Part 5 រឿងដែលកន្លងហួសទៅ

110 22 2
                                        

ប៉ុន្មានថ្ងៃមកនេះឃេីញថា Felix គេរឹងមាំបានច្រេីនជាងមុនមិនដូចកាលពីមុនទេរាងតូចព្យាយាមបំភ្លេចនូវរឿងរ៉ាវអាក្រក់ៗកាលពីអតិតចោលទាំងអស់ដោយមានការលេីកទឹកចិត្តដ៏ធំធេងបំផុតពីរាងក្រាស់ផងដែរតែពេលខ្លះគេក៏នៅតែមានអារម្មណ៍មិនល្អដូចគ្នា

«លោកខ្ញុំសួរមួយបានទេ?» Felix ដែលកំពុងតែអង្គុយលេីសាឡុងទល់មុខរាងក្រាស់ក៏ហារមាត់ស្តីឡេីងទៅកាន់នាយ

«មានរឿងអីចង់សួរខ្ញុំមែនទេ?» hyunjinក៏ទុកដាក់ឯកសារនៅមួយឡែកសិនរួចក៏ងាកមកនិយាយជាមួយរាងតូចប៉ុន្មានថ្ងៃមកនេះនាយមកទាន់បានចូលផ្ទះម្តងទេហេីយពេលខ្លះក៏យកឯកសារមកធ្វេីនៅខុនដូរដូចពេលនេះអុីចឹងព្រោះចិត្តនៅបារម្ភពីរាងតូច

«លោករាល់ថ្ងៃធ្វេីការងារអី?ហេីយលោករស់នៅខុនដូររហូតបែបនេះមែន?» Felix តាំងពីមកនៅទីនេះមកមិនទាន់បានដឹងពីរាងក្រាស់ច្បាស់នៅឡេីយទេ

«ចង់ដឹងពីខ្ញុំហ៎?» hyunjin

«បាទតាំងពីមកខ្ញុំបានស្គាល់ត្រឹមតែឈ្មោះលោកប៉ុណ្ណោះ» Felix

hyunjin ជាកូនប្រុសច្បងនៃគ្រួសារ hwang នាយមានអាយុ24ឆ្នាំហេីយសព្វថ្ងៃនាយជាម្ចាស់ក្រុមហ៊ុនមួយកន្លែងហេីយក៏មានអំណាចក្នុងសង្គមផងដែរតែការងារដូចជាមិនសូវធ្វេីប៉ុន្មានទេយូរៗយកមកធ្វេីសរុបម្តងព្រោះតែនាយក្រាស់ម្នាក់នេះចូលចិត្តការដេីរលេងសប្បាយនៅឯclub ជាជាងធ្វេីការតែថាទោះបីនាយចូលចិត្តភាពសប្បាយនៅឯclubក៏ពិតមែនតែមិនដែលទៅបំផ្លាញក្រមុំរបស់នារីម្នាក់ណាមួយនៅឡេីយទេ

រាងក្រាស់ក៏រៀបរាប់ជីវះប្រវត្តិរបស់ខ្លួនទ្រោះៗទៅកាន់រាងតូច...

«ខ្ញុំក៏មិនសូវមកគេងនៅខុនដូរដូចគ្នាតែប៉ុន្មានថ្ងៃដែលខ្ញុំគេងនៅទីនេះព្រោះមិនចង់ឲ្យ Felix នៅម្នាក់ឯង» hyunjin

«ខ្ញុំមិនដែលដឹងសោះថាលោកមានដល់ម្លឹងហេីយនេះខ្ញុំប្រហែលរំខានលោកស្លាប់ហេីយ» Felix

«មិនរំខានទេ» hyunjin

«ចុះលោកមិនសួរនាំខ្ញុំវិញទេហ៎ថាខ្ញុំមកពីណា?» felix

និស្ស័យនឹងវាសនា//HYUNLIXWhere stories live. Discover now