ភាគ:៨+៩+១០+១១

333 3 0
                                        

     រីហ្វីដានាងបើកភ្នែកមកម្ដងទៀតដោយញញឹមតិចៗនាងដូចជាមានក្ដីសុខណាស់ពេលគេមកព្រួយបារម្ភពីខ្លួនអញ្ចឹង ។ នាងតូចកាន់តែរំភើបបើគេនៅតែបែបនេះដាក់មកនាងរហូតនោះមិនដឹងថានាងសប្បាយរីករាយប៉ុណ្ណាទេ ។
« អរគុណដែលព្រួយបារម្ភ » ឃើញទេគេធ្វើល្អនិយាយពាក្យពិរោះមិនទាន់បានប៉ុន្មានោងក៏មានក្ដីសុខពេលបាននៅជិតគេបាត់ទៅហើយនឹង? មិនគួរឲ្យជឿសោះឡើយនាងចេះតែចង់ឲ្យគេមកនៅជិតខ្លួននាងគ្រប់ជំហ៊ាន ។
« រាត្រីសួស្ដីជុងគុក » នាងនិយាយតិចៗម្នាក់ឯងព្រោះតែគេមិនបាននៅជាមួយនាងទេ យកភួយមកគ្របបាំងមុខជាប់ប្រកាច់ប្រកិនពេញគ្រែសប្បាយដល់ថ្នាក់នេះផង? នាងអាចនិងស្គាល់ពីឈ្មោះពិតរបស់គេថែមពីលើទៀត ។ ពិតជាមិនគួរឲ្យជឿសោះឡើយ នាងម្ដងចេះ ម្ដងចុះ ពិបាកនិងយល់ពីចិត្តគំនិតរបស់នាងផ្ទាល់មែនទែន ទាយមិនត្រូវសោះ ។
  ព្រឹកថ្ងៃថ្មីចូលមកដល់រីហ្វីដានាងចេញពីបន្ទប់គេងរបស់ជុងគុក នាងក្រឡេកមើលពេញផ្ទៃបន្ទប់ខនដូរមានអីស្អាតដែរតើ ។ នាងបន្តដើរមើលជុំវិញនិងទៀតរហូតដល់ធុំក្លិនមកហូបឈ្ងុញឈ្ងប់ចេញពីផ្ទះបាយមកនាងមិននៅបង្អង់យូរក៏ដើរទៅផ្ទះបាយ ។
« លោកកំពុងតែធ្វើអ្វី?» រីហ្វីដានាងសួរគេតាមធម្មតាថែមទាំងដើរទៅជិតគេ ជុងគុកនាយងាកមករកប្រភពសម្លេងបានឃើញរីហ្វីដាក៏ដាក់របស់របរទុកអស់ហើយមកអោបរីហ្វីដាដូចកម្រោលចូលអញ្ចឹងនាងទប់ខ្លួនឯងមិនចង់ជាប់ ។
« ខ្ញុំនឹកនាងណាស់ ហេតុអ្វីទើបតែបង្ហាញខ្លួន? នាងមានដឹងទេថាខ្ញុំរងចាំនាងទោះបីគ្មានសង្ឃឹមក៏ខ្ញុំនៅតែចាំ នាងមកវិញហើយខ្ញុំមិនបណ្ដោយឲ្យនាងចេញពីខ្ញុំម្ដងទៀតទេ » ជុងគុកគេពោលបណ្ដើរអោបនាងកាន់តែជាប់ ហ្វីដានាងមិនបានមាត់កអ្វីទេឈរឲ្យគេអោបយ៉ាងស្ងៀមនៅចាំស្ដាប់គេរៀបរាប់ឲ្យអស់ពាក្យដែលចងនិយាយ ។ មិនមែនគេនឹកនាងតែម្ខាងទេសូម្បីនាងក៏នឹកគេមិន ពេលគេមកអោបបែបនេះនាងមានភាពកក់ក្ដៅណាស់។ នាងរឺតអង្អែលខ្នងគេតិចៗ គេដូចកំពុងតែយំអញ្ចឹងឃើញថាខ្លួនឡើងញ័រប៉ុន្តែំមិនឲ្យលឺសម្លេង ។
« លោកយំធ្វើអ្វី? មនុស្សប្រុសដើមទ្រូងប្រាំហត្ថគេមិនឲ្យសម្រក់ទឹកភ្នែកមកឲ្យអ្នកណាបានឃើញឡើយដឹងទេ? ប្រសិនបើគូរសត្រូវលោកបានឃើញតើគេនឹងសើចចម្អកមកកាន់លោកបែបណាវិញ? ឈប់យំបានហើយ ខ្ញុំពិបាកភ្នែកមើលណាស់ » រីហ្វីដានាងប្រលែងពីការអោបហើយក៏លើកដៃមកជូតទឹកភ្នែកឲ្យគេនិយាយបែបលេងសើចតែក៏ជាពាក្យពិត នេះគេយំនៅមុខនាងបើយំមុខគូសត្រូវដឹងតែគេសើចចម្អកថាគេជាមនុស្សអន់គ្មានភាពក្លាហាន
កំសាកញីមិនខានទេ នាងក៏ចេះតែនិយាយដាស់តឿងប្រាប់ឲ្យបានដឹងពីវា ។ ជុងគុកមិនមាត់តែសើចជំនួសរួចចាប់ដៃនាងជាប់ ។
