ភាគ:៥៣+៥៤

49 2 0
                                        


« លោកឆាប់ឆ្លើយជាមួយខ្ញុំមក ហ៊ឹកៗៗៗ លោកកុហកខ្ញុំធ្វើអី? ថាមិនពាក់ព័ន្ធជាមួយស្រីញីអីទេតែលោកនៅតែប្រព្រឹត្ត?ប្រាប់ខ្ញុំតែមួយម៉ាត់ក៏ខ្ញុំមិនខឹងដែរចង់លោកទៅទាក់ទងអ្នកណាក៏ទាក់ចុះខ្ញុំមិនឃាត់សូមតែស្មោះត្រង់ជាមួយខ្ញុំប៉ុណ្ណឹងមិនបានទេឬ? » រីហ្វីដានាងកាន់តែចូលដល់សំណួរស៊ីជម្រៅហើយក្រែងមិញនេះមិនចង់ឲ្យគេនិយាយនោះអីតែនាងបែរមកសួរគេជាហូរហែរវិញ?ចិត្តមនុស្សស្រីគេពិបាកនឹងយល់ណាស់ម៉្យាងនាងមិនសូវដែលបង្ហាញឲ្យគេបានឃើញផងនោះ ។
«គ្មានអ្វីនោះទេបងមិនចង់ឲ្យអូនដឹងពីរឿងនេះប៉ុណ្ណោះព្រោះតែវាកើតឡើងដោយអចេតនានាងបានដាក់ថ្នាំបងណាបងមិនចង់ធ្វើទេ » ជុងគុកនិយាយការពិតចេញមកដោយទឹកមុខសោកសៅដោយសារតែគេស្មានថារីហ្វីដាខឹងស្អប់គេហលយពេលបានឃើញរឿងទាំងអស់នោះកើតឡើងមក ។
« អស់ហើយ? បើចឹងលោកឆាប់ហៅនាងម្នាក់នោះឲ្យចូលមកក្នុងបន្ទប់នេះសិនទៅមើលខ្ញុំចង់ឃើញមុខនាងឲ្យបានច្បាស់ណាស់ » នាងតូចញញឹមចុងមាត់ប្រាប់ឲ្យជុងគុកហៅម៉ាស៊ូឲ្យមកជួបនាងនៅក្នុងបន្ទប់ដែលពួកគេកំពុងតែនៅនេះ ។
« អូនហៅនាងមកធ្វើអី? នាំតែឲ្យនាងមិនសប្បាយចិត្តវិញទេ » ជុងគុករាងភ័យខ្លាចនឹងរឹកពារបស់នាងមួយនេះដែរប៉ុន្តែប្រឹងញញឹមនិយាយជាមួយនាងតាមមើលដូចមិនសូវស្រួលប៉ុន្មានសោះហើយ ។
« លោកកាន់ជើងនាងទើបមិនចង់ឲ្យមក? » នាងបញ្ចេញកាយវិការបែបមិនពេញចិត្តដាក់គេពេលលឺនាយនិយាយថាមិនឲ្យនាងជួបស្រីម្នាក់នោះបែបនេះឲ្យនាងខឹងឆេវ ។
« អត់នោះទេ ចាំបងហៅឲ្យនាងមកក៏បានដែរ » នាយសុខចិត្តចុះចាញ់ជាមួយនាងឲ្យតែនាងបានសប្បាយចិត្តមកវិញ រីហ្វីដាអង្គុយគងទាក់ខ្លាភ្លេតពេលបានដូចបំណង ជុងគុកក្រវីក្បាលបន្តិចទើបព្រមចេញទៅហៅម៉ាស៊ូ ។
« នាងចាំតែមើលទៅ » រីហ្វីដានាងពោលដោយអាការ:ស្អប់ស្រីម្នាក់ហ្នឹងខ្លាំងណាស់មានតែនាងម្នាក់ហ្នឹងហើយដែលរីហ្វីដានាងស្អប់ខ្លាំងនោះចង់មកទាក់សង្សានាងផងឬគិតខុសហើយនាងអូន ។
« នាងមកដល់ហើយ » ជុងគុកដើរមកមុខម៉ាស៊ូប្រាប់រីហ្វីដាថាបាននាំម៉ាស៊ូមកដល់ហើយនោះរួចគេដើរមកអង្គុយជិតរីហ្វីដាធ្វើជាមិនដឹង ឯងនាងម៉ាស៊ូឈរមួយកន្លែងទឹកមុខវិញឡើងឌឺញាក់ចិញ្ចើមដាក់រីហ្វីដាទៀតទាំងមិនបានខ្លាច ។
