានល្អជាទីបំផុត »
« សូមឲ្យវាដូចជាមាត់ឯងនិយាយចុះ ចាប់ពីពេលនោះទៅខ្ញុំនឹងសម្របខ្លួនតាមហ្វាន់ឌីម៉ាដែរហើយ »
«តាមខ្ញុំមើលទៅឯងលួចស្រលាញ់ហ្វាន់ឌីម៉ាត្រូវអត់?នេះរាមដែលខ្ញុំសង្កេតមើលទៅកាយវិការរបស់លោកដែលបង្ហាញមកទេបើមិនពិតក៏ហីចុះ »
YOU ARE READING
🤍ត្រឡប់ស្នេហ៍ថែបេះដូង🤍(រដូវកាលទី2បន្ទាប់ពីរឿង សំឡេងបេះដូង) [ ចប់ ]
Romanceត្រឹមជាបុរសម្នាក់រស់នៅពិបាកជាងស្លាប់ក្រោយពីមនុស្សជាទីស្រលាញ់របស់ខ្លួនត្រូវបានស្លាប់ទៅ.....!!!! 24/04/2024❤🤍
![🤍ត្រឡប់ស្នេហ៍ថែបេះដូង🤍(រដូវកាលទី2បន្ទាប់ពីរឿង សំឡេងបេះដូង) [ ចប់ ]](https://img.wattpad.com/cover/367700011-64-k924272.jpg)