«ខ្ញុំមិនខ្វល់សំខាន់ខ្ញុំមិនចង់ឲ្យនាងចេញឆ្ងាយពីខ្ញុំដូចជាពេលមុនទេ ពេលយំមាននាងជួយជូតទឹកភ្នែកខ្ញុំសប្បាយចិត្តណាស់ទៅហើយ បើបាននាងមករស់នៅជាមួយទៀតក៏រឹតតែសប្បាយចិត្ត » ជុងគុកប្ដូរពីយំមកញញឹមក្របួចមាត់ប្រើសម្ដីឡកលើយដាក់រីហ្វីដា ចរិតខិលក៏ចេញមកដូចចង់ញ៉ែញ៉ង់នាងណាស់ នាងបានឃើញហើយដឹងដល់ក្រយៅមិនចង់មកអូសក្រឡាអាកូនមិនសមឡើយ ។ រីហ្វីដានាងរុញមុខសង្ហាមួយនោះចេញឲ្យឆ្ងាយពីនាងបន្តិចនិងញញឹមតបស្នងគេវិញ ។
« ឆឺស..! សម្ដីចេញមកឡើងព្រានប៉ុណ្ណឹងហើយចង់ឲ្យខ្ញុំនៅជាមួយលោក? ខ្ញុំមិនចូលចិត្តមនុស្សប្រុសបែបហ្នឹងទេ លោកគួតែបានដឹងច្បាស់ហើយមែនទេ? » នាងរុញគេម្ដងទៀតឲ្យឃ្លាតចេញពីខ្លួននិងដើរមកអង្គុយលើសាឡុងវិញ ជុងគុកគេមិនគិតច្រើនក៏ដើរមកតាមនាង ។ ហ្វីដានាងអង្គុយគងទាក់ក្លាយកតេឡេមកបើកទូរទស្សន៍មើលធ្វើមិនដឹងដូចទីនេះជាកន្លែងរបស់នាង ។
« អង្គុយឲ្យស្រួលជាងនេះបានទេ? ជាស្រីចេះទន់ភ្លន់បន្តិចផងចំណែកការអង្គុយក៏ដូចគ្នា » ជុងគុកក្រហឹមដើមកប្រាប់នាងឲ្យស្ដាប់តាមសម្ដីរបស់គេ ឃើញហើយពិបាកភ្នែកនិងមើលណាស់ពោះតែនាងនៅស្លៀករ៉ូបកាលពីយប់មិញអ៊ីចឹងហើយគឺវាឆែកឲ្យគេបានឃើញភ្លៅសភ្លឺរលោងរបស់នាងឡើងច្បាស់ទែង ។
« រឿងខ្ញុំ លោកមិនបាច់មករវីរវល់ឡើយ អរ..! លោកប្រហែលជាអ្នកមកឃាត់ហាមឲ្យខ្ញុំឈប់វៃអាម្នាក់នោះហើយឬ? » នាងតូចមិនចង់ស្ដាប់សម្ដីរបស់គេទេពេលនោះនាងមិនបានមើលមុខគេប៉ុន្ដែនងក៏អាចដឹងច្បាស់ថាជាគេដែរ ម៉្យាងនាងដឹងទៀតថាវាជាក្លឹបរបស់ជុងគុក ។
« មែនជាខ្ញុំ នាងចង់វៃអាម្នាក់នោះតែនាងមិនដឹងទេឬ? បើសិនជាខ្ញុំទៅមិនទាន់នាងនិងត្រូវញេដាក់ទោសពីបទប្រើអំពើហិង្សាលើអ្នកដទៃណាស់ដូច្នេះហើយបានខ្ញុំនិយាយឃាត់ »
« ការពិតមិនមែនអញ្ចឹងទេអី? បើខ្ញុំវៃគេនោះឲក្លឹបលោកក៏មានរឿងរញ៉េរញ៉ៃកើតឡើងតើត្រឹមត្រូវដែរទេលោក ជុងគុក គូរ៉ូសាមាគិ? » ម្ដងនេះនាងមិនធម្មតាហៅដល់ឈ្មោះពេញគេយ៉ាងច្បាស់ៗមួយៗអាចឲ្យញេស្ដាប់បានយ៉ាងពិតប្រាកដ ។ កុំថានាងមិនដឹងពីគេឲ្យសោះប្រសិនអាម្នាក់មួយនោះនាងវៃឲ្យងាបើក្លឹបមួយនោះមានរឿងប៉ូលីសក៏ចូលមករញ៉េរញ៉ៃមានរឿងជាច្រផើនកើតឡើងមិនខានទេ ។ ហ៊ឹស..! កុំមកនិយាយថាដើម្បីការពារនាងនោះនាងមិនជឿសម្ដីរបស់គេឡើយ ។
« គឺ...គឺ...ថាខ្ញុំមិនចង់មានន័យបែបនេះទេ » ជុងគុកប្រញាប់ប្រកែកញ័រមាត់និយាយដាច់ៗក្បាលដំបូងគេនោះភ្នែកក្រឡេបក្រឡាប់ មើលនេះមើលនោះមិនចំកម្លែងដែលចង់ម់លឲ្យប្រកដឡើយ ។ រីហ្វីដានាងចាប់សង្ស័យគេព្រោះតែអញ្ចឹងហើយមកកុហកជាមួយនាងមិនសមហេតុលផលសោះក្រែងថាពូកែណាស់ឬ? ឥឡូវនេះក៏មកទាល់តម្រិះព្រោះតែនាង?
