ព្រឹកស្អែកក៏បានមកដល់រាងក្រាស់ hyunjin ក៏បានក្រោកតាំងពីព្រឹករៀបចំខ្លួនដេីម្បីទៅធ្វេីការបន្ត...ចុះមកដល់ខាងក្រោមក៏ឃេីញគ្រួសាររបស់នាយកំពុងអង្គុយជុំគ្នានៅតុបាយដេីម្បីញ៉ាំអាហារពេលព្រឹក
«មកញ៉ាំបាយជុំគ្នាមកកូន» អ្នកស្រី hwang ដោយឃេីញ hyunjin ចុះមកហេីយគាត់ក៏ហៅនាយឲ្យមកញ៉ាំអាហារជុំគ្នា
«អត់ទេអ្នកទាំងអស់គ្នាហូបចុះខ្ញុំមានការប្រញាប់» ថាហេីយនាយក៏ដេីរចេញទៅបាត់
«អេ៎គាត់ឥឡូវប្លែកម្លេះម៉ាក់គិតចឹងអត់?»jeongin បន្ទាប់រាងក្រាស់ដេីរចេញទៅបាត់ហេីយក៏និយាយឡេីងទាំងមានបាយពេញមាត់
«បងឯងប្លែកត្រង់ណា៎កូន?» អ្នកស្រី hwang
«គឺថាគាត់ឥឡូវមិនសូវមកផ្ទះដូចមុនសោះលឺថាទៅគេងតែខុនដូរទាំងដែលកាលមុនថានៅខុនដូរលឺសម្លេងម៉ូតូឡានរញ៉ែរញ៉ៃមិនចូលចិត្ត» jeongin
«មកពីខុនដូរនៅជិតក្រុមហ៊ុនទេដឹងបានជាគេខ្ជិលមកផ្ទះ» អ្នកស្រី hwang
«ខ្ញុំថាមិនមែនទេ...» jeongin ក៏និយាយបន្ត
«បែបណាវិញទៅ?» អ្នកស្រី hwang
«ខ្ញុំគិតថាគាត់មានសង្សារហេីយម៉ាក់» jeongin
«មានសង្សារ?» អ្នកស្រី hwang
«នែ៎កុំចេះតែនិយាយប្រយ័ត្នបងឯងលឺបងឯងខឹង» លោកប្រុស hwang បន្ទាប់ពីស្ងាត់អស់រយះពេលជាយូរក៏និយាយឡេីង
«មែនហេីយ hyunjin តាំងពីដេីមមកម៉ាក់មិនដែលឃេីញគេចេះមានសង្សារអីមកពីណា៎ទេ» អ្នកស្រី hwang ក៏បន្ទរពីក្រោយ
«ថាមិនត្រូវដែលមកពីគាត់ឥឡូវប្លែកពេកបានជាខ្ញុំសង្ស័យទៅ»
«បានហេីយញ៉ាំបាយវិញទៅក្រែងថាថ្ងៃហ្នឹងមានអ្នកជំងឺច្រេីននៅឯពេទ្យហី» លោកប្រុស hwang
«បាទខ្ញុំដឹងហេីយ»
SKIP៚៚៚៚៚៚៚
Hyunjin បានជិះឡានមកខុនដូររបស់នាយជាមុនសិនមុននិងទៅក្រុមហ៊ុនដេីមហេតុគឺចង់ឆ្លៀតមកមេីលរាងតូចហ្នឹងឯង!ទ្វារក៏បានបេីកឡេីងនៅក្នុងខុនដូរបែរជាស្ងប់ស្ងាត់មិនឃេីញសូម្បីតែស្រមោលកាយតូចនាយក្រាស់ក៏ប្រញាប់ប្រញាលចូលមកខាងមុខរួចដេីរសម្តៅទៅរកបន្ទប់គេងក្បែរនោះ
YOU ARE READING
និស្ស័យនឹងវាសនា//HYUNLIX
Short Storyទេវតាបានកំណត់និស្ស័យឲ្យពួកយេីងបានជួបគ្នាប៉ុន្តែទេវតាមិនបានកំណត់ជោគវាសនារបស់ពួកយេីងទេ
