ភាគ:៧៣+៧៤

140 3 0
                                        


«ខ្ញុំអរគុណណាស់លោកពូដែលបានឲ្យខ្ញុំឆែកមើលកាមេរ៉ាក្នុងក្រុមហ៊ុននេះ»មួយសន្ទុះក្រោយហ្វាន់ឌីម៉ានាងបានចេញមកវិញពេលមើលរូបភាពមនុស្សក្នុងវីដេអូមួយនោះហើយនាងក៏បានថតវាទុករួចនាងក៏បានលុបវីដេអូមុនដែលមានគេចេញមកពីក្នុងបន្ទប់នោះមិនឲ្យមានអ្នកណាសង្ស័យឡើយ ។

« អរបាទមិនអីនោះទេអ្នកនាង » លោកពូគាត់ញញឹមតបជាមួយហ្វាន់ឌីម៉ាទាំងស្នាមញញឹម ។
« បើអ៊ីចឹងខ្ញុំសុំលាលោកពូទៅធ្វើការបន្តវិញហើយ» ហ្វាន់ឌីម៉ានាងនិយាយលាគាត់និងមកបន្ទប់អូហ្វីសរបស់ខ្លួនវិញ ។
« បងទើបតែមកពីណា? » ពេលនាងបើកទ្វាចូលមកដល់ហើយក៏មានសម្លេងក្រូចឆ្មាមួយបានសួរមកនាង ។
« អូរ!បងមកពីខាងក្រៅនិងហ៎ា » ហ្វាន់ឌីម៉ានាងរកលេសនិយាយជាមួយប្អូនមិនចង់បានសោះហើយ ទើបដើរវាងទៅអង្អុយលើតុធ្វើការវិញ ។
«ច៎ាសបង!ខ្ញុំនេះមិនដឹងថាគេងលក់តាំងពីស្មានណាទេ »នាងតូចនិយាយបន្ទោសខ្លួនឯងចេះមកគេងលក់ទាំងមិនបានធ្វើអ្វីទៀតនៀក ។
«មកពីឯងមិនសូវបានគេងស្រួលបួលនិងហើយគិតច្រើនពេករហូតគេងមិនលក់ក៏មានដែរអញ្ចឹងហើយគួរតែគិតពីសុខភាពខ្លួនឯងខ្លះឲ្យបានច្រើនម៉្យាងបងមិនសូវបានមើលថែឯងដិតដល់ទៀត » ហ្វាន់ឌីម៉ានាងនិយាយចង់ចេញទឹកភ្នែកមកហើយនាងអាណិតប្អូនពេលនៅគិតរឿងការងារមិនចេញដឹងតែនាងមិនគេងរហូតរីហ្វីដានាងអង្គុយស្ដាប់បងស្រីពោលមកទាំងក្ដុកក្ដួលក្នុងអារម្មណ៍ជាខ្លាំង ។
« ច៎ាសបងអូនដឹងហើយ ! ប៉ុន្តែបងចង់ញាំអីទេ? ខ្ញុំដូចជាឃ្លានដល់ហើយពេលភ្ញាក់មក » រីហ្វីដានាងនិយាយប្រាប់បងថាឃ្លានមុននាងចង់ចេញទៅក៏មិនភ្លេចសួរពីហ្វាន់ឌីម៉ាដែរថានាងចង់ញាំអីឬកអត់នោះ ។
«ហ៊ឹម!ចាំបងទៅជាមួយណាបងមិនអាចឲ្យអូនទៅម្នាក់ឯងបានទេ » ហ្វាន់ឌីម៉ាគ្រាន់តែនាងស្ដាប់លឺហើយក៏ឈប់ធ្វើការបិទកុំព្យូទ័រទុកមួយកន្លែងនិងទាញយកកាបូបស្ពាយដៃតូចនោះមកទៅរីហ្វីដានាងមិនបាននិយាយអីច្រើនទៀតបើបងស្រីចង់ទៅជាមួយហើយនាងក៏សប្បាយចិត្តដូចគ្នាក៏ដើរចេញទាំងកាន់ដៃគ្នាជាប់នោះស្នាមញញឹមផុសឡើងមកដោយសេចក្ដីសុខជាពន់ពេក ។
«ញញឹមសប្បាយសិនទៅពីមុនយើងទុកឱកាសឲ្យពួកនាងរីករាយប៉ុន្ដែចាប់ពីឥឡូវនេះទៅពួកនាងនឹងលែងបានញញឹមទៀតហើយ » និយាយទៅគឺថាគេម្នាក់នោះតាមដានមើលគ្រប់សកម្មភាពរបស់បងប្អូនពីរនាក់ដដែលថែមទាំងនិយាយថោយកំណាចទៀត?បែបនេះមានន័យថាគេធ្លាប់បានស្គាល់ពីរនាក់នោះច្បាស់ហើយឬ?គេដូចស្គាល់យូរហើយតែមិនមាត់នោះ?ចុះគេនរណា?
  កាត់មករកគូឡេស្ទីនវិញគេឥឡូវនេះមមាញឹកខ្លាំងណាស់មិនសូវបានទៅមើលជីជីនៅឯផ្ទះប៉ុន្មានទេគឺគេរវល់តែធ្វើការនៅក្រុមហ៊ុនទោះប្អូនស្រីខលហៅឲ្យគេទៅផ្ទះក៏គេមិនខ្ចីទៅដែរនិយាយតែថារវល់ៗមិនបាត់រហូត ។
«លោកប្រធានប្អូនស្រីរបស់លោកប្រធានបានមករកច៎ាស»អ្នកនាងលេខារបស់គូឡេស្ទីនបានគោះទ្វាចូលមកនិងប្រាប់ថាប្អូនស្រីរបស់គេចង់មកជួបទៀតនាយឡើងនិយាយអីលែងចេញម៉ង ។