« និយាយមិនច្បាស់ មានន័យថាវាពិត? លោកហ៎ាខ្ញុំសុំប្រាប់ណាទៅរៀនកុហកម្ដងទៀតទៅ ខ្ញុំមិនគួរជឿសោះថាមនុស្សដែលល្បីខាងជំនួសម្នាក់នេះមកចាញ់ក្រោមដៃមនុស្សធម្មតាដូចខ្ញុំណា! » រីហ្វីដានាងវៃចិញ្ចើមឌឺគេយ៉ាងឡូយមានប្រៀបលើគេខ្លាំងគួរសមកុំចេះតែមកហ៊ានអាកូនស្គាល់នាងតិចពេកហើយកុំឃើញថានាងមិនចេះអីនោះល្ងង់ឲ្យសោះនាងពូកែនិយាយណាស់បើអ្នកណាចង់មកប្រកួតណានាងក៏ព្រមទៅចូលរួមជាមួយជានិច្ច ។
« ក៏បានខ្ញុំព្រមចាញ់នាងហើយ តែខ្ញុំចង់សួរនាងរឿងមួយ » គេព្រមចុះចាញ់ដោយស្វ័យប្រវត្តិទាំងមិនងាករ៉េ
« បាន » ហ្វីដាក៏ងក់ក្បាលឆ្លើយយល់ព្រម
« នាងនៅមានជីវិតបានដោយរបៀបណា? បើពេលនោះឡានបានផ្ទុះបាត់ហើយ សូម្បីតែប៉ូលីសគេមិនបានចូលទៅមើលទាន់ផង ខ្ញុំងឿយឆ្ងល់ត្រង់នេះណាស់នាងជួយស្រាយពន្យល់បន្តិចមក » ជ្រុលជាគេចងដឹងពីនាងទៅហើយ នាងក៏និយាយរៀបរាប់រឿងដែលបានកើតឡើងមកនោះឲ្យគេបានស្ដាប់ និងប្រាប់ពីអ្នកបានជួយជីវិតនងឲ្យរស់រានមានជីវិតឡើងវិញ នាងសប្បាយចិត្តណាស់ នាងខំគិតថាខ្លួនឯងស្លាប់តាំងពីពេលនោះមកបាត់ហើយនិងគិតថាលែងបានមកជួបនិយាយគ្នាជាមួយគេដូចពេលមុន ។ ជុងគុកស្ដាប់ការនិយាយរបស់នាងរួចហើយក៏មកអោបនាងម្ដងទៀតគេមិននឹកស្មានអោនាងដោយសេរីមិនមានការហាមឃាត់ឬស៊ីរន្ទះជើងរបស់នាងទៀតឡើយ ។
« យល់? » នាងសួរក្បែរត្រចៀកគេបណ្ដាលឲ្យខ្យល់ដង្ហើមក្ដៅឧណ្ណនោះប៉ះនិងករបស់ជុងគុក នាយមិនបាននិយាយអីក្រៅពីអោបនាងឲ្យបានជាប់ទេ ។
«ចុះសព្វថ្ងៃនាងរស់នៅទីណាបើមិននៅជាមួយអ្នកប្រុសរិកគី? » គេស្ដាប់ហើយបានសួរនាងនិយាយថាមិននៅជាមួយគ្រួសារចុះរាល់ថ្ងៃនងទៅរស់នៅឯណាវិញចុះ?
«លោកគុំតែដឹងប៉ុន្ដែឥឡូវនេះសូមជូនខ្ញុំទៅផ្ទះវិញសិនមកពេលនេះគ្រប់គ្នាកំពុងតែបារម្ភពីខ្ញមហើយបើលោកយកខ្ញុំមកទីនេះទាំងមិនឲ្យអ្នកណាបានដឹងផង » រីហ្វីដានាងនឹកឃើញរឿងនេះភ្លាមសម្លក់ជុងគុកភ្លេតគ្រឺតនិងទឹកមុខរបស់គេនិងមែនទែន ។
« បាន » ជុងគុកឆ្លើយយល់ព្រមថាជូននាងទៅហើយពួកគេមិននៅនិយាយគ្នាច្រើនទៀតទេក៏ចេញពីខបដូរជូនរីហ្វីដាទៅផ្ទះ។

🤍ត្រឡប់ស្នេហ៍ថែបេះដូង🤍(រដូវកាលទី2បន្ទាប់ពីរឿង សំឡេងបេះដូង) [ ចប់ ]Where stories live. Discover now