«ផាច់...មុខមាត់ស្អាតបាតដែរសោះបែរមកចង់ទាក់ចៅហ្វាយខ្លួនឯង នាងគួរតែយកខួរមកគិតផងទៅ របស់ដែលមានម្ចាស់ហើយគួរកុំមកបៀតបៀនអីនាំផលមិនល្អមកកាន់នាងវិញទេ » រីហ្វីដាក្រោកចេញពីកៅអីទៅទះនាងម៉ាស៊ូមួយកំភ្លៀងបញ្ចេញស្នាមញញឹមដាក់នាងម៉ាស៊ូទៀតក៏មិនភ្លេចនិយាយដាស់តឿននាងឲ្យចេះស្ដាប់នាងនិងស្គាល់រីហ្វីដាម្នាក់នេះឲ្យច្បាស់មុននឹងធ្វើអ្វីមួយ ។
« នាង...ផាច់.. » ម៉ាស៊ូមិនចេះឲ្យគេទះខ្លួនទទេរក៏ទះមករីហ្វីដាមួយដៃវិញទាំងចឹងឡើងញ័រសាច់ហើយ ។
« ផាច់ៗៗៗ....! នាងកុំចង់មកខ្លាំងជាមួយខ្ញុំឲ្យសោះ ប្រ័ត្នខ្លួននាងបន្តិចទៅកុំមកខ្លាំងសម្ដីវិញគួរតែចេះគោរពយើងខ្លះទៅគ្រាន់យើងអាចទយកជីវិតឲ្យនាងបានរស់នៅឃើញពន្លឺថ្ងៃម្ដងទៀត » រីហ្វីដាទះតបនាងវិញទាំងញញឹមក្របួចមាត់ដោយពាក្យគម្រាមរបស់នាងជាច្រើននោះ នាងទះមុនដំបូងឲ្យនាងបានដឹងខ្លួនប៉ុណ្ណោះ តែមានអីនាងខ្លាំងក៏ទះនាងវិញតើនាងត្រូវតែសងជាទ្វេរហើយជុងគុកបានតែអង្គុយផឹកស្រាក្រេបតិចៗនោះទេមិនចង់ចូលទៅពាក់ព័ន្ធជាមួយទេពេលបានឃើញកែវភ្នែកពិឃាតរបស់រីហ្វីដាសម្លក់មុខគេថ្មែរហើយអ្នកណាចង់ទៅសម្រុះសម្រួលទៀត?
« នាងជាអ្នកណាសម្អាងអីមកទះយើង? ត្រឹមជាស្រីកំដរគេដូចតែយើងសោះកុំតម្លើងរឹកពេកយើងវាឆ្អើមណាស់ »
« ស្រីដូចនាង? នាងលេបថ្នាំខុសទេដឹង? កុំចង់មកប្រៀបធៀបយើងជាមួយស្រីដែលពូកែទាក់ប្រុសដូចនាងនោះមិនលើកលែងសូម្បីតែចៅហ្វាយខ្លួន? » រីហ្វីដានាងដាក់ផាំងទៅផាំងមកមិនបានទៅភ័យខ្លាចត្រឹមពាក្យនិយាយរបស់នាងដែលប្រដូចខ្លួនឯងមកដូចរីហ្វីដាទេ ។
« វាទើសស្អីជាមួយនិងនាងដែរទៅ? »
« យើងគ្រាន់តែដាស់តឿន »
« បើខ្ញុំមិនចង់ស្ដាប់ទើសស្អីនាងឯងដែរទៅ? »
« ប្រយ័ត្នសម្ដីនាងបន្តិចទៅ ម៉ាស៊ូ គីរីកុ » ជុងគុកគេក្រហឹមរងតំឡើងសម្លេងប្រាប់ឲ្យម៉ាស៊ូនិយាយពាក្យមិនពិរោះដាក់រីហ្វីដាម្ចាស់បេះដូងគេទៀតបើនាងនិយាយប៉ះពាល់តែបន្តិចទៀតនោះច្បាស់ជាគ្មានសង្ឃឹមនៅរស់ទៀតទេ ។

🤍ត្រឡប់ស្នេហ៍ថែបេះដូង🤍(រដូវកាលទី2បន្ទាប់ពីរឿង សំឡេងបេះដូង) [ ចប់ ]Where stories live. Discover now