« ឲ្យនាងចូលមក » គូឡេស្ទីនគេមិនអាចឲ្យប្អូនមកហើយមិនបានជួបនាយនោះក៏ប្រាប់ឲ្យហៅនាងល្អិតជីជីចូលមកខាងក្នុងបន្ទប់ធ្វើការរបស់ខ្លួនទៅ ។
« សួស្ដីបងប្រុស » នាងល្អិតជីជីនោះចូលមកដល់ភ្លាមក៏រត់មកអង្គុយលើភ្លៅបងប្រុសរួចហើយក៏អើបគេឡើងណែនពេញដៃនាងនឹកគេណាស់និយាយតាមត្រង់ទៅខានជួបគេប៉ុន្មានថ្ងៃសោះនាងឡើងអជ្សុកគ្មានអ្នកនិយាយជជែកគ្នាលេងជាមួយទេ ។
«បាទ!បងសុំទោសណាដែលមិនបានទៅផ្ទះព្រោះតែរវល់ការងាតច្រើនពេកបងសង្ឃឹមថាឯងមិនខឹងទេណា » គូឡេស្ទីនពេលចឹងគេក៏អោបនាងឡើងណែនដូចគ្នាដែរគេនិយាយចេញទៅទាំងរឹកពាក្រមិចក្រម៉ើមណាស់ឡើងនាងល្អិតជីជីអត់គ្រឺតមិនបានហ្នឹងទាញថ្ពាល់ទាំងសងខាងរបស់គេ ។
« អូយៗបងឈឺណាមិចក៏មកទាញថ្ពាល់បងអ៊ីចឹង? » គូឡេស្ទីនស្រែកចាចពេលបានប្អូនស្រីក្បាលខូចនោះមកទាញថ្ពាល់របស់គេបែបនេះ ។
« អត់ខ្វល់ » នាងតូចជីជីហាក់មិនរវីរវល់ដូចពាក្យនាងនិយាយចេញមកមែនគឺទាញថ្ពាល់គេហើយក៏ធ្វើមុខឌឺដងជាមួយបងប្រុស ។
ក្រាក...!
« បងស្ទីនហ៎ា..... » ពួកគេទាំងពីរនាក់បងប្អុនកំពុងតែនិយាយជជែកគ្នាលេងហើយនោះក៏មានសម្លេងបើកទ្វាចូលមកទាំងហៅឈ្មោះរបស់គូឡេស្ទីនថា"បង"ទៀត ។ ជីជីពេលបានឃើញនារីប្លែកមុខម្នាក់បានចូលមកហើយនាងក៏រៀបនិងចុះចេញពីលើភ្លៅរបស់បងប្រុសទៅហើយប៉ុន្តែគូឡេស្ទីនចាប់ទាញនាងមកអង្គុយឲ្យខិតមកកាន់តែជិតលើសដើម ឡើងនាងតូចជីជីភ័យដែរហើយ ។
« បងស្ទីននាងក្មេងម្នាក់នេះជាអ្នកណា? » សម្រែកស្រែករបស់នារីម្នាក់នោះបានស្រែកសួរគូឡេស្ទីនព្រោះតែនាងមិនបានដឹងថានាយមានប្អុនស្រីឡើយនៅមានកាយវិការស្វីតៗជាមួយគ្នាទៀតនាងកាន់តែខឹងចង់តែហក់ទៅចាប់បោចសក់របស់មនុស្សសហរីអង្គុយលើភ្លៅគូឡេស្ទីនចេញឲ្យបាត់ទេប៉ុន្ដែនាងបានចង្អុលមុខរបស់នារីម្នាក់នោះឲ្យចាកចេញទៅពេលឃើញនាងរៀបនិងដើរសំដៅមករកប្អូនស្រីសំណប់របស់គេហើយនាយឡើងខឹងសម្បាជាមួយនារីម្នាក់ហ្នឹង ។
«នាងឆាប់ចាកចេញទៅទាល់ខ្ញុំនៅចិត្តត្រជាក់ជាមួយនាង » គូឡេស្ទីននាយនិយាយទាំងមិនបានមើលមុខរបស់នាងទេគឺមើលតែមុខរបស់នាងល្អិតជីជីប៉ុណ្ណោះ ។
«ហ្អាយយយយ....ខ្ញុំមិនសុខចិត្តទេ....បងស្ទីនមិនអាចមាននាងម្នាក់ហ្នឹងបានឡើយ »
« ហេតុអ្វីថាខ្ញុំមានមិនបាន? នាងជាអ្នកណា? »
« មិចក៏បងធ្វើបែបនេះដាក់ខ្ញុំ? »
« ខ្ញុំធ្វើបែបណា? »
« ចុះនេះវាជាស្អី? បងទៅមានមនុស្សស្រីម្នាក់ទៀតនេះចុះបងមិនគិតថាបងខុសមកលើខ្ញុំទៀត?  »
«នាងឆាប់ចេញទៅមិនទាន់ខ្ញុំហៅសន្តិសុខចាប់អូសនាងចេញទៅវិញទាល់ពេល » នាយស្ដីឲ្យនាងឆាប់ចេញទាំងដោយតម្លើងសម្លេងបន្តិចព្រោះតែមិនចង់ឲ្យនាងប្រើសម្លេងខ្លាំងៗមកដាក់មុខនាងល្អិតជីជីរបស់គេនេះឡើយ ។

🤍ត្រឡប់ស្នេហ៍ថែបេះដូង🤍(រដូវកាលទី2បន្ទាប់ពីរឿង សំឡេងបេះដូង) [ ចប់ ]Where stories live. Discover now